Quran Apps in many lanuages:

Surah Al-Baqara Ayahs #235 Translated in Khmer

وَإِذَا طَلَّقْتُمُ النِّسَاءَ فَبَلَغْنَ أَجَلَهُنَّ فَأَمْسِكُوهُنَّ بِمَعْرُوفٍ أَوْ سَرِّحُوهُنَّ بِمَعْرُوفٍ ۚ وَلَا تُمْسِكُوهُنَّ ضِرَارًا لِتَعْتَدُوا ۚ وَمَنْ يَفْعَلْ ذَٰلِكَ فَقَدْ ظَلَمَ نَفْسَهُ ۚ وَلَا تَتَّخِذُوا آيَاتِ اللَّهِ هُزُوًا ۚ وَاذْكُرُوا نِعْمَتَ اللَّهِ عَلَيْكُمْ وَمَا أَنْزَلَ عَلَيْكُمْ مِنَ الْكِتَابِ وَالْحِكْمَةِ يَعِظُكُمْ بِهِ ۚ وَاتَّقُوا اللَّهَ وَاعْلَمُوا أَنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ
កាលណាពួកអ្នកបានលែងលះភរិយារួចពួកនាងជិតដល់អ៊ីទ្ទះរបស់ពួកនាងហើយពេលនោះ ចូរពួកអ្នកវិលទៅពួកនាងដោយសមរម្យឬពួកអ្នកលែងលះពួកនាងដោយ សមរម្យ។ ចូរពួកអ្នកកុំវិលទៅពួកនាងដោយការធ្វើទុក្ខដើម្បីពួកអ្នកបំពាន។ ជនណាធ្វើដូចនោះ ជននោះពិតជាបានបំពារបំពានចំពោះខ្លួនឯង។ ហើយចូរពួកអ្នកកុំយកអាយ៉ាត់ៗអល់ឡោះធ្វើជាការលេងសើច។ និងចូរពួកអ្នករំលឹកនូវឧបការៈគុណ អល់ឡោះមកលើពួកអ្នកនិងអ្វីដែលលោកបានបញ្ចុះមកលើពួកអ្នកនៃគម្ពីរ និងគតិបណ្ឌិត។ លោកដាស់តឿនពួកអ្នក។ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះ ហើយចូរពួកអ្នកជ្រាបថាអល់ឡោះពិតជាដឹងបំផុតនូវរាល់វត្ថុ
وَإِذَا طَلَّقْتُمُ النِّسَاءَ فَبَلَغْنَ أَجَلَهُنَّ فَلَا تَعْضُلُوهُنَّ أَنْ يَنْكِحْنَ أَزْوَاجَهُنَّ إِذَا تَرَاضَوْا بَيْنَهُمْ بِالْمَعْرُوفِ ۗ ذَٰلِكَ يُوعَظُ بِهِ مَنْ كَانَ مِنْكُمْ يُؤْمِنُ بِاللَّهِ وَالْيَوْمِ الْآخِرِ ۗ ذَٰلِكُمْ أَزْكَىٰ لَكُمْ وَأَطْهَرُ ۗ وَاللَّهُ يَعْلَمُ وَأَنْتُمْ لَا تَعْلَمُونَ
កាលណាពួកអ្នកបានលែងលះភរិយា រួចមកពួកនាងបានដល់អាជ្ញាយុកាលរបស់ពួកនាងហើយពេលនោះពួក អ្នកកុំរារាំងពួកនាងមិនឱ្យនាងរៀបការនឹងស្វាមីរបស់ពួកនាងកាលណាពួកគេព្រម ព្រៀងគ្នារវាងពួកគេដោយសមរម្យ។ នោះហើយគេដាស់តឿនរឿងនេះចំពោះជនណាដែលជឿនឹងអល់ឡោះជឿនឹងថ្ងៃអវសានក្នុងចំណោមពួកអ្នក។ នោះហើយជាតម្លាភាព និងស្អាតស្អំបំផុតសម្រាប់ពួកអ្នក។ ហើយអល់ឡោះដឹងតែពួកអ្នកមិនដឹង
وَالْوَالِدَاتُ يُرْضِعْنَ أَوْلَادَهُنَّ حَوْلَيْنِ كَامِلَيْنِ ۖ لِمَنْ أَرَادَ أَنْ يُتِمَّ الرَّضَاعَةَ ۚ وَعَلَى الْمَوْلُودِ لَهُ رِزْقُهُنَّ وَكِسْوَتُهُنَّ بِالْمَعْرُوفِ ۚ لَا تُكَلَّفُ نَفْسٌ إِلَّا وُسْعَهَا ۚ لَا تُضَارَّ وَالِدَةٌ بِوَلَدِهَا وَلَا مَوْلُودٌ لَهُ بِوَلَدِهِ ۚ وَعَلَى الْوَارِثِ مِثْلُ ذَٰلِكَ ۗ فَإِنْ أَرَادَا فِصَالًا عَنْ تَرَاضٍ مِنْهُمَا وَتَشَاوُرٍ فَلَا جُنَاحَ عَلَيْهِمَا ۗ وَإِنْ أَرَدْتُمْ أَنْ تَسْتَرْضِعُوا أَوْلَادَكُمْ فَلَا جُنَاحَ عَلَيْكُمْ إِذَا سَلَّمْتُمْ مَا آتَيْتُمْ بِالْمَعْرُوفِ ۗ وَاتَّقُوا اللَّهَ وَاعْلَمُوا أَنَّ اللَّهَ بِمَا تَعْمَلُونَ بَصِيرٌ
ពួកមាតាបំបៅបុត្រពួកនាងពីរខួបពេញ សម្រាប់អ្នកដែលមានបំណងចង់ឱ្យបង្គ្រប់ការបំបៅ។ លើករណីនេះបិតាត្រូវផ្តល់អាហារ និងសំលៀកបំពាក់ដល់ពួកមាតា ដោយសមរម្យ។ គេមិនតំរូវចំពោះរូបណាម្នាក់លើសពីលទ្ធភាពខ្លួននោះទេ។ គេមិនត្រូវធ្វើទុក្ខមាតាដោយសារបុត្ររបស់នាង ហើយក៏មិនត្រូវធ្វើទុក្ខបិតាដោយសារតែបុត្ររបស់គេដែរ ហើយលើអ្នកទទួលមរតក ក៏ដូចនោះដែរ។ ប្រសិនបើគេទាំងពីរមានបំណងចង់ផ្តាច់ដោះដោយការព្រមព្រៀងនិងពិភាក្សាគ្នាពីគេទាំងពីរ គឺគ្មានទោសពៃរ៍ទេទៅលើគេទាំងពីរ។ ហើយប្រសិនបើពួកអ្នកមានបំណងចង់រកគេបំបៅ បុត្រពួកអ្នកក៏គ្មានទោសពៃរ៍លើពួកអ្នកដែរកាលណាពួកអ្នកបានប្រគល់នូវអ្វីដែល ពួកអ្នកត្រូវផ្តល់ជូនដោយសមរម្យ។ ហើយចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះ។ ចូរពួកអ្នកដឹងថា អល់ឡោះពិតជាអ្នកឃើញបំផុតចំពោះអ្វីដែលពួកអ្នកបានប្រព្រឹត្ត
وَالَّذِينَ يُتَوَفَّوْنَ مِنْكُمْ وَيَذَرُونَ أَزْوَاجًا يَتَرَبَّصْنَ بِأَنْفُسِهِنَّ أَرْبَعَةَ أَشْهُرٍ وَعَشْرًا ۖ فَإِذَا بَلَغْنَ أَجَلَهُنَّ فَلَا جُنَاحَ عَلَيْكُمْ فِيمَا فَعَلْنَ فِي أَنْفُسِهِنَّ بِالْمَعْرُوفِ ۗ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
ហើយពួកដែលស្លាប់ក្នុងចំណោមពួកអ្នក ដោយបន្សល់ទុ់កនូវភរិយាពួកនាងត្រួវរង់ចាំដោយខ្លួនឯងរយៈពេលបួនខែនិងដប់ថ្ងៃ។ កាលណាពួកនាងបាន ចូលដល់ពេលកំណត់របស់ពួកនាងហើយ ពេលនោះ គ្មានទោសពៃរ៍ទេលើពួកអ្នកក្នុងអ្វីដែលពួកនាងបានធ្វើលើខ្លួនពួកនាងផ្ទាល់ដោយសមរម្យ។ ហើយអល់ឡោះជាអ្នកដឹងជ្រាបបំផុតនូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត
وَلَا جُنَاحَ عَلَيْكُمْ فِيمَا عَرَّضْتُمْ بِهِ مِنْ خِطْبَةِ النِّسَاءِ أَوْ أَكْنَنْتُمْ فِي أَنْفُسِكُمْ ۚ عَلِمَ اللَّهُ أَنَّكُمْ سَتَذْكُرُونَهُنَّ وَلَٰكِنْ لَا تُوَاعِدُوهُنَّ سِرًّا إِلَّا أَنْ تَقُولُوا قَوْلًا مَعْرُوفًا ۚ وَلَا تَعْزِمُوا عُقْدَةَ النِّكَاحِ حَتَّىٰ يَبْلُغَ الْكِتَابُ أَجَلَهُ ۚ وَاعْلَمُوا أَنَّ اللَّهَ يَعْلَمُ مَا فِي أَنْفُسِكُمْ فَاحْذَرُوهُ ۚ وَاعْلَمُوا أَنَّ اللَّهَ غَفُورٌ حَلِيمٌ
គ្មានទោសពៃរ៍ទេលើពួកអ្នកក្នុងរឿងដែលពួកអ្នកបានបង្ហាញនៃការដណ្តឹងនារី ឬពួកអ្នកបានលាក់នៅក្នុងខ្លួនឯង។ អល់ឡោះបានដឹងថាពួកអ្នកពិតជានឹងពោលទៅកាន់ពួកនាង ក៏ប៉ុន្តែចូរពួកអ្នកកុំសន្យានឹងពួកនាងដោយស្ងាត់ៗ លើកលែងតែករណីដែលពួកអ្នកនិយាយនូវពាក្យសំដីមួយដោយសមរម្យ។ហើយចូរពួកអ្នកកុំតាំងចិត្តចុះលក្ខខណ្ឌអាពាហ៍ពិពាហ៍ លុះត្រាតែបញ្ញត្តិចូលដល់អ៊ីទ្ទះរបស់វា។ ចូរពួកអ្នកដឹងថាអល់ឡោះពិតជាដឹង នូវអ្វីដែលមានក្នុងខ្លួនរបស់ពួកអ្នកហេតុនេះចូរពួកអ្នកកោតខ្លាចលោក។ និងចូរពួកអ្នកដឹងថាអល់ឡោះពិតជាអ្នកដែល អភ័យទោសជាអ្នកដែលទន់ភ្លន់បំផុត

Choose other languages: