Quran Apps in many lanuages:

Surah Al-Baqara Ayahs #259 Translated in Khmer

اللَّهُ لَا إِلَٰهَ إِلَّا هُوَ الْحَيُّ الْقَيُّومُ ۚ لَا تَأْخُذُهُ سِنَةٌ وَلَا نَوْمٌ ۚ لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ مَنْ ذَا الَّذِي يَشْفَعُ عِنْدَهُ إِلَّا بِإِذْنِهِ ۚ يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ ۖ وَلَا يُحِيطُونَ بِشَيْءٍ مِنْ عِلْمِهِ إِلَّا بِمَا شَاءَ ۚ وَسِعَ كُرْسِيُّهُ السَّمَاوَاتِ وَالْأَرْضَ ۖ وَلَا يَئُودُهُ حِفْظُهُمَا ۚ وَهُوَ الْعَلِيُّ الْعَظِيمُ
អល់ឡោះគ្មានម្ចាស់ណាក្រៅពីលោកទេ ដែលរស់ដែល អមតៈឥតមានងងុយ និងឥតមានសម្រាន្តទេ។ កម្មសិទ្ធិលោកគឺអ្វីដែលមាននៅលើមេឃនិងអ្វីដែលមាននៅលើដី។ តើជនណាដែលអាចធ្វើអន្តរាគមន៍អំពីលោកបើសិនគ្មានការអនុញ្ញាតពីលោកនោះ។ លោកដឹងនូវអ្វីដែលនៅចំពោះមុខពួកគេនិងអ្វីដែលនៅពីក្រោយខ្នងរបស់ពួកគេ។ ហើយពួកគេមិន អាចជ្រួតជ្រាបបន្តិចសោះឡើយពីការដឹងរបស់លោកក្រៅពីអ្វីដែលលោកមានសោមនស្ស។ គួរស៊ីរបស់លោកទូលាយជាងមេឃនិងដី។ ការថែរក្សាមេឃនិងដីពុំមែនធ្ងន់ធ្ងរទេចំពោះលោក។ លោកដ៏មហាខ្ពង់ខ្ពស់និងធំក្រៃលែងបំផុត
لَا إِكْرَاهَ فِي الدِّينِ ۖ قَدْ تَبَيَّنَ الرُّشْدُ مِنَ الْغَيِّ ۚ فَمَنْ يَكْفُرْ بِالطَّاغُوتِ وَيُؤْمِنْ بِاللَّهِ فَقَدِ اسْتَمْسَكَ بِالْعُرْوَةِ الْوُثْقَىٰ لَا انْفِصَامَ لَهَا ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
គ្មានទេការបង្ខិតបង្ខំនៅក្នុងសាសនា។ សេចក្តីត្រូវបានលេចធ្លោច្បាស់ជាងសេចក្តីខុស។ ជនណាហើយដែលមិនបានជឿនឹងតោហ្គូទហើយជឿនឹងអល់ឡោះ ជននោះប្រាកដជាបានប្រកាន់ខ្ជាប់នឹងខ្សែដ៏រឹងមាំ ដោយខ្សែនោះមិនងាយដាច់ឡើយ។ ហើយអល់ឡោះជាអ្នកដែលឮជាអ្នកដែលដឹងបំផុត
اللَّهُ وَلِيُّ الَّذِينَ آمَنُوا يُخْرِجُهُمْ مِنَ الظُّلُمَاتِ إِلَى النُّورِ ۖ وَالَّذِينَ كَفَرُوا أَوْلِيَاؤُهُمُ الطَّاغُوتُ يُخْرِجُونَهُمْ مِنَ النُّورِ إِلَى الظُّلُمَاتِ ۗ أُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
អល់ឡោះជាអ្នកការពារពួកដែលបានជឿ លោកនឹងបញ្ចោញពួកគេពីភាពងងឹតទៅកាន់ភាពភ្លឺថ្លា។ ពួកដែលគ្មានជំនឿអ្នកដែលការពាររបស់ពួកគេគឺតោហ្គូទ ដែលនឹងបញ្ចោញពួកគេពីភាពភ្លឺថ្លាទៅកាន់ភាពងងឹត។ ពួកទាំងនេះគឺពួកនរក។ ពួកគេស្ថិតនៅជាអមតៈក្នុងនរក
أَلَمْ تَرَ إِلَى الَّذِي حَاجَّ إِبْرَاهِيمَ فِي رَبِّهِ أَنْ آتَاهُ اللَّهُ الْمُلْكَ إِذْ قَالَ إِبْرَاهِيمُ رَبِّيَ الَّذِي يُحْيِي وَيُمِيتُ قَالَ أَنَا أُحْيِي وَأُمِيتُ ۖ قَالَ إِبْرَاهِيمُ فَإِنَّ اللَّهَ يَأْتِي بِالشَّمْسِ مِنَ الْمَشْرِقِ فَأْتِ بِهَا مِنَ الْمَغْرِبِ فَبُهِتَ الَّذِي كَفَرَ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
តើអ្នកមិនបានពិចារណាទេឬ ចំពោះអ្នកដែលបានជជែកនឹងអ៊ីព្រហ៊ីមនៅក្នុងរឿងម្ចាស់របស់គេ ដែលអល់ឡោះបានប្រទានអំណាចឱ្យគេនោះ។ គឺនៅពេលដែលអ៊ីព្រហ៊ីមបាននិយាយថា ម្ចាស់របស់យើងដែលធ្វើឱ្យរស់ និងធ្វើឱ្យស្លាប់។ ជននោះថាយើងក៏ធ្វើឱ្យរស់ និងធ្វើឱ្យស្លាប់ដែរ។ អ៊ីព្រហ៊ីមនិយាយថាអល់ឡោះនាំសុរិយាមកពីទិសខាងកើត ហេតុនេះចូរអ្នកនាំសុរិយាមកពីទិស ខាងលិច។ ជនដែលមិនបានជឿនឹងត្រូវបានទាល់ច្រក។ ហើយអល់ឡោះមិនមគ្គុទ្ទេសចំពោះក្រុមមនុស្សបំពានឡើយ
أَوْ كَالَّذِي مَرَّ عَلَىٰ قَرْيَةٍ وَهِيَ خَاوِيَةٌ عَلَىٰ عُرُوشِهَا قَالَ أَنَّىٰ يُحْيِي هَٰذِهِ اللَّهُ بَعْدَ مَوْتِهَا ۖ فَأَمَاتَهُ اللَّهُ مِائَةَ عَامٍ ثُمَّ بَعَثَهُ ۖ قَالَ كَمْ لَبِثْتَ ۖ قَالَ لَبِثْتُ يَوْمًا أَوْ بَعْضَ يَوْمٍ ۖ قَالَ بَلْ لَبِثْتَ مِائَةَ عَامٍ فَانْظُرْ إِلَىٰ طَعَامِكَ وَشَرَابِكَ لَمْ يَتَسَنَّهْ ۖ وَانْظُرْ إِلَىٰ حِمَارِكَ وَلِنَجْعَلَكَ آيَةً لِلنَّاسِ ۖ وَانْظُرْ إِلَى الْعِظَامِ كَيْفَ نُنْشِزُهَا ثُمَّ نَكْسُوهَا لَحْمًا ۚ فَلَمَّا تَبَيَّنَ لَهُ قَالَ أَعْلَمُ أَنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ឬប្រៀបដូចជនដែលបានដើរកាត់ភូមិមួយ ដែលមានផ្ទះសំបែងដួលរលំអស់។ ជននោះថាតើអល់ឡោះផ្តល់ជិវិតភូមិនេះម្តេចនឹងកើតបន្ទាប់ពីការស្លាប់របស់ភូមិនេះ? អល់ឡោះបានធ្វើឱ្យជននោះស្លាប់មួយរយឆ្នាំ បន្ទាប់មកលោកបានប្រោស ជននោះវិញ។ លោកថា តើអ្នកបានស្នាក់នៅរយៈពេលប៉ុន្មាន? ជននោះថា យើងបានស្នាក់នៅរយៈពេលមួយថ្ងៃ ឬកន្លះថ្ងៃប៉ុណ្ណោះ។ លោកថាពុំមែនទេ! ការពិតអ្នកស្នាក់នៅមួយរយឆ្នាំ។ ចូរអ្នកពិនិត្យមើលទៅចំណីអ្នក និង ភេសជ្ជៈអ្នកឥតមានប្រែប្រួលទេ ហើយចូរអ្នកពិនិត្យទៅសត្វលារបស់អ្នក ហើយដើម្បីយើងនឹងចាត់ទុកអ្នកជាភស្តុតាងមួយសំរាប់មនុស្សទាំងឡាយ។ហើយចូរអ្នកពិនិត្យមើលទៅឆ្អឹងតើដូចម្តេចយើងនឹងរៀបចំឆ្អឹងនោះរួចមកយើងយកសាច់រុំឆ្អឹងនោះយ៉ា់ងដូចម្តេចខ្លះ?។ នៅពេលដែលបានលេចធ្លោយ៉ាងជាក់ច្បាស់ចំពោះជននោះហើយជននោះក៏និយាយថាយើងដឹងថាជាការពិតណាស់អល់ឡោះជាអ្នកមានមហិទ្ធិប្ញទ្ធិបំផុតលើអ្វីៗទាំងអស់

Choose other languages: