Quran Apps in many lanuages:

Surah Al-Jathiya Ayahs #13 Translated in Khmer

وَإِذَا عَلِمَ مِنْ آيَاتِنَا شَيْئًا اتَّخَذَهَا هُزُوًا ۚ أُولَٰئِكَ لَهُمْ عَذَابٌ مُهِينٌ
ហើយកាលណាជន នោះបានដឹងអ្វីមួយនៃអាយ៉ាត់ៗយើង ជននោះបានទទួលយកអាយ៉ាត់ៗនោះ ធ្វើជាការចំអកដាក់។ ពួកទាំងនោះហើយ ដែលសម្រាប់ពួកគេ គឺទណ្ឌកម្មមួយដ៏ទាបថោកបំផុត
مِنْ وَرَائِهِمْ جَهَنَّمُ ۖ وَلَا يُغْنِي عَنْهُمْ مَا كَسَبُوا شَيْئًا وَلَا مَا اتَّخَذُوا مِنْ دُونِ اللَّهِ أَوْلِيَاءَ ۖ وَلَهُمْ عَذَابٌ عَظِيمٌ
ពីខាងក្រោយពួកគេ គឺនរកអវិចី។ នឹងមិនអាចការពារពួកគេបន្តិចសោះឡើយ អ្វីដែលពួកគេបានខំប្រឹងធ្វើនោះ ហើយ ក៏មិនការពារបានដែរ អ្វីដែលពួកគេបានទទួលយកធ្វើជាអ្នកគាំពារដោយពុំមែនអល់ឡោះ។ ហើយ សម្រាប់ពួកគេ គឺទណ្ឌកម្មមួយដ៏ធំសំបើមក្រៃលែង
هَٰذَا هُدًى ۖ وَالَّذِينَ كَفَرُوا بِآيَاتِ رَبِّهِمْ لَهُمْ عَذَابٌ مِنْ رِجْزٍ أَلِيمٌ
នេះគឺជាមគ្គុទេសន៍មួយ។ ហើយពួកដែល បានអជំនឿនឹងអាយ៉ាត់ៗម្ចាស់ពួកគេ សម្រាប់ពួកគេ គឺទណ្ឌកម្មមួយដ៏ខ្លោចផ្សាបំផុត នៃការឈឺចាប់
اللَّهُ الَّذِي سَخَّرَ لَكُمُ الْبَحْرَ لِتَجْرِيَ الْفُلْكُ فِيهِ بِأَمْرِهِ وَلِتَبْتَغُوا مِنْ فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ
អល់ឡោះ ជាអ្នកដែលបានសម្រួលសមុទ្រឱ្យពួកអ្នក ដើម្បីសំពៅនឹងធ្វើដំណើរក្នុងសមុទ្រ តាម បញ្ជាលោក និងដើម្បីពួកអ្នកស្វែងរកការុណភាពលោក ហើយសង្ឃឹមថា ពួកអ្នកនឹងដឹងគុណ
وَسَخَّرَ لَكُمْ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ جَمِيعًا مِنْهُ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يَتَفَكَّرُونَ
ហើយលោកបានសម្រួលឱ្យពួកអ្នក នូវអ្វីដែលមាននៅឯមេឃ និងអ្វីដែលមាននៅឯដី ទាំងអស់ នោះអំពីលោក។ នៅក្នុងករណីទាំងនោះ ពិតជាភស្តុតាងៗសម្រាប់ក្រុមមួយដែលកំពុងត្រិះរិះ

Choose other languages: