Quran Apps in many lanuages:

Surah Al-Furqan Ayahs #24 Translated in Khmer

وَمَا أَرْسَلْنَا قَبْلَكَ مِنَ الْمُرْسَلِينَ إِلَّا إِنَّهُمْ لَيَأْكُلُونَ الطَّعَامَ وَيَمْشُونَ فِي الْأَسْوَاقِ ۗ وَجَعَلْنَا بَعْضَكُمْ لِبَعْضٍ فِتْنَةً أَتَصْبِرُونَ ۗ وَكَانَ رَبُّكَ بَصِيرًا
ហើយ ការពិតក្នុងចំណោមរ៉សូលទាំងឡាយ នៃជនពីមុនៗរបស់អ្នក ដែលយើងបានចាត់ បញ្ជូនទៅ គឺពួកគេសុទ្ធតែបានបរិភោគអាហារ និងធ្វើដំណើរតាមទីផ្សារៗយ៉ាង ប្រាកដ។ ហើយយើងបានចាត់ទុកភាគខ្លះនៃ ពួកអ្នកជាការសាកល្បងចំពោះភាគ ខ្លះទៀត តើពួកអ្នកស៊ូអត់ធ្មត់ឬ? ហើយម្ចាស់របស់អ្នក គឺជាអ្នកឃើញបំផុត
وَقَالَ الَّذِينَ لَا يَرْجُونَ لِقَاءَنَا لَوْلَا أُنْزِلَ عَلَيْنَا الْمَلَائِكَةُ أَوْ نَرَىٰ رَبَّنَا ۗ لَقَدِ اسْتَكْبَرُوا فِي أَنْفُسِهِمْ وَعَتَوْا عُتُوًّا كَبِيرًا
ហើយពួកដែលគ្មានសង្ឃឹមចំពោះការជួបនឹងយើងថា ហេតុអ្វីបានជាគេមិនដាក់ ពួកម៉ាឡាអ៊ីកាត់ឱ្យចុះមកលើយើង ឬក៏យើងនឹងឃើញម្ចាស់របស់យើង។ ពិត ប្រាកដណាស់ ពួកគេបានកាន់ឫកក្រអឺតក្រទមនៅក្នុងខ្លួនពួកគេផ្ទាល់ ហើយពួក គេពោរពេញទៅដោយភាពក្អេងក្អាងមួយយ៉ាងសម្បើម
يَوْمَ يَرَوْنَ الْمَلَائِكَةَ لَا بُشْرَىٰ يَوْمَئِذٍ لِلْمُجْرِمِينَ وَيَقُولُونَ حِجْرًا مَحْجُورًا
នាថ្ងៃដែលពួកគេ នឹងឃើញពួកម៉ាឡាអ៊ីកាត់នាថ្ងៃនោះ គ្មានទេភាពរីករាយចំពោះពួកឧក្រិដ្ឋជន ហើយពួកម៉ាឡាអ៊ីកាត់នឹងនិយាយថា របាំងមួយត្រូវគេរាំងខ្ទប់
وَقَدِمْنَا إِلَىٰ مَا عَمِلُوا مِنْ عَمَلٍ فَجَعَلْنَاهُ هَبَاءً مَنْثُورًا
ហើយយើង បានបង្ហាញអំពើដែលពួកគេបានប្រព្រឹត្ត រួចមក យើងបានចាត់ទុកអំពើនោះ ជា ធូលីដែលរាត់រាយ
أَصْحَابُ الْجَنَّةِ يَوْمَئِذٍ خَيْرٌ مُسْتَقَرًّا وَأَحْسَنُ مَقِيلًا
ពពួកឋានសួគ៌នាថ្ងៃនោះ ល្អប្រពៃលំនៅឋាន និងប្រសើរ បំផុតពាក្យសំដី

Choose other languages: