Quran Apps in many lanuages:

Surah Al-Isra Ayahs #64 Translated in Khmer

وَإِذْ قُلْنَا لَكَ إِنَّ رَبَّكَ أَحَاطَ بِالنَّاسِ ۚ وَمَا جَعَلْنَا الرُّؤْيَا الَّتِي أَرَيْنَاكَ إِلَّا فِتْنَةً لِلنَّاسِ وَالشَّجَرَةَ الْمَلْعُونَةَ فِي الْقُرْآنِ ۚ وَنُخَوِّفُهُمْ فَمَا يَزِيدُهُمْ إِلَّا طُغْيَانًا كَبِيرًا
ហើយនៅពេលដែលយើងបានពោលទៅកាន់អ្នកថា ម្ចាស់អ្នកពិតជាបានដឹង ជ្រាបស្តីពីមនុស្ស។ ហើយចក្ខុសម្ផស្ស ដែលយើងបានចាត់ឱ្យអ្នកមើលឃើញនោះ គ្មានអ្វី ក្រៅពីជាការល្បងមួយសម្រាប់មនុស្ស ព្រមទាំងដើមរុក្ខជាតិ (ហ្សាកូម) ត្រូវបណ្តាសាក្នុង គួរអាន។ ហើយយើងគំរាមពួកគេ រួចមក គ្មានអ្វីដែលនឹងចំរើនដល់ពួកគេក្រៅពីបំពានមួយ ដ៏ធំក្រៃលែងនោះឡើយ
وَإِذْ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ قَالَ أَأَسْجُدُ لِمَنْ خَلَقْتَ طِينًا
ហើយនៅពេលដែលយើងបានពោលទៅកាន់ពួកម៉ាឡាអ៊ី កាត់ថា ចូរពួកអ្នកអោនលំទោនទៅអាដាម ពេលនោះពួកម៉ាឡាអ៊ីកាត់បានអោនលំទោន លើកលែងតែអ៊ីព្លីស វានិយាយថា តើយើងត្រូវអោនលំទោនចំពោះជនដែលអ្នកបានបង្កើត មកពីដីឥដ្ឋនោះឬ?
قَالَ أَرَأَيْتَكَ هَٰذَا الَّذِي كَرَّمْتَ عَلَيَّ لَئِنْ أَخَّرْتَنِ إِلَىٰ يَوْمِ الْقِيَامَةِ لَأَحْتَنِكَنَّ ذُرِّيَّتَهُ إِلَّا قَلِيلًا
វាបាននិយាយទៀតថា តើលោកយល់យ៉ាងណាដែរ? ចំពោះអ្នក ដែលលោកបានផ្តល់ភាពថ្លៃថ្នូរលើយើងនេះ ប្រសិនបើអ្នកបានពន្យារឱ្យយើងរហូតដល់ថ្ងៃ បរលោក យើងប្រាកដជានឹងបន្សាត់ទៅលើបណ្តាកូនចៅរបស់គេ លើកលែងតែតិចតួច បំផុតប៉ុណ្ណោះ
قَالَ اذْهَبْ فَمَنْ تَبِعَكَ مِنْهُمْ فَإِنَّ جَهَنَّمَ جَزَاؤُكُمْ جَزَاءً مَوْفُورًا
លោកថា ចូរអ្នកទៅចុះ! រួចមក ជនណាដែលបានធ្វើតាមអ្នកក្នុង ចំណោមពួកគេ ពិតជានរកឆាបឆេះជាការទូទាត់ពួកអ្នក នូវការទូទាត់មួយដ៏ពេញបរិបូណ៍
وَاسْتَفْزِزْ مَنِ اسْتَطَعْتَ مِنْهُمْ بِصَوْتِكَ وَأَجْلِبْ عَلَيْهِمْ بِخَيْلِكَ وَرَجِلِكَ وَشَارِكْهُمْ فِي الْأَمْوَالِ وَالْأَوْلَادِ وَعِدْهُمْ ۚ وَمَا يَعِدُهُمُ الشَّيْطَانُ إِلَّا غُرُورًا
ចូរអ្នកអូសទាញចំពោះជនដែលអ្នកមានលទ្ធភាព ក្នុងចំណោមពួកគេ ដោយសំលេង របស់អ្នក។ ហើយចូរអ្នកទន្ត្រំទៅលើពួកគេដោយសេះរបស់អ្នក និងជើងរបស់អ្នក ហើយ ចូរអ្នករួមដៃគូនឹងពួកគេក្នុងទ្រព្យសម្បត្តិ និងកូនចៅ ហើយចូរអ្នកសន្យាចំពោះពួកគេ។ ហើយស្ហៃតនគ្មានសន្យាអ្វីចំពោះពួកគេក្រៅពីការបោកប្រាស់ឡើ់យ

Choose other languages: