Quran Apps in many lanuages:

Surah Al-Hajj Ayahs #15 Translated in Khmer

وَمِنَ النَّاسِ مَنْ يَعْبُدُ اللَّهَ عَلَىٰ حَرْفٍ ۖ فَإِنْ أَصَابَهُ خَيْرٌ اطْمَأَنَّ بِهِ ۖ وَإِنْ أَصَابَتْهُ فِتْنَةٌ انْقَلَبَ عَلَىٰ وَجْهِهِ خَسِرَ الدُّنْيَا وَالْآخِرَةَ ۚ ذَٰلِكَ هُوَ الْخُسْرَانُ الْمُبِينُ
ហើយក្នុងចំណោមមនុស្ស មានអ្នកធ្វើប្រណិប័តន៍ទៅអល់ឡោះនៅលើរឹមជាយ ដូចនេះ ប្រសិនបើមានកុសលមួយត្រូវបានទៅជននោះឱ្យ ជននោះបានស្ងប់ដោយកុសលនោះ ហើយបើគ្រោះមួយត្រូវទៅលើជននោះវិញ ជននោះបានត្រឡប់ខ្លួនទៅដូចដើមវិញ ។ ជននោះខាតបង់ឯលោកិយ និងលោកខាងមុខ។ ទាំងនេះជាការខាតបង់ដ៏ច្បាស់ក្រឡែត
يَدْعُو مِنْ دُونِ اللَّهِ مَا لَا يَضُرُّهُ وَمَا لَا يَنْفَعُهُ ۚ ذَٰلِكَ هُوَ الضَّلَالُ الْبَعِيدُ
ជននោះកំពុងបួងសួងក្រៅពីអល់ឡោះ នូវអ្វីដែលមិនអាចផ្តល់ឧបសគ្គដល់ ជននោះបានឡើយ ហើយនឹងអ្វីដែលមិនអាចផ្តល់ផលប្រយោជន៍ដល់ជននោះបានដែរ។ ទាំងនេះជាការវង្វេងវង្វាន់ដ៏សែនឆ្ងាយ
يَدْعُو لَمَنْ ضَرُّهُ أَقْرَبُ مِنْ نَفْعِهِ ۚ لَبِئْسَ الْمَوْلَىٰ وَلَبِئْسَ الْعَشِيرُ
ជននោះបួងសួងទៅកាន់អ្នកដែលជាឧបសគ្គ របស់ខ្លួន ប្រាកដជាជិតបង្កើយជាងផលប្រយោជន៍ខ្លួន។ អាក្រក់បំផុតអ្នកគាំពារ ហើយ អាក្រក់បំផុតញាតិសន្តាន
إِنَّ اللَّهَ يُدْخِلُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۚ إِنَّ اللَّهَ يَفْعَلُ مَا يُرِيدُ
អល់ឡោះពិតជានឹងបញ្ចូលពួកដែលបានជឿ និងបានសាង កុសលទៅកាន់ស្ថានសួគ៌ា ដែលមានទន្លេជាច្រើនហូរពីក្រោមសួគ៌ានោះ។ អល់ឡោះ ពិតជាប្រព្រឹត្តនូវអ្វីដែលលោកប្រាថ្នា
مَنْ كَانَ يَظُنُّ أَنْ لَنْ يَنْصُرَهُ اللَّهُ فِي الدُّنْيَا وَالْآخِرَةِ فَلْيَمْدُدْ بِسَبَبٍ إِلَى السَّمَاءِ ثُمَّ لْيَقْطَعْ فَلْيَنْظُرْ هَلْ يُذْهِبَنَّ كَيْدُهُ مَا يَغِيظُ
ជនណាដែលធ្លាប់បានគិតថា អល់ឡោះនឹង មិនជួយខ្លួនសោះឡើយទោះនៅក្នុងលោកិយ និងនៅលោកខាងមុខ ដូចនេះ ចូរជន នោះបន្លាយខ្សែរហូតទៅដល់មេឃ បន្ទាប់មកចងរឹតផ្តាច់ក រួចចូរពិចារណាជាមុនថា តើកលល្បិចរបស់ខ្លួននោះពិតជាអាចនឹងកំចាត់អ្វីដែលខ្លួនកំពុងខឹងបានដែរឬទេ?

Choose other languages: