Quran Apps in many lanuages:

Surah Al-Isra Ayahs #99 Translated in Khmer

قُلْ لَوْ كَانَ فِي الْأَرْضِ مَلَائِكَةٌ يَمْشُونَ مُطْمَئِنِّينَ لَنَزَّلْنَا عَلَيْهِمْ مِنَ السَّمَاءِ مَلَكًا رَسُولًا
ថាទៅ ប្រសិនបើនៅលើដីមានម៉ាឡាអ៊ីកាត់ ដែលពួកគេនឹងធ្វើ ដំណើរដោយស្ងប់ស្ងៀម យើងប្រាកដជាបានដាក់ចុះទៅលើពួកគេពីមេឃ នូវ ម៉ាឡ៉ាអ៊ីកាត់ម្នាក់ជារ៉សូល
قُلْ كَفَىٰ بِاللَّهِ شَهِيدًا بَيْنِي وَبَيْنَكُمْ ۚ إِنَّهُ كَانَ بِعِبَادِهِ خَبِيرًا بَصِيرًا
ចូរថាទៅ វាគ្រប់គ្រាន់ហើយនឹងអល់ឡោះ ជាសាក្សីម្នាក់រវាងយើង និងរវាងពួកអ្នកទាំងឡាយ ការពិតលោកជាអ្នកដែល ដឹងដំណឹង ជាអ្នកឃើញបំផុតចំពោះអ្នកគោរពទាំងឡាយរបស់លោក
وَمَنْ يَهْدِ اللَّهُ فَهُوَ الْمُهْتَدِ ۖ وَمَنْ يُضْلِلْ فَلَنْ تَجِدَ لَهُمْ أَوْلِيَاءَ مِنْ دُونِهِ ۖ وَنَحْشُرُهُمْ يَوْمَ الْقِيَامَةِ عَلَىٰ وُجُوهِهِمْ عُمْيًا وَبُكْمًا وَصُمًّا ۖ مَأْوَاهُمْ جَهَنَّمُ ۖ كُلَّمَا خَبَتْ زِدْنَاهُمْ سَعِيرًا
ហើយជនណាដែលអល់ឡោះមគ្គុទ្ទេស ជននោះជាអ្នកទទួលបានមគ្គុទ្ទេសន៍។ ហើយជន ណាដែលលោកបន្សាត់វង្វេង អ្នកនឹងប្រទះឃើញថា ពួកគេគ្មានអ្នកគាំពារទាំងឡាយ ក្រៅពីលោកទេ។ ហើយយើងនឹងកេណ្ឌពួកគេ នាថ្ងៃត្រូវងើបឡើងវិញ នៅលើមុខ របស់ពួកគេ គឺខ្វាក់ គ និងថ្លង់។ ជំរករបស់ពួកគេ គឺនរកឆាបឆេះ។ នៅរាល់ពេលដែល ការឆាបឆេះនោះរលត់ យើងបានថែមទៅពួកគេនូវអណ្តាតភ្លើង
ذَٰلِكَ جَزَاؤُهُمْ بِأَنَّهُمْ كَفَرُوا بِآيَاتِنَا وَقَالُوا أَإِذَا كُنَّا عِظَامًا وَرُفَاتًا أَإِنَّا لَمَبْعُوثُونَ خَلْقًا جَدِيدًا
ទាំងនេះ គឺជាការ ទូទាត់របស់ពួកគេ ដោយពួកគេពិតជាបានអជំនឿនឹងអាយ៉ាត់ៗរបស់យើង ហើយពួក គេថា តើកាលណាពួកយើងបានក្លាយជាឆ្អឹងឆ្អែង និងល្អងធូលីហើយ តើពួកយើងពិត ជាត្រូវប្រោសជាកំណើតមួយថ្មីឬ?
أَوَلَمْ يَرَوْا أَنَّ اللَّهَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ قَادِرٌ عَلَىٰ أَنْ يَخْلُقَ مِثْلَهُمْ وَجَعَلَ لَهُمْ أَجَلًا لَا رَيْبَ فِيهِ فَأَبَى الظَّالِمُونَ إِلَّا كُفُورًا
តើពួកគេមិនទាន់ឃើញទេឬថា អល់ឡោះដែល បានបង្កើតមេឃនិងដី ពិតជាអ្នកដែលមានមហិទ្ធិឫទ្ធិលើករណីដែលលោកនឹងបង្កើត ពួកគេដដែលវិញ? ហើយលោកបានចាត់ឱ្យពួកគេមានអាជ្ញាយុកាលមួយ ដែលគ្មាន ឡើយការសង្ស័យនៅក្នុងអាជ្ញាយុកាលនេះ រួចមក ពួកអយុត្តិធម៌មិនព្រមទទួលអ្វីក្រៅពី អជំនឿឡើយ

Choose other languages: