Quran Apps in many lanuages:

Surah Al-Hajj Ayahs #60 Translated in Khmer

الْمُلْكُ يَوْمَئِذٍ لِلَّهِ يَحْكُمُ بَيْنَهُمْ ۚ فَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فِي جَنَّاتِ النَّعِيمِ
អធិបតេយ្យនាថ្ងៃនោះ គឺសម្រាប់អល់ឡោះ លោកនឹងវិនិច្ឆ័យរវាងពួកគេ។ ដូចនេះ ពួកដែលជឿ និងបានសាងកុសលទាំងឡាយ ត្រូវស្ថិតនៅក្នុងឋាន សួគ៌ាដ៏អស្សាទបំផុត
وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا فَأُولَٰئِكَ لَهُمْ عَذَابٌ مُهِينٌ
រីឯពួកដែលបានអជំនឿ និងបានបដិសេធនឹង អាយ៉ាត់ទាំងឡាយរបស់យើង ពួកទាំងនេះ សម្រាប់ពួកគេ គឺទណ្ឌកម្មដ៏ ថោកទាបបំផុត
وَالَّذِينَ هَاجَرُوا فِي سَبِيلِ اللَّهِ ثُمَّ قُتِلُوا أَوْ مَاتُوا لَيَرْزُقَنَّهُمُ اللَّهُ رِزْقًا حَسَنًا ۚ وَإِنَّ اللَّهَ لَهُوَ خَيْرُ الرَّازِقِينَ
រីឯពួកដែលបានភៀសខ្លួនក្នុងផ្លូវអល់ឡោះបន្ទាប់ ពីនោះមក ត្រូវបានគេធ្វើឃាត ឬបានចូលមរណកាល អល់ឡោះប្រាកដ ជានឹងប្រទានទៅពួកគេវិញ នូវភាក្សាហារដ៏ល្អ ការពិតអល់ឡោះលោក ប្រាកដជាអ្នកប្រទានភាក្សាហារដ៏ល្អបំផុត
لَيُدْخِلَنَّهُمْ مُدْخَلًا يَرْضَوْنَهُ ۗ وَإِنَّ اللَّهَ لَعَلِيمٌ حَلِيمٌ
លោកប្រាកដជានឹងបញ្ចូល ពួកគេទៅកាន់ទីកន្លែងមួយ ដែលពួកគេនឹងពេញចិត្តនូវទីកន្លែងនោះ។ ការពិត អល់ឡោះប្រាកដជាអ្នកដឹង អត់អោនបំផុត
ذَٰلِكَ وَمَنْ عَاقَبَ بِمِثْلِ مَا عُوقِبَ بِهِ ثُمَّ بُغِيَ عَلَيْهِ لَيَنْصُرَنَّهُ اللَّهُ ۗ إِنَّ اللَّهَ لَعَفُوٌّ غَفُورٌ
ដូចនេះដែរ ជនណាដែលបានធ្វើទោស ដោយដូចដែលគេបានធ្វើទោសខ្លួននោះ បន្ទាប់មក គេបានរំលោភបំពានទៅលើខ្លួនទៀត អល់ឡោះប្រាកដជា ជួយជននោះ។ ការពិតអល់ឡោះប្រាកដជាអ្នកអត់អោនទោស ថែម ទាំងអភ័យទោសឱ្យបំផុត

Choose other languages: