Quran Apps in many lanuages:

Surah Al-Baqara Ayahs #208 Translated in Khmer

وَمِنَ النَّاسِ مَنْ يُعْجِبُكَ قَوْلُهُ فِي الْحَيَاةِ الدُّنْيَا وَيُشْهِدُ اللَّهَ عَلَىٰ مَا فِي قَلْبِهِ وَهُوَ أَلَدُّ الْخِصَامِ
ក្នុងចំណោមមនុស្សមាន អ្នកដែលសំដីរបស់គេធ្វើឱ្យអ្នកចាប់ចិត្តនៅក្នុងរឿងជីវិតលោកីយ៍នេះហើយ គេយកអល់ឡោះធ្វើជាសាក្សីលើអ្វីដែលមានក្នុងចិត្តរបស់គេក្នុងករណីដែល គេជាអ្នកចចេសបំផុតនៃការរករឿងឈ្លោះគ្នា
وَإِذَا تَوَلَّىٰ سَعَىٰ فِي الْأَرْضِ لِيُفْسِدَ فِيهَا وَيُهْلِكَ الْحَرْثَ وَالنَّسْلَ ۗ وَاللَّهُ لَا يُحِبُّ الْفَسَادَ
ហើយកាលណាគេបានបែរចេញ គេបានខិតខំនៅលើដី ដើម្បីគេនឹងបំផ្លាញនៅលើដី និងដើម្បីគេនឹងធ្វើឱ្យវិនាសចំការនិងសត្វលោក។ អល់ឡោះមិនស្រឡាញ់ការបំផ្លិចបំផ្លាញឡើយ
وَإِذَا قِيلَ لَهُ اتَّقِ اللَّهَ أَخَذَتْهُ الْعِزَّةُ بِالْإِثْمِ ۚ فَحَسْبُهُ جَهَنَّمُ ۚ وَلَبِئْسَ الْمِهَادُ
ហើយកាលណាគេបាននិយាយទៅកាន់គេថា ចូរអ្នកគោរពខ្លាចអល់ឡោះ ភាពក្រអឺតក្រទម ក៏បានអូសទាញគេឱ្យប្រព្រឹតអំពើបាបកម្ម។ ដូចនេះការសមល្មមរបស់គេគឺនរកដែលឆាបឆេះ។ ប្រាកដជា កន្លែងស្នាក់នៅដ៏អាក្រក់បំផុត
وَمِنَ النَّاسِ مَنْ يَشْرِي نَفْسَهُ ابْتِغَاءَ مَرْضَاتِ اللَّهِ ۗ وَاللَّهُ رَءُوفٌ بِالْعِبَادِ
ក្នុងចំណោមមនុស្សមានអ្នកលក់ខ្លួគេ ដើម្បីស្វែងរកការយល់ព្រមរបស់អល់ឡោះ។ អល់ឡោះជាអ្នកករុណាបំផុតនឹងពួកអ្នកគោរពទាំងអស់
يَا أَيُّهَا الَّذِينَ آمَنُوا ادْخُلُوا فِي السِّلْمِ كَافَّةً وَلَا تَتَّبِعُوا خُطُوَاتِ الشَّيْطَانِ ۚ إِنَّهُ لَكُمْ عَدُوٌّ مُبِينٌ
ឱពួកអ្នកដែលបានជឿ ចូរពួកអ្នកចូលទាំងអស់នៅក្នុងឥស្លាម ហើយចូរពួកអ្នកកុំធ្វើតាមរាល់ជំហានរបស់ស្ហៃតន។ ការពិតស្ហៃតនជាសត្រូវយ៉ាងច្បាស់ក្រឡែតសម្រាប់ពួកអ្នក

Choose other languages: