Quran Apps in many lanuages:

Surah Al-Isra Ayahs #28 Translated in Khmer

وَاخْفِضْ لَهُمَا جَنَاحَ الذُّلِّ مِنَ الرَّحْمَةِ وَقُلْ رَبِّ ارْحَمْهُمَا كَمَا رَبَّيَانِي صَغِيرًا
ហើយដោយក្តីអាណិតអាសូរ ចូរអ្នកបន្ទាបចំពោះលោកទាំងពីរនៃស្លាប ដោយការថ្នាក់ថ្នម។ ហើយចូរអ្នកពោលថា ឱ ម្ចាស់ខ្ញុំ! សូមលោកមេត្តាអាណិតអាសូរលោកទាំងពីរ ដូចលោកទាំង ពីរបានថែរក្សាខ្ញុំកាលពីនៅក្មេងតូច
رَبُّكُمْ أَعْلَمُ بِمَا فِي نُفُوسِكُمْ ۚ إِنْ تَكُونُوا صَالِحِينَ فَإِنَّهُ كَانَ لِلْأَوَّابِينَ غَفُورًا
ម្ចាស់ពួកអ្នកដឹងបំផុត នូវអ្វីដែលមានក្នុងខ្លួនពួកអ្នក។ ប្រសិនបើពួកអ្នក ជាពួកដែលសាងកុសល លោកពិតជាអ្នកអភ័យទោសឱ្យចំពោះពួកដែលវិល ត្រឡប់
وَآتِ ذَا الْقُرْبَىٰ حَقَّهُ وَالْمِسْكِينَ وَابْنَ السَّبِيلِ وَلَا تُبَذِّرْ تَبْذِيرًا
ហើយចូរអ្នកផ្តល់ទៅកាន់អ្នកជិតខាងនូវសិទ្ធិរបស់គេ ជនក្រីក្រ និងអ្នកដំណើរ ហើយចូរអ្នកកុំកញ្ជះកញ្ជាយដោយឥតសំចៃទុក
إِنَّ الْمُبَذِّرِينَ كَانُوا إِخْوَانَ الشَّيَاطِينِ ۖ وَكَانَ الشَّيْطَانُ لِرَبِّهِ كَفُورًا
ជាការពិតណាស់ ពួកដែលកញ្ជះកញ្ជាយ គឺជាបងប្អូននឹងពួកស្ហៃតន។ ហើយស្ហៃតនជាអ្នកដែលអកតញ្ញូបំផុត ចំពោះម្ចាស់របស់គេ
وَإِمَّا تُعْرِضَنَّ عَنْهُمُ ابْتِغَاءَ رَحْمَةٍ مِنْ رَبِّكَ تَرْجُوهَا فَقُلْ لَهُمْ قَوْلًا مَيْسُورًا
ហើយជួនកាលអ្នកបែរងាកពីពួកគេ ដោយសារស្វែងរកក្តីអាណិតអាសូរពីម្ចាស់របស់អ្នក អ្នកសង្ឃឹមចំពោះក្តីអាណិតអាសូរនោះ ពេលនោះ ក៏អ្នកត្រូវតែពោលទៅកាន់ពួកគេ នូវពាក្យសំដីមួយប្រកបដោយទន់ភ្លន់

Choose other languages: