Quran Apps in many lanuages:

Surah Al-Baqara Ayahs #35 Translated in Khmer

وَعَلَّمَ آدَمَ الْأَسْمَاءَ كُلَّهَا ثُمَّ عَرَضَهُمْ عَلَى الْمَلَائِكَةِ فَقَالَ أَنْبِئُونِي بِأَسْمَاءِ هَٰؤُلَاءِ إِنْ كُنْتُمْ صَادِقِينَ
ហើយលោកបានបង្រៀនអាដាមនូវបណ្តាឈ្មោះទាំង អស់។ បន្ទាប់មក លោកបានបង្ហាញទាំងអស់នោះទៅកាន់ពួកម៉ាឡាអ៊ីកាត់ រួចលោកថា ចូរពួកអ្នកប្រាប់យើងមក នូវបណ្តាឈ្មោះទាំងនោះ បើពួកអ្នកនិយាយពិតមែន
قَالُوا سُبْحَانَكَ لَا عِلْمَ لَنَا إِلَّا مَا عَلَّمْتَنَا ۖ إِنَّكَ أَنْتَ الْعَلِيمُ الْحَكِيمُ
ពួកគេថា បរិសុទ្ធហើយលោក ពួកយើងគ្មានការចេះដឹងទេ ក្រៅពីអ្វីដែលលោកបានបង្រៀន ពួកយើង។ លោកពិតជាអ្នកដឹងបំផុត មហាគតិបណ្ឌិត
قَالَ يَا آدَمُ أَنْبِئْهُمْ بِأَسْمَائِهِمْ ۖ فَلَمَّا أَنْبَأَهُمْ بِأَسْمَائِهِمْ قَالَ أَلَمْ أَقُلْ لَكُمْ إِنِّي أَعْلَمُ غَيْبَ السَّمَاوَاتِ وَالْأَرْضِ وَأَعْلَمُ مَا تُبْدُونَ وَمَا كُنْتُمْ تَكْتُمُونَ
លោកថា នែអាដាម! ចូរអ្នកប្រាប់ពួកគេទៅនូវឈ្មោះទាំងអស់នោះ។ នៅពេលដែលអាដាមបានប្រាប់ទៅពួកគេ នូវឈ្មោះទាំងអស់នោះហើយ លោកថា តើយើងមិនទាន់ប្រាប់ពួកអ្នកទេឬថា យើងដឹង ណាស់នូវអាថ៌កំបាំងឯមេឃនិងដី ហើយយើងដឹងនូវអ្វីដែលពួកអ្នកលាតត្រដាង និង អ្វីដែលពួកអ្នកលាក់លៀម
وَإِذْ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ أَبَىٰ وَاسْتَكْبَرَ وَكَانَ مِنَ الْكَافِرِينَ
ហើយនៅពេលដែលយើងបាននិយាយទៅពួកម៉ាឡា- អ៊ីកាត់ថា ចូរពួកអ្នកឱនលំទោនចំពោះអាដាម។ ពួកម៉ាឡាអ៊ីកាត់ ក៏បានឱនលំទោន លើកលែងតែអ៊ីព្លីស ដែលបានជំទាស់ និងកាន់ប្ញក ។ ហើយគេស្ថិតក្នុងុចំណោមពួកគ្មាន ជំនឿ
وَقُلْنَا يَا آدَمُ اسْكُنْ أَنْتَ وَزَوْجُكَ الْجَنَّةَ وَكُلَا مِنْهَا رَغَدًا حَيْثُ شِئْتُمَا وَلَا تَقْرَبَا هَٰذِهِ الشَّجَرَةَ فَتَكُونَا مِنَ الظَّالِمِينَ
ហើយយើងថា នែអាដាម! អ្នកព្រមទាំងភរិយាអ្នក ចូរនៅក្នុងឋានសួគ៌នេះ ចុះ ហើយចូរអ្នកទាំងពីរបរិភោគពីឋានសួគ៌ដោយសម្បូរបែប តាមតែអ្នកទាំងពីរចង់ ចូរអ្នកទាំងពីរកុំនៅក្បែរដើមឈើនេះ អ្នកទាំងពីរនឹងស្ថិតក្នុងចំណោមពួកបាបកម្ម

Choose other languages: