Quran Apps in many lanuages:

Surah Al-Hajj Ayahs #37 Translated in Khmer

لَكُمْ فِيهَا مَنَافِعُ إِلَىٰ أَجَلٍ مُسَمًّى ثُمَّ مَحِلُّهَا إِلَى الْبَيْتِ الْعَتِيقِ
ស្តីពីសត្វពាហនៈ ពួកអ្នកមានអត្ថប្រយោជន៍ជាច្រើន រហូតដល់ទីបំផុតមួយដែល កំណត់ បន្ទាប់មកទីតាំងសំឡេះសត្វទាំងនោះ គឺជិតគេហដ្ឋានដ៏បុរាណបំផុត
وَلِكُلِّ أُمَّةٍ جَعَلْنَا مَنْسَكًا لِيَذْكُرُوا اسْمَ اللَّهِ عَلَىٰ مَا رَزَقَهُمْ مِنْ بَهِيمَةِ الْأَنْعَامِ ۗ فَإِلَٰهُكُمْ إِلَٰهٌ وَاحِدٌ فَلَهُ أَسْلِمُوا ۗ وَبَشِّرِ الْمُخْبِتِينَ
ហើយចំពោះ សហគមន៍នីមួយៗ យើងបានចាត់ឱ្យមានពិធីសំឡេះសត្វ ដើម្បីពួកគេសូត្ររំលឹកនាមអល់ឡោះនៅ លើសត្វដែលលោកផ្តល់ជាចំណីចំពោះពួកគេ។ ដូចនេះម្ចាស់ដែលត្រូវប្រណិប័តន៍របស់ពួកអ្នក គឺ ម្ចាស់តែមួយគត់ ហេតុនេះចំពោះលោក ចូរពួកអ្នកប្រគល់កាយគោរព ហើយចូរអ្នកជូនដំណឹង រីករាយទៅពួកអ្នកបន្ទាបខ្លួនគោរព
الَّذِينَ إِذَا ذُكِرَ اللَّهُ وَجِلَتْ قُلُوبُهُمْ وَالصَّابِرِينَ عَلَىٰ مَا أَصَابَهُمْ وَالْمُقِيمِي الصَّلَاةِ وَمِمَّا رَزَقْنَاهُمْ يُنْفِقُونَ
គឺពួកដែលចិត្តរបស់ពួកគេបានញ័រចំប្រប់ កាលណាគេ រំលឹកពីអល់ឡោះ ពួកដែលអត់ធ្មត់លើអ្វីដែលបានប៉ះពាល់ពួកគេ ពួកដែលបញ្ឈរសឡាតិ៍ និង ពួកដែលធ្វើបរិច្ចាគ ក្នុងចំណោមអ្វីដែលយើងបានប្រទានជាភាក្សាហារដល់ពួកគេ
وَالْبُدْنَ جَعَلْنَاهَا لَكُمْ مِنْ شَعَائِرِ اللَّهِ لَكُمْ فِيهَا خَيْرٌ ۖ فَاذْكُرُوا اسْمَ اللَّهِ عَلَيْهَا صَوَافَّ ۖ فَإِذَا وَجَبَتْ جُنُوبُهَا فَكُلُوا مِنْهَا وَأَطْعِمُوا الْقَانِعَ وَالْمُعْتَرَّ ۚ كَذَٰلِكَ سَخَّرْنَاهَا لَكُمْ لَعَلَّكُمْ تَشْكُرُونَ
ចំពោះ សត្វអូដ្ឋសម្រាប់ពួកអ្នក យើងបានចាត់ទុកសត្វអូដ្ឋនោះ មួយចំណែកនៃនិមិត្តរូបទាំងឡាយរបស់ អល់ឡោះ សម្រាប់ពួកអ្នកក្នុងរឿងសត្វអូដ្ឋនេះគឺជាកុសលមួយ។ ដូចនេះចូរពួកអ្នករំលឹកឈ្មោះ អល់ឡោះលើសត្វអូដ្ឋ ខណៈដែលជើងវាឈរតំរៀបជួរ (ខណៈពេលដែលគេប្រុងសំឡេះ)។ បន្ទាប់មកកាលណាសត្វអូដ្ឋនោះបានដេកស្តូកស្តីងហើយ ចូរពួកអ្នកបរិភោគចំណីខ្លះនៃសាច់ ហើយ ចូរអ្នកផ្តល់ជាភាក្សាហារ ដល់ជនដែលមានជីវភាពគ្រប់គ្រាន់ (អ្នកមិនសុំ) ហើយជូនទៅដល់ជន ទុរគត(អ្នកសុំ) ប្រៀបដូចទាំងនេះហើយ ដែលយើងបានសំរួលសត្វទាំងនោះឱ្យពួកអ្នក ដើម្បីពួកអ្នក សំដែងបដិការគុណ
لَنْ يَنَالَ اللَّهَ لُحُومُهَا وَلَا دِمَاؤُهَا وَلَٰكِنْ يَنَالُهُ التَّقْوَىٰ مِنْكُمْ ۚ كَذَٰلِكَ سَخَّرَهَا لَكُمْ لِتُكَبِّرُوا اللَّهَ عَلَىٰ مَا هَدَاكُمْ ۗ وَبَشِّرِ الْمُحْسِنِينَ
នឹងមិនអាចដល់ទៅអល់ឡោះទេសាច់សត្វអូដ្ឋ ហើយក៏មិនអាចដល់ដែរ ឈាមរបស់វា ក៏ប៉ុន្តែនឹងដល់ទៅលោកនោះគឺការកោតខ្លាចពីពួកអ្នក។ ប្រៀបដូចនេះហើយដែល យើងបានសំរួលសត្វអូដ្ឋនោះឱ្យពួកអ្នក ដើម្បីពួកអ្នកនឹងលើកតម្កើងអល់ឡោះ ទៅលើអ្វីដែលលោក បានមគ្គុទ្ទេសពួកអ្នក។ ហើយចូរអ្នកជូនដំណឹងរីករាយចំពោះពួកអ្នកកុសលផង

Choose other languages: