Quran Apps in many lanuages:

Surah Al-Isra Ayahs #27 Translated in Khmer

وَقَضَىٰ رَبُّكَ أَلَّا تَعْبُدُوا إِلَّا إِيَّاهُ وَبِالْوَالِدَيْنِ إِحْسَانًا ۚ إِمَّا يَبْلُغَنَّ عِنْدَكَ الْكِبَرَ أَحَدُهُمَا أَوْ كِلَاهُمَا فَلَا تَقُلْ لَهُمَا أُفٍّ وَلَا تَنْهَرْهُمَا وَقُلْ لَهُمَا قَوْلًا كَرِيمًا
ហើយម្ចាស់របស់អ្នក បានត្រាស់បង្គាប់មិនឱ្យពួកអ្នកប្រណិប័តន៍ក្រៅពី ឆ្ពោះទៅលោកឡើយ។ ហើយជាមួយនឹងមាតាបិតា ត្រូវសាងកុសល។ ជួនកាលមួយនាក់ក្នុង ចំណោមទាំងពីរនាក់ ឬទាំងពីរនាក់ នៃមាតាបិតាដែលនៅរស់ក្បែរអ្នក រហូតដល់ចាស់ជរា ពេលនោះ ចូរអ្នកកុំពោលទៅកាន់លោកទាំងពីរ នូវពាក្យប្រមាថមើលងាយ ហើយចូរអ្នកកុំ គំហកដាក់លោកទាំងពីរ តែត្រូវអ្នកពោលពាក្យទៅកាន់លោកទាំងពីរ នូវសំដីមួយដ៏ថ្លៃថ្នូរ
وَاخْفِضْ لَهُمَا جَنَاحَ الذُّلِّ مِنَ الرَّحْمَةِ وَقُلْ رَبِّ ارْحَمْهُمَا كَمَا رَبَّيَانِي صَغِيرًا
ហើយដោយក្តីអាណិតអាសូរ ចូរអ្នកបន្ទាបចំពោះលោកទាំងពីរនៃស្លាប ដោយការថ្នាក់ថ្នម។ ហើយចូរអ្នកពោលថា ឱ ម្ចាស់ខ្ញុំ! សូមលោកមេត្តាអាណិតអាសូរលោកទាំងពីរ ដូចលោកទាំង ពីរបានថែរក្សាខ្ញុំកាលពីនៅក្មេងតូច
رَبُّكُمْ أَعْلَمُ بِمَا فِي نُفُوسِكُمْ ۚ إِنْ تَكُونُوا صَالِحِينَ فَإِنَّهُ كَانَ لِلْأَوَّابِينَ غَفُورًا
ម្ចាស់ពួកអ្នកដឹងបំផុត នូវអ្វីដែលមានក្នុងខ្លួនពួកអ្នក។ ប្រសិនបើពួកអ្នក ជាពួកដែលសាងកុសល លោកពិតជាអ្នកអភ័យទោសឱ្យចំពោះពួកដែលវិល ត្រឡប់
وَآتِ ذَا الْقُرْبَىٰ حَقَّهُ وَالْمِسْكِينَ وَابْنَ السَّبِيلِ وَلَا تُبَذِّرْ تَبْذِيرًا
ហើយចូរអ្នកផ្តល់ទៅកាន់អ្នកជិតខាងនូវសិទ្ធិរបស់គេ ជនក្រីក្រ និងអ្នកដំណើរ ហើយចូរអ្នកកុំកញ្ជះកញ្ជាយដោយឥតសំចៃទុក
إِنَّ الْمُبَذِّرِينَ كَانُوا إِخْوَانَ الشَّيَاطِينِ ۖ وَكَانَ الشَّيْطَانُ لِرَبِّهِ كَفُورًا
ជាការពិតណាស់ ពួកដែលកញ្ជះកញ្ជាយ គឺជាបងប្អូននឹងពួកស្ហៃតន។ ហើយស្ហៃតនជាអ្នកដែលអកតញ្ញូបំផុត ចំពោះម្ចាស់របស់គេ

Choose other languages: