Quran Apps in many lanuages:

Surah Al-Jathiya Ayahs #23 Translated in Khmer

إِنَّهُمْ لَنْ يُغْنُوا عَنْكَ مِنَ اللَّهِ شَيْئًا ۚ وَإِنَّ الظَّالِمِينَ بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ۖ وَاللَّهُ وَلِيُّ الْمُتَّقِينَ
ពួកគេ ពិតជានឹងមិនអាច ការពារអ្នក ពីអល់ឡោះបានបន្តិចសោះឡើយ។ ការពិតពួកអយុត្តិធម៌ភាគខ្លះនៃពួកគេ ជាអ្នក គាំពាររបស់ភាគខ្លះ។ ហើយអល់ឡោះ ជាអ្នកគាំពារពួកគោរពកោតខ្លាច
هَٰذَا بَصَائِرُ لِلنَّاسِ وَهُدًى وَرَحْمَةٌ لِقَوْمٍ يُوقِنُونَ
គម្ពីរនេះ គឺជាភស្តុតាងដ៏ច្បាស់សម្រាប់មនុស្សហើយ ជាមគ្គុទ្ទេសន៍មួយ និងជាក្តី អាណិតអាសូរ ចំពោះពួកអ្នកដែលជឿប្រាកដក្នុងចិត្ត
أَمْ حَسِبَ الَّذِينَ اجْتَرَحُوا السَّيِّئَاتِ أَنْ نَجْعَلَهُمْ كَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ سَوَاءً مَحْيَاهُمْ وَمَمَاتُهُمْ ۚ سَاءَ مَا يَحْكُمُونَ
តើពួកដែលបានប្រព្រឹត្ត អំពើអាក្រក់ទាំងឡាយបាននឹកគិតថា យើងនឹងចាត់ទុកពួកគេ ដូចពួកដែលបាន ជឿ និងបានសាងអំពើកុសលទាំងឡាយ ដោយស្មើភាពគ្នា នូវការរស់នៅរបស់ ពួកគេ និងមរណកាលរបស់ពួកគេឬ? អាក្រក់ណាស់អ្វីពួកគេបានវិនិច្ឆ័យនោះ
وَخَلَقَ اللَّهُ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ وَلِتُجْزَىٰ كُلُّ نَفْسٍ بِمَا كَسَبَتْ وَهُمْ لَا يُظْلَمُونَ
ហើយអល់ឡោះបានបង្កើតមេឃ និងដីដោយសច្ចៈ ហើយដើម្បីគេនឹងទូទាត់ រាល់រូប តាមតែអ្វីខ្លួនបានសាងឡើង ហើយពួកគេក៏នឹងមិនត្រូវគេ បំបាត់ដែរ
أَفَرَأَيْتَ مَنِ اتَّخَذَ إِلَٰهَهُ هَوَاهُ وَأَضَلَّهُ اللَّهُ عَلَىٰ عِلْمٍ وَخَتَمَ عَلَىٰ سَمْعِهِ وَقَلْبِهِ وَجَعَلَ عَلَىٰ بَصَرِهِ غِشَاوَةً فَمَنْ يَهْدِيهِ مِنْ بَعْدِ اللَّهِ ۚ أَفَلَا تَذَكَّرُونَ
តើអ្នកបានឃើញហើយឬ ចំពោះជនដែលបានទទួលយកកិលេសគេ ធ្វើជាម្ចាស់របស់គេ ហើយ អល់ឡោះបានបន្សាត់គេ នៅលើចំណេះដឹងមួយ លោកបានបិទភ្ជិតលើសោតវិញ្ញាណរបស់គេ និងចិត្តរបស់គេ រួចលោកបានចាត់គំរបមួយនៅលើចក្ខុវិញ្ញាណរបស់គេនោះ? រួចមក តើអ្នកណា ដែលនឹងមគ្គុទ្ទេសជននោះ បន្ទាប់ពីអល់ឡោះទៀតនោះ? ដូចនេះ តើពួកអ្នកនៅតែមិននឹកឃើញ ទៀតឬ?

Choose other languages: