Quran Apps in many lanuages:

Surah Al-Kahf Ayahs #43 Translated in Khmer

وَلَوْلَا إِذْ دَخَلْتَ جَنَّتَكَ قُلْتَ مَا شَاءَ اللَّهُ لَا قُوَّةَ إِلَّا بِاللَّهِ ۚ إِنْ تَرَنِ أَنَا أَقَلَّ مِنْكَ مَالًا وَوَلَدًا
នៅខណៈដែលអ្នកបានចូលសួនឧទ្យានរបស់ អ្នក ហេតុអ្វីអ្នកមិនពោលថា តាមតែអល់ឡោះមានបំណងប្រាថ្នា គ្មានមហិទ្ធិឫទ្ធិណាក្រៅ ពីអាស្រ័យអល់ឡោះឡើយ។ ប្រសិនបើអ្នកមើលឃើញ យើងមានតិចតួចជាងអ្នក ខាង ទ្រព្យសម្បត្តិនិងកូនចៅ
فَعَسَىٰ رَبِّي أَنْ يُؤْتِيَنِ خَيْرًا مِنْ جَنَّتِكَ وَيُرْسِلَ عَلَيْهَا حُسْبَانًا مِنَ السَّمَاءِ فَتُصْبِحَ صَعِيدًا زَلَقًا
ពេលនោះសង្ឃឹមថា ម្ចាស់យើង លោកនឹងផ្តល់មកយើង នូវ កុសលមួយល្អជាងសួនឧទ្យានរបស់អ្នក ហើយលោកនឹងចាត់បញ្ជូនទៅលើសួននោះ នូវ រន្ទះមួយពីមេឃ រួចមក សួននោះនឹងក្លាយទៅជាដីមួយដែលរអិល
أَوْ يُصْبِحَ مَاؤُهَا غَوْرًا فَلَنْ تَسْتَطِيعَ لَهُ طَلَبًا
ឬមួយទឹករបស់វា នឹងក្លាយទៅជារីងស្ងួត រួចមក អ្នកគ្មានលទ្ធភាពស្វែងរកវាទៀតទេ
وَأُحِيطَ بِثَمَرِهِ فَأَصْبَحَ يُقَلِّبُ كَفَّيْهِ عَلَىٰ مَا أَنْفَقَ فِيهَا وَهِيَ خَاوِيَةٌ عَلَىٰ عُرُوشِهَا وَيَقُولُ يَا لَيْتَنِي لَمْ أُشْرِكْ بِرَبِّي أَحَدًا
ផលរបស់វាត្រូវ ហ៊ុំព័ទ្ធធ្វើឱ្យវិនាស រួចមក គេក៏ក្រឡាប់បាតដៃទាំងពីររបស់គេ ដោយអស់សង្ឃឹមនៅលើ អ្វីដែលគេបានចំណាយចាយក្នុងរឿងសួន សួននោះត្រូវដួលរលំចុងរបស់វា ហើយគេថា អនិច្ចាយើង! យើងមិនបង្កើតអ្នកណាម្នាក់ជាស៊ីរិកនឹងម្ចាស់យើងទេ
وَلَمْ تَكُنْ لَهُ فِئَةٌ يَنْصُرُونَهُ مِنْ دُونِ اللَّهِ وَمَا كَانَ مُنْتَصِرًا
សម្រាប់គេគ្មាន ក្រុមហ្វូងណាមួយនឹងជួយឧបត្ថម្ភគេក្រៅពីអល់ឡោះទេ ហើយគេក៏ពុំមែនជាអ្នកបានជួយ ខ្លួនឯងដែរ

Choose other languages: