Quran Apps in many lanuages:

Surah Al-Isra Ayahs #49 Translated in Khmer

وَإِذَا قَرَأْتَ الْقُرْآنَ جَعَلْنَا بَيْنَكَ وَبَيْنَ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ حِجَابًا مَسْتُورًا
កាលណាអ្នកសូត្រគួរអាន យើងបាន បង្កើតនូវរបាំងមួយដ៏ជិតស្លុងរវាងអ្នក និងពួកដែលមិនជឿថ្ងៃអវសាន
وَجَعَلْنَا عَلَىٰ قُلُوبِهِمْ أَكِنَّةً أَنْ يَفْقَهُوهُ وَفِي آذَانِهِمْ وَقْرًا ۚ وَإِذَا ذَكَرْتَ رَبَّكَ فِي الْقُرْآنِ وَحْدَهُ وَلَّوْا عَلَىٰ أَدْبَارِهِمْ نُفُورًا
ហើយយើង បានបង្កើតទៅលើចិត្តគំនិតពួកគេ នូវរបាំងមួយដែលពួកគេមិនយល់នូវគួរអាននោះ ហើយ នៅក្នុងសោតវិញ្ញាណពួកគេថ្លង់ ហើយកាលណាអ្នកបានរំលឹកស្តីពីម្ចាស់អ្នកតែម្នាក់លោក គត់នៅក្នុងគួរអាន ពួកគេបានបែរខ្នងពួកគេដោយរត់គេច
نَحْنُ أَعْلَمُ بِمَا يَسْتَمِعُونَ بِهِ إِذْ يَسْتَمِعُونَ إِلَيْكَ وَإِذْ هُمْ نَجْوَىٰ إِذْ يَقُولُ الظَّالِمُونَ إِنْ تَتَّبِعُونَ إِلَّا رَجُلًا مَسْحُورًا
យើងដឹងណាស់នូវអ្វី ដែលពួកគេស្តាប់គួរអាន នៅពេលដែលពួកគេស្តាប់អ្នកសូត្រ និងនៅពេលដែលពួកគេ ខ្សឹបខ្សៀវ ពេលនោះពួកបំពាននិយាយថា ពួកអ្នកតាមនោះ គ្មានអ្នកណាក្រៅពីបុរស ម្នាក់ដែលត្រូវមន្តអាគមឡើយ
انْظُرْ كَيْفَ ضَرَبُوا لَكَ الْأَمْثَالَ فَضَلُّوا فَلَا يَسْتَطِيعُونَ سَبِيلًا
ចូរអ្នកពិចារណាមើល ដូចម្តេចពួកគេធ្វើការប្រៀប ធៀបទាំងនេះដាក់អ្នក ដូចនេះពួកគេបានរសាត់វង្វេង រួចមក ពួកគេក៏គ្មានលទ្ធភាពនូវ ផ្លូវណាមួយដែរ
وَقَالُوا أَإِذَا كُنَّا عِظَامًا وَرُفَاتًا أَإِنَّا لَمَبْعُوثُونَ خَلْقًا جَدِيدًا
ហើយពួកគេថា ប្រសិនបើកាលណាពួកយើងបានក្លាយជាឆ្អឹងឆ្អែង និងល្អងធូលីទៅហើយនោះ តើពួកយើងពិតជាត្រូវប្រោសជាកំណើតមួយថ្មីទៀតឬ?

Choose other languages: