Quran Apps in many lanuages:

Surah Al-Hajj Ayahs #57 Translated in Khmer

لِيَجْعَلَ مَا يُلْقِي الشَّيْطَانُ فِتْنَةً لِلَّذِينَ فِي قُلُوبِهِمْ مَرَضٌ وَالْقَاسِيَةِ قُلُوبُهُمْ ۗ وَإِنَّ الظَّالِمِينَ لَفِي شِقَاقٍ بَعِيدٍ
ដើម្បីលោកនឹងចាត់ទុក នូវអ្វីដែលស្ហៃតនចូលជ្រៀតជ្រែកនោះ ជា ការសាកល្បងសម្រាប់ពួកដែលក្នុងចិត្តពួកគេមានជម្ងឺ ព្រមទាំងរឹងរូសចិត្តគំនិត ពួកគេ។ការពិត ពួកអយុត្តិធម៌ស្ថិតក្នុងការបែកបាក់គ្នាដ៏សែនឆ្ងាយ
وَلِيَعْلَمَ الَّذِينَ أُوتُوا الْعِلْمَ أَنَّهُ الْحَقُّ مِنْ رَبِّكَ فَيُؤْمِنُوا بِهِ فَتُخْبِتَ لَهُ قُلُوبُهُمْ ۗ وَإِنَّ اللَّهَ لَهَادِ الَّذِينَ آمَنُوا إِلَىٰ صِرَاطٍ مُسْتَقِيمٍ
ហើយ ដើម្បីពួកដែលគេ បានផ្តល់ចំណេះវិជ្ជានឹងដឹងថា ការពិត សច្ចភាពមកពីម្ចាស់ អ្នក ដូចនេះ ពួកគេនឹងជឿតាមសច្ចធម៌នោះ រួចមក ចិត្តរបស់ពួកគេនឹងបន្ទាប គោរពចំពោះសច្ចភាពនោះ។ អល់ឡោះពិតជាអ្នកមគ្គុទ្ទេសក៍ឆ្ពោះទៅកាន់ផ្លូវ ធម៌ចំពោះអ្នកដែលបានជឿ
وَلَا يَزَالُ الَّذِينَ كَفَرُوا فِي مِرْيَةٍ مِنْهُ حَتَّىٰ تَأْتِيَهُمُ السَّاعَةُ بَغْتَةً أَوْ يَأْتِيَهُمْ عَذَابُ يَوْمٍ عَقِيمٍ
រីឯពួកអ្នកដែលបានអជំនឿ រមែងស្ថិតនៅក្នុង ការស្ទាក់ស្ទើរស្តីពីការពិតនោះជានិច្ច ទាល់តែថ្ងៃអវសាននឹងទៅដល់ទៅពួកគេ ភ្លាមមួយរំពេច ឬមួយក៏ទណ្ឌកម្មនាថ្ងៃអសារបង់នោះ នឹងទៅដល់ពួកគេ
الْمُلْكُ يَوْمَئِذٍ لِلَّهِ يَحْكُمُ بَيْنَهُمْ ۚ فَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فِي جَنَّاتِ النَّعِيمِ
អធិបតេយ្យនាថ្ងៃនោះ គឺសម្រាប់អល់ឡោះ លោកនឹងវិនិច្ឆ័យរវាងពួកគេ។ ដូចនេះ ពួកដែលជឿ និងបានសាងកុសលទាំងឡាយ ត្រូវស្ថិតនៅក្នុងឋាន សួគ៌ាដ៏អស្សាទបំផុត
وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا فَأُولَٰئِكَ لَهُمْ عَذَابٌ مُهِينٌ
រីឯពួកដែលបានអជំនឿ និងបានបដិសេធនឹង អាយ៉ាត់ទាំងឡាយរបស់យើង ពួកទាំងនេះ សម្រាប់ពួកគេ គឺទណ្ឌកម្មដ៏ ថោកទាបបំផុត

Choose other languages: