Quran Apps in many lanuages:

Surah Al-Hadid Ayahs #17 Translated in Khmer

يَوْمَ يَقُولُ الْمُنَافِقُونَ وَالْمُنَافِقَاتُ لِلَّذِينَ آمَنُوا انْظُرُونَا نَقْتَبِسْ مِنْ نُورِكُمْ قِيلَ ارْجِعُوا وَرَاءَكُمْ فَالْتَمِسُوا نُورًا فَضُرِبَ بَيْنَهُمْ بِسُورٍ لَهُ بَابٌ بَاطِنُهُ فِيهِ الرَّحْمَةُ وَظَاهِرُهُ مِنْ قِبَلِهِ الْعَذَابُ
នាថ្ងៃដែលពួកបុរសពុតត្បុត និងនារីពុតត្បុត និយាយទៅកាន់ ពួកដែលបានជឿថា សូមពួកអ្នកចាំពួកយើងផង ពួកយើងនឹងច្របិចយកបន្តិចពីរស្មីពួក អ្នក។ គេបាននិយាយថាឱ្យចូរពួកអ្នកត្រឡប់ទៅខាងក្រោយពួកអ្នកវិញ ហើយពួកអ្នកស្វែង រករស្មីណាមួយទៅ។ រួចមកគេក៏បានធ្វើឱ្យមានក្នុងចំណោមពួកគេ នូវកំផែងមួយ ដែល មានទ្វារមួយ ដែលនៅខាងក្នុងទ្វារនោះមានក្តីមេត្តាករុណា ហើយខាងក្រៅទ្វារនោះ មានទណ្ឌកម្ម
يُنَادُونَهُمْ أَلَمْ نَكُنْ مَعَكُمْ ۖ قَالُوا بَلَىٰ وَلَٰكِنَّكُمْ فَتَنْتُمْ أَنْفُسَكُمْ وَتَرَبَّصْتُمْ وَارْتَبْتُمْ وَغَرَّتْكُمُ الْأَمَانِيُّ حَتَّىٰ جَاءَ أَمْرُ اللَّهِ وَغَرَّكُمْ بِاللَّهِ الْغَرُورُ
ពួកគេនឹងស្រែកហៅពួកគេថា តើពួកយើងពុំមែនជាអ្នកនៅជាមួយ ពួកអ្នកទេឬ? ពួកគេឆ្លើយថា មានមែន។ ក៏ប៉ុន្តែ ពួកអ្នកបំផ្លាញខ្លួនពួកអ្នកផ្ទាល់ ពួកអ្នក បានរង់ចាំ និងបានមន្ទិលសង្ស័យ ហើយសេចក្តីសង្ឃឹមបានបោកបញ្ឆោតពួកអ្នក រហូត ដល់បញ្ជាការអល់ឡោះបានមកដល់ ហើយការបោកបញ្ឆោត បានបោកបញ្ឆោតពួកអ្នក ចំពោះអល់ឡោះ
فَالْيَوْمَ لَا يُؤْخَذُ مِنْكُمْ فِدْيَةٌ وَلَا مِنَ الَّذِينَ كَفَرُوا ۚ مَأْوَاكُمُ النَّارُ ۖ هِيَ مَوْلَاكُمْ ۖ وَبِئْسَ الْمَصِيرُ
គឺថ្ងៃនេះ គេមិនទទួលយកការលោះណាមួយ ពីពួកអ្នកឡើយ ហើយក៏មិនយកដែរពីពួកអ្នកអជំនឿ។ ទីជ្រកកោនរបស់ពួកអ្នក គឺនរកវាជាទីគាំពារពួក អ្នក។ ហើយអាក្រក់បំផុតទីវិលត្រឡប់
أَلَمْ يَأْنِ لِلَّذِينَ آمَنُوا أَنْ تَخْشَعَ قُلُوبُهُمْ لِذِكْرِ اللَّهِ وَمَا نَزَلَ مِنَ الْحَقِّ وَلَا يَكُونُوا كَالَّذِينَ أُوتُوا الْكِتَابَ مِنْ قَبْلُ فَطَالَ عَلَيْهِمُ الْأَمَدُ فَقَسَتْ قُلُوبُهُمْ ۖ وَكَثِيرٌ مِنْهُمْ فَاسِقُونَ
តើឱកាសមិនទាន់ដល់ទេឬ សម្រាប់ពួកដែល ជឿ ករណីដែលចិត្តថ្លើមពួកគេនឹងស្មឹងស្មាធសម្រាប់ការរលឹកទៅអល់ឡោះ និងរលឹក សច្ចភាពដែលបានចុះមក។ ចូរពួកគេកុំឱ្យមានដូចអ្នកដែលគេផ្តល់គម្ពីរកាលពីជំនាន់មុន ពេលវេលាយូរអង្វែងបានអូសបន្លាយទៅលើពួកគេ រួចហើយ ចិត្តថ្លើមរបស់ពួកគេរឹង កំព្រឹស។ ហើយភាគច្រើននៃពួកគេជាពួកខិលខូច
اعْلَمُوا أَنَّ اللَّهَ يُحْيِي الْأَرْضَ بَعْدَ مَوْتِهَا ۚ قَدْ بَيَّنَّا لَكُمُ الْآيَاتِ لَعَلَّكُمْ تَعْقِلُونَ
ចូរពួកអ្នកជ្រាបថា អល់ឡោះពិត ជាផ្តល់ការរស់រានមានជីវិតទៅដី បន្ទាប់មរណភាពដីនោះ។ ការពិត យើងបញ្ជាក់ បំភ្លឺជូនពួកអ្នកនូវអាយ៉ាត់ៗសង្ឃឹមថា ពួកអ្នកត្រិះរិះពិចារណា

Choose other languages: