Quran Apps in many lanuages:

Surah Al-Jathiya Ayahs #25 Translated in Khmer

أَمْ حَسِبَ الَّذِينَ اجْتَرَحُوا السَّيِّئَاتِ أَنْ نَجْعَلَهُمْ كَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ سَوَاءً مَحْيَاهُمْ وَمَمَاتُهُمْ ۚ سَاءَ مَا يَحْكُمُونَ
តើពួកដែលបានប្រព្រឹត្ត អំពើអាក្រក់ទាំងឡាយបាននឹកគិតថា យើងនឹងចាត់ទុកពួកគេ ដូចពួកដែលបាន ជឿ និងបានសាងអំពើកុសលទាំងឡាយ ដោយស្មើភាពគ្នា នូវការរស់នៅរបស់ ពួកគេ និងមរណកាលរបស់ពួកគេឬ? អាក្រក់ណាស់អ្វីពួកគេបានវិនិច្ឆ័យនោះ
وَخَلَقَ اللَّهُ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ وَلِتُجْزَىٰ كُلُّ نَفْسٍ بِمَا كَسَبَتْ وَهُمْ لَا يُظْلَمُونَ
ហើយអល់ឡោះបានបង្កើតមេឃ និងដីដោយសច្ចៈ ហើយដើម្បីគេនឹងទូទាត់ រាល់រូប តាមតែអ្វីខ្លួនបានសាងឡើង ហើយពួកគេក៏នឹងមិនត្រូវគេ បំបាត់ដែរ
أَفَرَأَيْتَ مَنِ اتَّخَذَ إِلَٰهَهُ هَوَاهُ وَأَضَلَّهُ اللَّهُ عَلَىٰ عِلْمٍ وَخَتَمَ عَلَىٰ سَمْعِهِ وَقَلْبِهِ وَجَعَلَ عَلَىٰ بَصَرِهِ غِشَاوَةً فَمَنْ يَهْدِيهِ مِنْ بَعْدِ اللَّهِ ۚ أَفَلَا تَذَكَّرُونَ
តើអ្នកបានឃើញហើយឬ ចំពោះជនដែលបានទទួលយកកិលេសគេ ធ្វើជាម្ចាស់របស់គេ ហើយ អល់ឡោះបានបន្សាត់គេ នៅលើចំណេះដឹងមួយ លោកបានបិទភ្ជិតលើសោតវិញ្ញាណរបស់គេ និងចិត្តរបស់គេ រួចលោកបានចាត់គំរបមួយនៅលើចក្ខុវិញ្ញាណរបស់គេនោះ? រួចមក តើអ្នកណា ដែលនឹងមគ្គុទ្ទេសជននោះ បន្ទាប់ពីអល់ឡោះទៀតនោះ? ដូចនេះ តើពួកអ្នកនៅតែមិននឹកឃើញ ទៀតឬ?
وَقَالُوا مَا هِيَ إِلَّا حَيَاتُنَا الدُّنْيَا نَمُوتُ وَنَحْيَا وَمَا يُهْلِكُنَا إِلَّا الدَّهْرُ ۚ وَمَا لَهُمْ بِذَٰلِكَ مِنْ عِلْمٍ ۖ إِنْ هُمْ إِلَّا يَظُنُّونَ
ហើយពួកគេថា វាគ្មានអ្វីក្រៅពីជីវិតរបស់យើង នាលោកិយនេះទេ យើងស្លាប់ហើយ យើងរស់។ ក្រៅពីកាលវេលានេះ គ្មានអ្វីនឹងបំផ្លាញយើងទេ។ ក្នុងករណីទាំងនោះ ពួកគេគ្មាន ចំណេះដឹងណាមួយ ក្រៅពីពួកគេស្មានឡើយ
وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ مَا كَانَ حُجَّتَهُمْ إِلَّا أَنْ قَالُوا ائْتُوا بِآبَائِنَا إِنْ كُنْتُمْ صَادِقِينَ
កាលណាគេសូត្រទៅលើពួកគេ នូវអាយ៉ាត់ៗ របស់យើងដោយច្បាស់លាស់ ទីសំអាងរបស់ពួកគេ គ្មានអ្វីក្រៅពីករណីដែលពួកគេថា សូមពួកអ្នក នាំជីដូនជីតាពួកយើងមក បើពួកអ្នកជាពួកទៀងត្រង់មែន

Choose other languages: