Quran Apps in many lanuages:

Surah Al-Furqan Ayahs #25 Translated in Khmer

وَقَالَ الَّذِينَ لَا يَرْجُونَ لِقَاءَنَا لَوْلَا أُنْزِلَ عَلَيْنَا الْمَلَائِكَةُ أَوْ نَرَىٰ رَبَّنَا ۗ لَقَدِ اسْتَكْبَرُوا فِي أَنْفُسِهِمْ وَعَتَوْا عُتُوًّا كَبِيرًا
ហើយពួកដែលគ្មានសង្ឃឹមចំពោះការជួបនឹងយើងថា ហេតុអ្វីបានជាគេមិនដាក់ ពួកម៉ាឡាអ៊ីកាត់ឱ្យចុះមកលើយើង ឬក៏យើងនឹងឃើញម្ចាស់របស់យើង។ ពិត ប្រាកដណាស់ ពួកគេបានកាន់ឫកក្រអឺតក្រទមនៅក្នុងខ្លួនពួកគេផ្ទាល់ ហើយពួក គេពោរពេញទៅដោយភាពក្អេងក្អាងមួយយ៉ាងសម្បើម
يَوْمَ يَرَوْنَ الْمَلَائِكَةَ لَا بُشْرَىٰ يَوْمَئِذٍ لِلْمُجْرِمِينَ وَيَقُولُونَ حِجْرًا مَحْجُورًا
នាថ្ងៃដែលពួកគេ នឹងឃើញពួកម៉ាឡាអ៊ីកាត់នាថ្ងៃនោះ គ្មានទេភាពរីករាយចំពោះពួកឧក្រិដ្ឋជន ហើយពួកម៉ាឡាអ៊ីកាត់នឹងនិយាយថា របាំងមួយត្រូវគេរាំងខ្ទប់
وَقَدِمْنَا إِلَىٰ مَا عَمِلُوا مِنْ عَمَلٍ فَجَعَلْنَاهُ هَبَاءً مَنْثُورًا
ហើយយើង បានបង្ហាញអំពើដែលពួកគេបានប្រព្រឹត្ត រួចមក យើងបានចាត់ទុកអំពើនោះ ជា ធូលីដែលរាត់រាយ
أَصْحَابُ الْجَنَّةِ يَوْمَئِذٍ خَيْرٌ مُسْتَقَرًّا وَأَحْسَنُ مَقِيلًا
ពពួកឋានសួគ៌នាថ្ងៃនោះ ល្អប្រពៃលំនៅឋាន និងប្រសើរ បំផុតពាក្យសំដី
وَيَوْمَ تَشَقَّقُ السَّمَاءُ بِالْغَمَامِ وَنُزِّلَ الْمَلَائِكَةُ تَنْزِيلًا
ហើយនាថ្ងៃដែលមេឃទាំងឡាយនឹងប្រេះបែកដោយពពក ហើយគេបានដាក់ចុះពួកម៉ាឡាអ៊ីកាត់នូវការដាក់ចុះមួយ

Choose other languages: