Quran Apps in many lanuages:

Surah Al-Baqara Ayahs #158 Translated in Khmer

وَلَا تَقُولُوا لِمَنْ يُقْتَلُ فِي سَبِيلِ اللَّهِ أَمْوَاتٌ ۚ بَلْ أَحْيَاءٌ وَلَٰكِنْ لَا تَشْعُرُونَ
ពូកអ្នកមិនត្រូវនិយាយទៅកាន់អ្នកដែលត្រូវឱ្យគេសម្លាប់ ក្នុងផ្លូវអល់ឡោះនោះថាជាអ្នកស្លាប់ទេ។ ផ្ទុយទៅវិញជាអ្នកនៅរស់ក៏ប៉ុន្តែពួកអ្នកមិនដឹងខ្លួន
وَلَنَبْلُوَنَّكُمْ بِشَيْءٍ مِنَ الْخَوْفِ وَالْجُوعِ وَنَقْصٍ مِنَ الْأَمْوَالِ وَالْأَنْفُسِ وَالثَّمَرَاتِ ۗ وَبَشِّرِ الصَّابِرِينَ
ហើយយើងប្រាកដជានឹងសាកល្បងពួកអ្នក ដោយប្រការខ្លះនៃការខ្លាចញញើត ការអត់ឃ្លាន ការខ្វះខាតនៃទ្រព្យសម្បត្តិ ខ្លួនប្រាណ និងផ្លែឈើ។ ចូរអ្នកផ្តល់ដំណឹងរីករាយដល់ពួកអត់ធ្មត់
الَّذِينَ إِذَا أَصَابَتْهُمْ مُصِيبَةٌ قَالُوا إِنَّا لِلَّهِ وَإِنَّا إِلَيْهِ رَاجِعُونَ
ពួកដែលកាលណាមានវិបត្តអ្វីមួយបានប៉ះ ទង្គិចពួកគេ ពួកគេថា ការពិតពួកយើង ជាកម្មសិទ្ធិអល់ឡោះ ហើយពួកយើង ពិតជាអ្នកវិលត្រលប់ទៅកាន់លោកវិញ
أُولَٰئِكَ عَلَيْهِمْ صَلَوَاتٌ مِنْ رَبِّهِمْ وَرَحْمَةٌ ۖ وَأُولَٰئِكَ هُمُ الْمُهْتَدُونَ
ពួកទាំងនេះហើយ ដែលត្រូវមាន​ ពរបវរ និងការអាណិតអាសូរពីម្ចាស់របស់ពួកគេ។ ពួកទាំងនេះហើយជាពួកទទួលបានមគ្គុទ្ទេសន៍
إِنَّ الصَّفَا وَالْمَرْوَةَ مِنْ شَعَائِرِ اللَّهِ ۖ فَمَنْ حَجَّ الْبَيْتَ أَوِ اعْتَمَرَ فَلَا جُنَاحَ عَلَيْهِ أَنْ يَطَّوَّفَ بِهِمَا ۚ وَمَنْ تَطَوَّعَ خَيْرًا فَإِنَّ اللَّهَ شَاكِرٌ عَلِيمٌ
ការពិតសហ្វា និងម៉ារវ៉ះ គឺក្នុងចំណោមនិមិត្តរូបនានារបស់អល់ឡោះ។ ដូចនេះ ជនណាដែលបានធ្វើហជ្ជ និង អុំរ៉ោះនោះគឺគ្មានទោសពៃរ៍អ្វីទៅលើគេទេ ដែលគេបានតាវ៉ាហ្វទាំងពីរនោះ។ ហើយជនណា ដែលបានសាងបន្ថែមទៀតនូវអំពើកុសល អល់ឡោះពិតជាអ្នកមានកត្តញ្ញុតាជាអ្នកដឹងបំផុត

Choose other languages: