Quran Apps in many lanuages:

Surah Al-Jathiya Ayahs #16 Translated in Khmer

اللَّهُ الَّذِي سَخَّرَ لَكُمُ الْبَحْرَ لِتَجْرِيَ الْفُلْكُ فِيهِ بِأَمْرِهِ وَلِتَبْتَغُوا مِنْ فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ
អល់ឡោះ ជាអ្នកដែលបានសម្រួលសមុទ្រឱ្យពួកអ្នក ដើម្បីសំពៅនឹងធ្វើដំណើរក្នុងសមុទ្រ តាម បញ្ជាលោក និងដើម្បីពួកអ្នកស្វែងរកការុណភាពលោក ហើយសង្ឃឹមថា ពួកអ្នកនឹងដឹងគុណ
وَسَخَّرَ لَكُمْ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ جَمِيعًا مِنْهُ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يَتَفَكَّرُونَ
ហើយលោកបានសម្រួលឱ្យពួកអ្នក នូវអ្វីដែលមាននៅឯមេឃ និងអ្វីដែលមាននៅឯដី ទាំងអស់ នោះអំពីលោក។ នៅក្នុងករណីទាំងនោះ ពិតជាភស្តុតាងៗសម្រាប់ក្រុមមួយដែលកំពុងត្រិះរិះ
قُلْ لِلَّذِينَ آمَنُوا يَغْفِرُوا لِلَّذِينَ لَا يَرْجُونَ أَيَّامَ اللَّهِ لِيَجْزِيَ قَوْمًا بِمَا كَانُوا يَكْسِبُونَ
ចូរអ្នកនិយាយទៅពួកដែលបានជឿថា ឱ្យពួកគេអភ័យទោសឱ្យ ពួកដែលគ្មាន សង្ឃឹមចំពោះថ្ងៃៗអល់ឡោះ ដើម្បីលោកនឹងទូទាត់ក្រុមមនុស្សមួយ តាមតែអ្វី ដែលពួកគេធ្លាប់បានសាងឡើង
مَنْ عَمِلَ صَالِحًا فَلِنَفْسِهِ ۖ وَمَنْ أَسَاءَ فَعَلَيْهَا ۖ ثُمَّ إِلَىٰ رَبِّكُمْ تُرْجَعُونَ
ជនណាបានសាងអំពើកុសលមួយ គឺសម្រាប់ ខ្លួនជននោះផ្ទាល់។ ហើយ ជនណាដែលបានសាងអំពើអាក្រក់ គឺខ្លួនជននោះ ត្រូវ រង។ ក្រោយមក ពួកអ្នកនឹងត្រូវគេនាំត្រលប់ទៅកាន់ម្ចាស់ពួកអ្នកវិញ
وَلَقَدْ آتَيْنَا بَنِي إِسْرَائِيلَ الْكِتَابَ وَالْحُكْمَ وَالنُّبُوَّةَ وَرَزَقْنَاهُمْ مِنَ الطَّيِّبَاتِ وَفَضَّلْنَاهُمْ عَلَى الْعَالَمِينَ
ហើយ ជាការពិតណាស់ យើងបានផ្តល់ឱ្យបុត្រអ៊ីស្រាឯល នូវគម្ពីរ និងគតិបណ្ឌិត និងមុខ ងារណាពី យើងបានផ្តល់អភិលាភទៅពួកគេ នៃវត្ថុល្អប្រណីត ហើយយើងបានផ្តល់ ឧត្តមភាពទៅពួកគេលើលោកទាំងមូល

Choose other languages: