Quran Apps in many lanuages:

Surah Al-Baqara Ayahs #286 Translated in Khmer

وَإِنْ كُنْتُمْ عَلَىٰ سَفَرٍ وَلَمْ تَجِدُوا كَاتِبًا فَرِهَانٌ مَقْبُوضَةٌ ۖ فَإِنْ أَمِنَ بَعْضُكُمْ بَعْضًا فَلْيُؤَدِّ الَّذِي اؤْتُمِنَ أَمَانَتَهُ وَلْيَتَّقِ اللَّهَ رَبَّهُ ۗ وَلَا تَكْتُمُوا الشَّهَادَةَ ۚ وَمَنْ يَكْتُمْهَا فَإِنَّهُ آثِمٌ قَلْبُهُ ۗ وَاللَّهُ بِمَا تَعْمَلُونَ عَلِيمٌ
ប្រសិនបើពួកអ្នកស្ថិតក្នុងដំណើរ ហើយពួកអ្នកគ្មានស្បៀងគឺត្រូវបញ្ចាំវត្ថុដែលត្រូវគេក្តាប់។ ប្រសិនបើទុកចិត្តគ្នាទៅវិញទៅមកហើយអ្នកដែលត្រូវបានទុកចិត្តត្រូវបំពេញទំនុកចិត្តរបស់ខ្លូន ហើយត្រូវគោរពកោតខ្លាចអល់ឡោះម្ចាស់ខ្លូន។ ហើយចូរពួកអ្នកកុំលាក់សាក្សី។ជនណាដែលបានលាក់សាក្សីជននោះពិតជាមនុស្សសាងបាបផ្លួវចិត្តរបស់ខ្លូន។ អល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកបាន ប្រព្រឹត្ត
لِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ وَإِنْ تُبْدُوا مَا فِي أَنْفُسِكُمْ أَوْ تُخْفُوهُ يُحَاسِبْكُمْ بِهِ اللَّهُ ۖ فَيَغْفِرُ لِمَنْ يَشَاءُ وَيُعَذِّبُ مَنْ يَشَاءُ ۗ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
កម្មសិទ្ធិរបស់អល់ឡោះ គឺអ្វីដែលនៅឯមេឃនិងអ្វីដែលមាននៅឯដី។ បើសិនពួកអ្នកលាតត្រដាងនូវអ្វីដែលមាននៅក្នុងខ្លួនពួកអ្នកឬពួកអ្នកលាក់វាក៏អល់ឡោះនឹងទូទាត់វាជាមួយពួកអ្នកដែរ។ រួចមក លោកនឹងប្រោសប្រណីចំពោះជនណាដែលលោកសោមនស្សហើយលោកនឹងដាក់ទោសទណ្ឌកម្ម ចំពោះជនណាដែលលោកប្រាថ្នា។អល់ឡោះជាអ្នកមហិទ្ធិប្ញទ្ធិបំផុតលើអ្វីៗទាំងអស់
آمَنَ الرَّسُولُ بِمَا أُنْزِلَ إِلَيْهِ مِنْ رَبِّهِ وَالْمُؤْمِنُونَ ۚ كُلٌّ آمَنَ بِاللَّهِ وَمَلَائِكَتِهِ وَكُتُبِهِ وَرُسُلِهِ لَا نُفَرِّقُ بَيْنَ أَحَدٍ مِنْ رُسُلِهِ ۚ وَقَالُوا سَمِعْنَا وَأَطَعْنَا ۖ غُفْرَانَكَ رَبَّنَا وَإِلَيْكَ الْمَصِيرُ
រ៉សូលនិងអ្នកដែលមានជំនឿបានជឿនឹងអ្វីដែលម្ចាស់របស់គេបានបញ្ចុះទៅគេ។ ទាំងអស់គ្នាបានជឿនឹងអល់ឡោះម៉ាឡាអ៊ីកាត់គម្ពីរនិងរ៉សូលរបស់លោក។ ពួកយើងមិនបែងចែកទេរវាងរ៉សូលរបស់លោក។ ពួកគេថាពួកយើងបានឮហើយនិងបានគោរពហើយ។ សុំការប្រោសប្រណីរបស់លោកឱម្ចាស់របស់យើងឆ្ពោះទៅកាន់លោកគឺកន្លែងវិលត្រលប់
لَا يُكَلِّفُ اللَّهُ نَفْسًا إِلَّا وُسْعَهَا ۚ لَهَا مَا كَسَبَتْ وَعَلَيْهَا مَا اكْتَسَبَتْ ۗ رَبَّنَا لَا تُؤَاخِذْنَا إِنْ نَسِينَا أَوْ أَخْطَأْنَا ۚ رَبَّنَا وَلَا تَحْمِلْ عَلَيْنَا إِصْرًا كَمَا حَمَلْتَهُ عَلَى الَّذِينَ مِنْ قَبْلِنَا ۚ رَبَّنَا وَلَا تُحَمِّلْنَا مَا لَا طَاقَةَ لَنَا بِهِ ۖ وَاعْفُ عَنَّا وَاغْفِرْ لَنَا وَارْحَمْنَا ۚ أَنْتَ مَوْلَانَا فَانْصُرْنَا عَلَى الْقَوْمِ الْكَافِرِينَ
អល់ឡោះមិនតម្រូវ ចំពោះបុគ្គលណាម្នាក់លើសពីលទ្ធភាពរបស់ខ្លូនទេ។ បុគ្គលនោះត្រូវបានអ្វីដែល ខ្លួនបានសាង ហើយបុគ្គលនោះត្រូវរងអ្វីដែលខ្លួនបានប្រព្រឹត្ត។ ឱម្ចាស់យើង! សូមលោកកុំប្រកាន់ទោសពៃរ៍ចំពោះយើង ប្រសិនបើយើងបានភ្លេចភ្លាំង ឬយើង ធ្វើខុស។ ឱម្ចាស់យើង សូមលោកកុំដាក់បន្ទុកលើយើងធ្ងន់ធ្ងរ ដូចដែលលោក បានដាក់បន្ទុកពួកកាលពីមុនយើង។ ឱម្ចាស់របស់យើង សូមលោកមេត្តាកុំប្រទុក្ខប្រដាក់មកលើយើងនូវអ្វីដែលលើសពីលទ្ធភាពរបស់យើង។ សូមលោកលុបលាង(កំហុស)ពីយើងនិងសូមប្រោសប្រណីដល់យើង និងសូមផ្តល់ក្តីមេត្តាករុណាដល់យើងលោកជាអ្នកការពារយើងសូមលោកជួយយើងលើពួកអជំនឿផង

Choose other languages: