Quran Apps in many lanuages:

Surah Al-Hajj Ayahs #53 Translated in Khmer

قُلْ يَا أَيُّهَا النَّاسُ إِنَّمَا أَنَا لَكُمْ نَذِيرٌ مُبِينٌ
ថាទៅ ឱមនុស្សទាំងឡាយ! សម្រាប់ពួកអ្នក យើងពិតជាគ្រាន់តែជាអ្នកដាស់តឿនយ៉ាង ច្បាស់ក្រឡែតប៉ុណ្ណោះ
فَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ مَغْفِرَةٌ وَرِزْقٌ كَرِيمٌ
រួចពួកដែលបានជឿ និងបានសាងកុសលទាំងឡាយ សម្រាប់ពួកគេ គឺការអភ័យទោស និងភាក្សាហារមួយដ៏ថ្លៃថ្នូរ
وَالَّذِينَ سَعَوْا فِي آيَاتِنَا مُعَاجِزِينَ أُولَٰئِكَ أَصْحَابُ الْجَحِيمِ
រីឯពួក ដែលខំប្រឹងប្រែងយកឈ្នះអាយ៉ាត់ទាំងឡាយរបស់យើង ពួកទាំងនោះជាពួកនរក សន្ធោសន្ធៅ
وَمَا أَرْسَلْنَا مِنْ قَبْلِكَ مِنْ رَسُولٍ وَلَا نَبِيٍّ إِلَّا إِذَا تَمَنَّىٰ أَلْقَى الشَّيْطَانُ فِي أُمْنِيَّتِهِ فَيَنْسَخُ اللَّهُ مَا يُلْقِي الشَّيْطَانُ ثُمَّ يُحْكِمُ اللَّهُ آيَاتِهِ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
រ៉សូល និងណាពីនីមួយៗ ដែលយើងបានជ្រើសតាំងពីសម័យ កាលមុនអ្នក នៅពេលដែលរ៉សូល ឬណាពីនោះមានបំណងប្រាថ្នា សុទ្ធតែត្រូវបាន ស្ហៃតនចូលជ្រៀតជ្រែកទៅក្នុងបំណងប្រាថ្នានោះ ដូចនេះ អល់ឡោះលុបចោល នូវអ្វីៗដែលស្ហៃតនចូលជ្រៀតជ្រែកនោះ បន្ទាប់ពីនោះមក អល់ឡោះគាំទ្រ អាយ៉ាត់ទាំងឡាយរបស់លោក។ ហើយអល់ឡោះជាអ្នកដឹងបំផុត មហាគតិ បណ្ឌិត
لِيَجْعَلَ مَا يُلْقِي الشَّيْطَانُ فِتْنَةً لِلَّذِينَ فِي قُلُوبِهِمْ مَرَضٌ وَالْقَاسِيَةِ قُلُوبُهُمْ ۗ وَإِنَّ الظَّالِمِينَ لَفِي شِقَاقٍ بَعِيدٍ
ដើម្បីលោកនឹងចាត់ទុក នូវអ្វីដែលស្ហៃតនចូលជ្រៀតជ្រែកនោះ ជា ការសាកល្បងសម្រាប់ពួកដែលក្នុងចិត្តពួកគេមានជម្ងឺ ព្រមទាំងរឹងរូសចិត្តគំនិត ពួកគេ។ការពិត ពួកអយុត្តិធម៌ស្ថិតក្នុងការបែកបាក់គ្នាដ៏សែនឆ្ងាយ

Choose other languages: