Quran Apps in many lanuages:

Surah Al-Araf Ayahs #120 Translated in Khmer

قَالَ أَلْقُوا ۖ فَلَمَّا أَلْقَوْا سَحَرُوا أَعْيُنَ النَّاسِ وَاسْتَرْهَبُوهُمْ وَجَاءُوا بِسِحْرٍ عَظِيمٍ
មូសាថា ចូរពួកអ្នកបោះចុះ។ នៅពេលដែលពួក គេបានបោះ ពួកគេបានថ្ពឹនភ្នែកទាំងឡាយរបស់មនុស្ស ហើយពួកគេបានធ្វើឱ្យភ័យតក់ ស្លុតដល់មនុស្សទាំងឡាយ ពួកគេបាននាំមកនូវវេទមន្តមួយដ៏ធំសម្បើម
وَأَوْحَيْنَا إِلَىٰ مُوسَىٰ أَنْ أَلْقِ عَصَاكَ ۖ فَإِذَا هِيَ تَلْقَفُ مَا يَأْفِكُونَ
ហើយ យើងបានវ៉ាហ៊ីទៅកាន់មូសាថា ចូរអ្នកបោះដំបងរបស់អ្នកភ្លាម មួយរំពេចដំបងនោះក៏ លេបនូវអ្វីដែលពួកគេទាំងនោះកំពុងប្រឌិតឡើង
فَوَقَعَ الْحَقُّ وَبَطَلَ مَا كَانُوا يَعْمَلُونَ
ដូចនេះ សច្ចភាពបានសំដែង ចេញ ហើយអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនោះ ត្រូវអាសារឥតការ
فَغُلِبُوا هُنَالِكَ وَانْقَلَبُوا صَاغِرِينَ
ដូចនេះ ពួក ហ្វារ៉ាអុង និងបរិវារត្រូវបានបរាជ័យនៅទីនោះ ហើយពួកគេបានវិលត្រឡប់ទៅដោយ អាប់ឱន
وَأُلْقِيَ السَّحَرَةُ سَاجِدِينَ
ហើយពួកគ្រូមន្តអាគមទាំងឡាយ ត្រូវបានផ្តួលខ្លួនដើម្បីលុតក្រាប

Choose other languages: