Quran Apps in many lanuages:

Surah Al-Kahf Ayahs #41 Translated in Khmer

قَالَ لَهُ صَاحِبُهُ وَهُوَ يُحَاوِرُهُ أَكَفَرْتَ بِالَّذِي خَلَقَكَ مِنْ تُرَابٍ ثُمَّ مِنْ نُطْفَةٍ ثُمَّ سَوَّاكَ رَجُلًا
មិត្តភក្តិ របស់គេបាននិយាយទៅគេវិញ ទាំងគេកំពុងសំណេះសំណាលនឹងមិត្តភក្តិថា តើអ្នកមិន បានជឿនឹងអ្នកដែលបានបង្កើតអ្នកពីដី ក្រោយមកពីដំណក់ទឹកកាម ក្រោយមក លោកបាន រចនាអ្នកជាបុរសម្នាក់?
لَٰكِنَّا هُوَ اللَّهُ رَبِّي وَلَا أُشْرِكُ بِرَبِّي أَحَدًا
ក៏បន្តែលោក គឺអល់ឡោះម្ចាស់យើង ហើយយើងឥតបង្កើត អ្នកណាម្នាក់ ជាស៊ីរិកនឹងម្ចាស់យើងទេ
وَلَوْلَا إِذْ دَخَلْتَ جَنَّتَكَ قُلْتَ مَا شَاءَ اللَّهُ لَا قُوَّةَ إِلَّا بِاللَّهِ ۚ إِنْ تَرَنِ أَنَا أَقَلَّ مِنْكَ مَالًا وَوَلَدًا
នៅខណៈដែលអ្នកបានចូលសួនឧទ្យានរបស់ អ្នក ហេតុអ្វីអ្នកមិនពោលថា តាមតែអល់ឡោះមានបំណងប្រាថ្នា គ្មានមហិទ្ធិឫទ្ធិណាក្រៅ ពីអាស្រ័យអល់ឡោះឡើយ។ ប្រសិនបើអ្នកមើលឃើញ យើងមានតិចតួចជាងអ្នក ខាង ទ្រព្យសម្បត្តិនិងកូនចៅ
فَعَسَىٰ رَبِّي أَنْ يُؤْتِيَنِ خَيْرًا مِنْ جَنَّتِكَ وَيُرْسِلَ عَلَيْهَا حُسْبَانًا مِنَ السَّمَاءِ فَتُصْبِحَ صَعِيدًا زَلَقًا
ពេលនោះសង្ឃឹមថា ម្ចាស់យើង លោកនឹងផ្តល់មកយើង នូវ កុសលមួយល្អជាងសួនឧទ្យានរបស់អ្នក ហើយលោកនឹងចាត់បញ្ជូនទៅលើសួននោះ នូវ រន្ទះមួយពីមេឃ រួចមក សួននោះនឹងក្លាយទៅជាដីមួយដែលរអិល
أَوْ يُصْبِحَ مَاؤُهَا غَوْرًا فَلَنْ تَسْتَطِيعَ لَهُ طَلَبًا
ឬមួយទឹករបស់វា នឹងក្លាយទៅជារីងស្ងួត រួចមក អ្នកគ្មានលទ្ធភាពស្វែងរកវាទៀតទេ

Choose other languages: