Quran Apps in many lanuages:

Surah Al-Isra Ayahs #34 Translated in Khmer

إِنَّ رَبَّكَ يَبْسُطُ الرِّزْقَ لِمَنْ يَشَاءُ وَيَقْدِرُ ۚ إِنَّهُ كَانَ بِعِبَادِهِ خَبِيرًا بَصِيرًا
ការពិតម្ចាស់របស់អ្នកនឹងលាតសន្ធឹង ផ្តល់ចំណីអាហារ ឬលោកនឹងកំរិតចំពោះជនដែលណាលោកប្រាថ្នា។ ការពិតជាមួយនឹង ពួកដែលគោរពលោក លោកជាអ្នកដឹង ជាអ្នកដែលឃើញបំផុត
وَلَا تَقْتُلُوا أَوْلَادَكُمْ خَشْيَةَ إِمْلَاقٍ ۖ نَحْنُ نَرْزُقُهُمْ وَإِيَّاكُمْ ۚ إِنَّ قَتْلَهُمْ كَانَ خِطْئًا كَبِيرًا
ហើយចូរពួកអ្នកកុំ ធ្វើឃាតបុត្ររបស់ពួកអ្នក ដោយសារតែខ្លាចក្រខ្សត់។ យើងទេដែលផ្តល់ចំណីអាហារ ដល់ពួកគេ និងចំពោះពួកអ្នក។ ការពិតការធ្វើឃាតពួកគេ គឺជាកំហុសឆ្គងមួយដ៏ធំ ក្រៃលែង
وَلَا تَقْرَبُوا الزِّنَا ۖ إِنَّهُ كَانَ فَاحِشَةً وَسَاءَ سَبِيلًا
ចូរពួកអ្នកកុំបៀតពេស្យាកម្ម។ ការពិតវាគឺជាអំពើអាស្រូវភាសមួយ ហើយជាផ្លូវមួយដ៏អាក្រក់
وَلَا تَقْتُلُوا النَّفْسَ الَّتِي حَرَّمَ اللَّهُ إِلَّا بِالْحَقِّ ۗ وَمَنْ قُتِلَ مَظْلُومًا فَقَدْ جَعَلْنَا لِوَلِيِّهِ سُلْطَانًا فَلَا يُسْرِفْ فِي الْقَتْلِ ۖ إِنَّهُ كَانَ مَنْصُورًا
ហើយចូរពួកអ្នកកុំធ្វើឃាតជិវិត ដែលអល់ឡោះបាន ហាមឃាត់ លើកលែងដោយករណីត្រឹមត្រូវ។ ជនណាដែលត្រូវបានគេធ្វើឃាតដោយ បំពាន យើងពិតជាបានចាត់ឱ្យអាណាព្យាបាលរបស់គេមានសិទ្ធិអំណាច ដូចនេះ គេក៏ មិនត្រូវបំពាននៅក្នុងអំពើឃាតកម្មនេះដែរ។ ការពិតគេជាអ្នកដែលត្រូវជួយសង្គ្រោះ
وَلَا تَقْرَبُوا مَالَ الْيَتِيمِ إِلَّا بِالَّتِي هِيَ أَحْسَنُ حَتَّىٰ يَبْلُغَ أَشُدَّهُ ۚ وَأَوْفُوا بِالْعَهْدِ ۖ إِنَّ الْعَهْدَ كَانَ مَسْئُولًا
ហើយពួកអ្នកកុំបៀតទ្រព្យសម្បត្តិរបស់ក្មេងកំព្រា លើកលែងដោយប្រការដែលល្អបំផុត រហូតឈានដល់ភាពរឹងប៉ឹងរបស់គេ។ ហើយចូរពួកអ្នកបំពេញកតិកាសញ្ញា។ ការពិត កតិកាសញ្ញាជាប្រការត្រូវដេញដោល

Choose other languages: