Quran Apps in many lanuages:

Surah Al-Baqara Ayahs #73 Translated in Khmer

قَالُوا ادْعُ لَنَا رَبَّكَ يُبَيِّنْ لَنَا مَا لَوْنُهَا ۚ قَالَ إِنَّهُ يَقُولُ إِنَّهَا بَقَرَةٌ صَفْرَاءُ فَاقِعٌ لَوْنُهَا تَسُرُّ النَّاظِرِينَ
ពួកគេថា សូមអ្នកសុំទៅម្ចាស់អ្នកដល់ពួកយើង សូមលោកបញ្ជាក់ ឱ្យច្បាស់ដល់ពួកយើង តើគោញីនោះសម្បុរអ្វី?។ មូសាថា ការពិតលោកថា គោញី នោះជាគោញីសម្បុរលឿងទុំថ្លា សម្បុរវាធ្វើឱ្យសោមនស្សដល់អ្នកដែលឃើញ
قَالُوا ادْعُ لَنَا رَبَّكَ يُبَيِّنْ لَنَا مَا هِيَ إِنَّ الْبَقَرَ تَشَابَهَ عَلَيْنَا وَإِنَّا إِنْ شَاءَ اللَّهُ لَمُهْتَدُونَ
ពួកគេថា សូមអ្នកសុំទៅម្ចាស់អ្នកឱ្យពួកយើង សូមលោកបញ្ជាក់ឱ្យច្បាស់ឱ្យពួកយើង តើជាគោញីដូចម្តេច?។ ពីព្រោះសត្វគោប្រហាក់ប្រហែលគ្នាចំពោះពួកយើង។ ហើយបើអល់ឡោះមានបំណង ពួកយើងពិតជាត្រូវបានទទួលមគ្គុទ្ទេសន៍
قَالَ إِنَّهُ يَقُولُ إِنَّهَا بَقَرَةٌ لَا ذَلُولٌ تُثِيرُ الْأَرْضَ وَلَا تَسْقِي الْحَرْثَ مُسَلَّمَةٌ لَا شِيَةَ فِيهَا ۚ قَالُوا الْآنَ جِئْتَ بِالْحَقِّ ۚ فَذَبَحُوهَا وَمَا كَادُوا يَفْعَلُونَ
មូសាថា ការពិតលោកថា គោញីនោះ ជាគោដែលគ្មានការធ្វើបាបដោយ ប្រើឱ្យភ្ជួររាស់ដី ហើយក៏មិនមែនប្រើឱ្យអូសទឹកស្រោចដំណាំដែរ ដែលជៀសផុត ពីពិការភាព ហើយគ្មានសម្បុរឆ្នូតនៅលើខ្លួនទេ។ ពួកគេថា ពេលនេះអ្នកបាន នាំមកនូវការពិត។ ពួកគេក៏បានសំឡេះគោញីនោះ ក្នុងករណីដែលពួកគេហៀប តែមិនអាចធ្វើទៅបាន
وَإِذْ قَتَلْتُمْ نَفْسًا فَادَّارَأْتُمْ فِيهَا ۖ وَاللَّهُ مُخْرِجٌ مَا كُنْتُمْ تَكْتُمُونَ
ហើយនៅពេលដែលពួកអ្នកបានសម្លាប់មនុស្សម្នាក់ បន្ទាប់មក ពួកអ្នកបានចោទគ្នាទៅវិញទៅមកក្នុងរឿងនេះ។ អល់ឡោះជាអ្នក បញ្ចោញនូវអ្វីដែលពួកអ្នកលាក់លៀម
فَقُلْنَا اضْرِبُوهُ بِبَعْضِهَا ۚ كَذَٰلِكَ يُحْيِي اللَّهُ الْمَوْتَىٰ وَيُرِيكُمْ آيَاتِهِ لَعَلَّكُمْ تَعْقِلُونَ
យើងក៏បាននិយាយថា ចូរអ្នកយក ចំណែកខ្លះនៃគោញីវាយទៅសព។ ប្រៀបដូចនេះដែរ អល់ឡោះនឹងប្រោសជីវិត អ្នកស្លាប់។ ហើយលោកនឹងធ្វើឱ្យពួកអ្នកមើលឃើញនូវអាយ៉ាត់ៗលោក ដើម្បីពួក អ្នកពិចារណា

Choose other languages: