Quran Apps in many lanuages:

Surah Al-Hajj Ayahs #17 Translated in Khmer

يَدْعُو لَمَنْ ضَرُّهُ أَقْرَبُ مِنْ نَفْعِهِ ۚ لَبِئْسَ الْمَوْلَىٰ وَلَبِئْسَ الْعَشِيرُ
ជននោះបួងសួងទៅកាន់អ្នកដែលជាឧបសគ្គ របស់ខ្លួន ប្រាកដជាជិតបង្កើយជាងផលប្រយោជន៍ខ្លួន។ អាក្រក់បំផុតអ្នកគាំពារ ហើយ អាក្រក់បំផុតញាតិសន្តាន
إِنَّ اللَّهَ يُدْخِلُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۚ إِنَّ اللَّهَ يَفْعَلُ مَا يُرِيدُ
អល់ឡោះពិតជានឹងបញ្ចូលពួកដែលបានជឿ និងបានសាង កុសលទៅកាន់ស្ថានសួគ៌ា ដែលមានទន្លេជាច្រើនហូរពីក្រោមសួគ៌ានោះ។ អល់ឡោះ ពិតជាប្រព្រឹត្តនូវអ្វីដែលលោកប្រាថ្នា
مَنْ كَانَ يَظُنُّ أَنْ لَنْ يَنْصُرَهُ اللَّهُ فِي الدُّنْيَا وَالْآخِرَةِ فَلْيَمْدُدْ بِسَبَبٍ إِلَى السَّمَاءِ ثُمَّ لْيَقْطَعْ فَلْيَنْظُرْ هَلْ يُذْهِبَنَّ كَيْدُهُ مَا يَغِيظُ
ជនណាដែលធ្លាប់បានគិតថា អល់ឡោះនឹង មិនជួយខ្លួនសោះឡើយទោះនៅក្នុងលោកិយ និងនៅលោកខាងមុខ ដូចនេះ ចូរជន នោះបន្លាយខ្សែរហូតទៅដល់មេឃ បន្ទាប់មកចងរឹតផ្តាច់ក រួចចូរពិចារណាជាមុនថា តើកលល្បិចរបស់ខ្លួននោះពិតជាអាចនឹងកំចាត់អ្វីដែលខ្លួនកំពុងខឹងបានដែរឬទេ?
وَكَذَٰلِكَ أَنْزَلْنَاهُ آيَاتٍ بَيِّنَاتٍ وَأَنَّ اللَّهَ يَهْدِي مَنْ يُرِيدُ
ដូចទាំងនេះ យើងបានដាក់គួរអានចុះជាអាយ៉ាត់ៗដ៏ច្បាស់ក្រឡែត ហើយ អល់ឡោះពិតជាធ្វើមគ្គុទ្ទេសន៍ចំពោះជនដែលលោកប្រាថ្នា
إِنَّ الَّذِينَ آمَنُوا وَالَّذِينَ هَادُوا وَالصَّابِئِينَ وَالنَّصَارَىٰ وَالْمَجُوسَ وَالَّذِينَ أَشْرَكُوا إِنَّ اللَّهَ يَفْصِلُ بَيْنَهُمْ يَوْمَ الْقِيَامَةِ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ
ប្រាកដ ណាស់ពួកដែលបានជឿ និងពួកយ៉ាហ៊ូទ ពួកសពីអ៊ីន (សំពះម៉ាឡាអ៊ីកាត់) ពួកណាសារ៉ ពួកម៉ាជូស និងពួកស៊ីរិកនឹងអល់ឡោះ នាថ្ងៃត្រូវរស់ឡើង វិញ អល់ឡោះពិតជានឹងកាត់សេចក្តីរវាងពួកគេទាំងនោះ។ អល់ឡោះ ពិតជាធ្វើសាក្សីនៅលើអ្វីៗទាំងអស់

Choose other languages: