Quran Apps in many lanuages:

Surah Al-Isra Ayahs #61 Translated in Khmer

أُولَٰئِكَ الَّذِينَ يَدْعُونَ يَبْتَغُونَ إِلَىٰ رَبِّهِمُ الْوَسِيلَةَ أَيُّهُمْ أَقْرَبُ وَيَرْجُونَ رَحْمَتَهُ وَيَخَافُونَ عَذَابَهُ ۚ إِنَّ عَذَابَ رَبِّكَ كَانَ مَحْذُورًا
ពួកដែលត្រូវពួកគេបួងសួង នោះ ពួកគេបានស្វែងរកទៅកាន់ម្ចាស់ពួកគេដែរ នូវមធ្យោបាយណាមួយដែល នាំឱ្យពួកគេជិតបំផុត ហើយពួកគេសង្ឃឹមនូវក្តីអាណិតអាសូររបស់លោក និង ខ្លាចរអានូវទណ្ឌកម្មរបស់លោក។ ការពិតទណ្ឌកម្មរបស់ម្ចាស់អ្នក គឺជាប្រការដែល ត្រូវខ្លាចរអា
وَإِنْ مِنْ قَرْيَةٍ إِلَّا نَحْنُ مُهْلِكُوهَا قَبْلَ يَوْمِ الْقِيَامَةِ أَوْ مُعَذِّبُوهَا عَذَابًا شَدِيدًا ۚ كَانَ ذَٰلِكَ فِي الْكِتَابِ مَسْطُورًا
ហើយគ្មានភូមិដ្ឋានណាមួយដែលថាពុំមែនយើង ជាអ្នកដែល បំផ្លិចបំផ្លាញវាមុនដល់ថ្ងៃត្រូវងើបឡើងវិញ ឬជាអ្នកធ្វើទណ្ឌកម្មវានូវទណ្ឌកម្ម មួយដ៏ខ្លាំងក្លានោះទេ។ រឿងទាំងអស់នេះ ជារឿងដែលត្រូវចារទុកក្នុងគម្ពីរ
وَمَا مَنَعَنَا أَنْ نُرْسِلَ بِالْآيَاتِ إِلَّا أَنْ كَذَّبَ بِهَا الْأَوَّلُونَ ۚ وَآتَيْنَا ثَمُودَ النَّاقَةَ مُبْصِرَةً فَظَلَمُوا بِهَا ۚ وَمَا نُرْسِلُ بِالْآيَاتِ إِلَّا تَخْوِيفًا
ហើយគ្មានអ្វីបានរារាំងយើងទេ ការដែលយើងបានចាត់បញ្ជូនឱ្យនាំអាយ៉ាត់ៗនោះ លើក លែងតែពួកអ្នកជំនាន់ដើមទេ ដែលបានបដិសេធនឹងអាយ៉ាត់ទាំងនោះ។ ហើយយើងបាន ផ្តល់ទៅពួកសាមូទ នូវសត្វអូដ្ឋញីយ៉ាងជាក់ច្បាស់ រួចមក ពួកគេក៏បានធ្វើបាបសត្វនោះ។ ហើយអាយ៉ាត់ៗដែលយើងបានចាត់បញ្ជូនឱ្យនាំទៅនោះ គ្មានអ្វីក្រៅពីដើម្បីការគំរាមមួយ ឡើយ
وَإِذْ قُلْنَا لَكَ إِنَّ رَبَّكَ أَحَاطَ بِالنَّاسِ ۚ وَمَا جَعَلْنَا الرُّؤْيَا الَّتِي أَرَيْنَاكَ إِلَّا فِتْنَةً لِلنَّاسِ وَالشَّجَرَةَ الْمَلْعُونَةَ فِي الْقُرْآنِ ۚ وَنُخَوِّفُهُمْ فَمَا يَزِيدُهُمْ إِلَّا طُغْيَانًا كَبِيرًا
ហើយនៅពេលដែលយើងបានពោលទៅកាន់អ្នកថា ម្ចាស់អ្នកពិតជាបានដឹង ជ្រាបស្តីពីមនុស្ស។ ហើយចក្ខុសម្ផស្ស ដែលយើងបានចាត់ឱ្យអ្នកមើលឃើញនោះ គ្មានអ្វី ក្រៅពីជាការល្បងមួយសម្រាប់មនុស្ស ព្រមទាំងដើមរុក្ខជាតិ (ហ្សាកូម) ត្រូវបណ្តាសាក្នុង គួរអាន។ ហើយយើងគំរាមពួកគេ រួចមក គ្មានអ្វីដែលនឹងចំរើនដល់ពួកគេក្រៅពីបំពានមួយ ដ៏ធំក្រៃលែងនោះឡើយ
وَإِذْ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ قَالَ أَأَسْجُدُ لِمَنْ خَلَقْتَ طِينًا
ហើយនៅពេលដែលយើងបានពោលទៅកាន់ពួកម៉ាឡាអ៊ី កាត់ថា ចូរពួកអ្នកអោនលំទោនទៅអាដាម ពេលនោះពួកម៉ាឡាអ៊ីកាត់បានអោនលំទោន លើកលែងតែអ៊ីព្លីស វានិយាយថា តើយើងត្រូវអោនលំទោនចំពោះជនដែលអ្នកបានបង្កើត មកពីដីឥដ្ឋនោះឬ?

Choose other languages: