Quran Apps in many lanuages:

Surah Al-Jathiya Ayahs #18 Translated in Khmer

قُلْ لِلَّذِينَ آمَنُوا يَغْفِرُوا لِلَّذِينَ لَا يَرْجُونَ أَيَّامَ اللَّهِ لِيَجْزِيَ قَوْمًا بِمَا كَانُوا يَكْسِبُونَ
ចូរអ្នកនិយាយទៅពួកដែលបានជឿថា ឱ្យពួកគេអភ័យទោសឱ្យ ពួកដែលគ្មាន សង្ឃឹមចំពោះថ្ងៃៗអល់ឡោះ ដើម្បីលោកនឹងទូទាត់ក្រុមមនុស្សមួយ តាមតែអ្វី ដែលពួកគេធ្លាប់បានសាងឡើង
مَنْ عَمِلَ صَالِحًا فَلِنَفْسِهِ ۖ وَمَنْ أَسَاءَ فَعَلَيْهَا ۖ ثُمَّ إِلَىٰ رَبِّكُمْ تُرْجَعُونَ
ជនណាបានសាងអំពើកុសលមួយ គឺសម្រាប់ ខ្លួនជននោះផ្ទាល់។ ហើយ ជនណាដែលបានសាងអំពើអាក្រក់ គឺខ្លួនជននោះ ត្រូវ រង។ ក្រោយមក ពួកអ្នកនឹងត្រូវគេនាំត្រលប់ទៅកាន់ម្ចាស់ពួកអ្នកវិញ
وَلَقَدْ آتَيْنَا بَنِي إِسْرَائِيلَ الْكِتَابَ وَالْحُكْمَ وَالنُّبُوَّةَ وَرَزَقْنَاهُمْ مِنَ الطَّيِّبَاتِ وَفَضَّلْنَاهُمْ عَلَى الْعَالَمِينَ
ហើយ ជាការពិតណាស់ យើងបានផ្តល់ឱ្យបុត្រអ៊ីស្រាឯល នូវគម្ពីរ និងគតិបណ្ឌិត និងមុខ ងារណាពី យើងបានផ្តល់អភិលាភទៅពួកគេ នៃវត្ថុល្អប្រណីត ហើយយើងបានផ្តល់ ឧត្តមភាពទៅពួកគេលើលោកទាំងមូល
وَآتَيْنَاهُمْ بَيِّنَاتٍ مِنَ الْأَمْرِ ۖ فَمَا اخْتَلَفُوا إِلَّا مِنْ بَعْدِ مَا جَاءَهُمُ الْعِلْمُ بَغْيًا بَيْنَهُمْ ۚ إِنَّ رَبَّكَ يَقْضِي بَيْنَهُمْ يَوْمَ الْقِيَامَةِ فِيمَا كَانُوا فِيهِ يَخْتَلِفُونَ
ហើយយើងបានផ្តល់ឱ្យពួកគេ នូវ ភស្តុតាងៗច្បាស់លាស់នៃបញ្ជាការ ពួកគេមិនបានខ្វែងគំនិតគ្នាទេ លុះត្រាតែ ក្រោយពីករណីចំណេះដឹងបានដល់ទៅពួកគេ មកពីការរំលោភបំពានមួយ រវាង ពួកគេ។ ម្ចាស់អ្នក ពិតជានឹងសម្រេចរវាងពួកគេ នាថ្ងៃត្រូវងើបឈរឡើងវិញ នៅ ក្នុងអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នានោះ
ثُمَّ جَعَلْنَاكَ عَلَىٰ شَرِيعَةٍ مِنَ الْأَمْرِ فَاتَّبِعْهَا وَلَا تَتَّبِعْ أَهْوَاءَ الَّذِينَ لَا يَعْلَمُونَ
ក្រោយមក យើងបានចាត់អ្នក នៅលើផ្លូវមួយនៃបញ្ជាការ ហេតុនេះ ចូរអ្នកធ្វើតាមផ្លូវនោះ ហើយចូរអ្នកកុំធ្វើ តាមកិលេសរបស់ពួកដែលមិនចេះដឹង

Choose other languages: