Quran Apps in many lanuages:

Surah Al-Hajj Ayahs #52 Translated in Khmer

وَكَأَيِّنْ مِنْ قَرْيَةٍ أَمْلَيْتُ لَهَا وَهِيَ ظَالِمَةٌ ثُمَّ أَخَذْتُهَا وَإِلَيَّ الْمَصِيرُ
ពុំមែនតិចតួចទេនៃភូមិករដែលយើងបានពន្យារ ឱ្យភូមិករនោះ ខណៈដែលភូមិករនោះជាអ្នកប្រព្រឹត្តអយុត្តិធម៌ បន្ទាប់មកយើង បានចាប់ឆក់យកភូមិករនោះ ហើយឆ្ពោះទៅកាន់យើងទីវិលត្រលប់
قُلْ يَا أَيُّهَا النَّاسُ إِنَّمَا أَنَا لَكُمْ نَذِيرٌ مُبِينٌ
ថាទៅ ឱមនុស្សទាំងឡាយ! សម្រាប់ពួកអ្នក យើងពិតជាគ្រាន់តែជាអ្នកដាស់តឿនយ៉ាង ច្បាស់ក្រឡែតប៉ុណ្ណោះ
فَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ مَغْفِرَةٌ وَرِزْقٌ كَرِيمٌ
រួចពួកដែលបានជឿ និងបានសាងកុសលទាំងឡាយ សម្រាប់ពួកគេ គឺការអភ័យទោស និងភាក្សាហារមួយដ៏ថ្លៃថ្នូរ
وَالَّذِينَ سَعَوْا فِي آيَاتِنَا مُعَاجِزِينَ أُولَٰئِكَ أَصْحَابُ الْجَحِيمِ
រីឯពួក ដែលខំប្រឹងប្រែងយកឈ្នះអាយ៉ាត់ទាំងឡាយរបស់យើង ពួកទាំងនោះជាពួកនរក សន្ធោសន្ធៅ
وَمَا أَرْسَلْنَا مِنْ قَبْلِكَ مِنْ رَسُولٍ وَلَا نَبِيٍّ إِلَّا إِذَا تَمَنَّىٰ أَلْقَى الشَّيْطَانُ فِي أُمْنِيَّتِهِ فَيَنْسَخُ اللَّهُ مَا يُلْقِي الشَّيْطَانُ ثُمَّ يُحْكِمُ اللَّهُ آيَاتِهِ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
រ៉សូល និងណាពីនីមួយៗ ដែលយើងបានជ្រើសតាំងពីសម័យ កាលមុនអ្នក នៅពេលដែលរ៉សូល ឬណាពីនោះមានបំណងប្រាថ្នា សុទ្ធតែត្រូវបាន ស្ហៃតនចូលជ្រៀតជ្រែកទៅក្នុងបំណងប្រាថ្នានោះ ដូចនេះ អល់ឡោះលុបចោល នូវអ្វីៗដែលស្ហៃតនចូលជ្រៀតជ្រែកនោះ បន្ទាប់ពីនោះមក អល់ឡោះគាំទ្រ អាយ៉ាត់ទាំងឡាយរបស់លោក។ ហើយអល់ឡោះជាអ្នកដឹងបំផុត មហាគតិ បណ្ឌិត

Choose other languages: