Surah Al-Baqara Ayahs #154 Translated in Khmer
وَمِنْ حَيْثُ خَرَجْتَ فَوَلِّ وَجْهَكَ شَطْرَ الْمَسْجِدِ الْحَرَامِ ۚ وَحَيْثُ مَا كُنْتُمْ فَوَلُّوا وُجُوهَكُمْ شَطْرَهُ لِئَلَّا يَكُونَ لِلنَّاسِ عَلَيْكُمْ حُجَّةٌ إِلَّا الَّذِينَ ظَلَمُوا مِنْهُمْ فَلَا تَخْشَوْهُمْ وَاخْشَوْنِي وَلِأُتِمَّ نِعْمَتِي عَلَيْكُمْ وَلَعَلَّكُمْ تَهْتَدُونَ
ពីទីណាក៏ដោយដែលអ្នកបានចេញមក ក៏អ្នកត្រូវតែបែរមុខរបស់អ្នកទៅប៉ែក ខាងម៉ាស្ជីទិលហារ៉ាមដែរ។ ហើយទីណាក៏ដោយដែលពួកអ្នកនៅក៏ពួកអ្នកត្រូវតែងតែបែរមុខរបស់ពួកអ្នកទៅប៉ែកខាងនោះដែរ ដើម្បីកុំឱ្យមនុស្សមានពាក្យសំអាង ណាមួយទៅលើពួកអ្នក លើកលែងតែពួកដែលបំពារបំពានក្នុងចំណោមពួកគេប៉ុណ្ណោះ។ ដូចនេះពួកអ្នកមិនត្រូវខ្លាចពួកគេទេ ពួកអ្នកត្រូវតែកោតខ្លាចយើង ដើម្បីយើងនឹងបំពេញគុណធម៌របស់យើងទៅលើពួកអ្នក សង្ឃឹមថាពួកអ្នកទទួលបានមគ្គុទ្ទេសន៍
كَمَا أَرْسَلْنَا فِيكُمْ رَسُولًا مِنْكُمْ يَتْلُو عَلَيْكُمْ آيَاتِنَا وَيُزَكِّيكُمْ وَيُعَلِّمُكُمُ الْكِتَابَ وَالْحِكْمَةَ وَيُعَلِّمُكُمْ مَا لَمْ تَكُونُوا تَعْلَمُونَ
ដូចដែលយើងបានបញ្ជូនទៅក្នុងចំណោមពួកអ្នក នូវរ៉សូល ម្នាក់ពីក្នុងចំណោមពួកអ្នកដែលនឹងសូត្រទៅលើពួកអ្នកនូវបណ្តាអាយ៉ាត់យើង និងជម្រះសំអាតពួកអ្នក និងបង្រៀនពួកអ្នកនូវគម្ពីរនិងគតិបណ្ឌិត ហើយនឹងបង្រៀនពួកអ្នកនូវអ្វីដែលពួកអ្នកមិនដឹង
فَاذْكُرُونِي أَذْكُرْكُمْ وَاشْكُرُوا لِي وَلَا تَكْفُرُونِ
ដូចនេះ ពួកអ្នកត្រូវនឹកឃើញយើង យើងនឹងនឹកឃើញពួកអ្នកវិញ ពួកអ្នកត្រូវដឹងគុណរបស់យើង ហើយពួកអ្នកមិន ត្រូវរមិលគុណយើងទេ
يَا أَيُّهَا الَّذِينَ آمَنُوا اسْتَعِينُوا بِالصَّبْرِ وَالصَّلَاةِ ۚ إِنَّ اللَّهَ مَعَ الصَّابِرِينَ
នែពួកដែលមានជំនឿ ចូរពួកអ្នកសុំជំនួយដោយ ការអត់ធ្មត់ និងសឡាតិ៍។ ជាការពិតណាស់អល់ឡោះជាមួយពួកអត់ធ្មត់
وَلَا تَقُولُوا لِمَنْ يُقْتَلُ فِي سَبِيلِ اللَّهِ أَمْوَاتٌ ۚ بَلْ أَحْيَاءٌ وَلَٰكِنْ لَا تَشْعُرُونَ
ពូកអ្នកមិនត្រូវនិយាយទៅកាន់អ្នកដែលត្រូវឱ្យគេសម្លាប់ ក្នុងផ្លូវអល់ឡោះនោះថាជាអ្នកស្លាប់ទេ។ ផ្ទុយទៅវិញជាអ្នកនៅរស់ក៏ប៉ុន្តែពួកអ្នកមិនដឹងខ្លួន
Choose other languages:

Albanian

Amharic

Azerbaijani

Bengali

Bosnian

Bulgarian

Burmese

Chinese

Danish

Dutch

English

Farsi

Filipino

French

Fulah

German

Gujarati

Hausa

Hindi

Indonesian

Italian

Japanese

Jawa

Kazakh

Khmer

Korean

Kurdish

Kyrgyz

Malay

Malayalam

Norwegian

Pashto

Persian

Polish

Portuguese

Punjabi

Russian

Sindhi

Sinhalese

Somali

Spanish

Swahili

Swedish

Tajik

Tamil

Tatar

Telugu

Thai

Turkish

Urdu

Uyghur

Uzbek

Vietnamese

Yoruba
