Quran Apps in many lanuages:

Surah Al-Araf Ayahs #13 Translated in Khmer

7:9
وَمَنْ خَفَّتْ مَوَازِينُهُ فَأُولَٰئِكَ الَّذِينَ خَسِرُوا أَنْفُسَهُمْ بِمَا كَانُوا بِآيَاتِنَا يَظْلِمُونَ
ជដែលអំពើល្អរបស់គេមាន ទំងន់ស្រាល ជនទាំងនោះហើយ ដែលបានធ្វើឱ្យខាតបង់ខ្លួនឯង បណ្តាលមកពីករណី ដែលពួកគេធ្លាប់បានបំពារបំពាននឹងអាយ៉ាត់ៗយើង
وَلَقَدْ مَكَّنَّاكُمْ فِي الْأَرْضِ وَجَعَلْنَا لَكُمْ فِيهَا مَعَايِشَ ۗ قَلِيلًا مَا تَشْكُرُونَ
ជាការពិតណាស់ យើងបានប្រទាន លទ្ធភាពដល់ពួកអ្នកនៅលើផែនដី ហើយយើងបានប្រទានឱ្យពួកអ្នក មានជីវភាពជាច្រើន នៅឯភពផែនដី។ តិចតួចបំផុតដែលពួកអ្នកដឹងគុណ
وَلَقَدْ خَلَقْنَاكُمْ ثُمَّ صَوَّرْنَاكُمْ ثُمَّ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ لَمْ يَكُنْ مِنَ السَّاجِدِينَ
យើងបានបង្កើតពួកអ្នកយ៉ាងប្រាកដ ក្រោយមក យើងបានផ្តល់ទំរង់កាយដល់ពួកអ្នក ក្រោយមកទៀត យើងក៏បាននិយាយទៅ កាន់ពួកម៉ាឡាអ៊ីកាត់ថា ចូរពួកអ្នកលុតក្រាបទៅចំពោះអាដាម រួចពួកម៉ាឡាអ៊ីកាត់ក៏បាន លុតក្រាប លើកលែងតែអិព្លីស្សទេ ដែលមិនមានក្នុងចំណោមពួកដែលលុតក្រាបនោះ
قَالَ مَا مَنَعَكَ أَلَّا تَسْجُدَ إِذْ أَمَرْتُكَ ۖ قَالَ أَنَا خَيْرٌ مِنْهُ خَلَقْتَنِي مِنْ نَارٍ وَخَلَقْتَهُ مِنْ طِينٍ
លោកបាននិយាយថា តើអ្វីដែលបានឃាត់អ្នកមិនឱ្យអ្នកលុតក្រាប នៅពេលដែលយើងបានបញ្ជាអ្នក? អិព្លីស្សបានឆ្លើយថា យើងល្អប្រសើរជាងអាដាម លោកបានបង្កើតយើងពីភ្លើង ហើយលោកបានបង្កើត អាដាមពីដី
قَالَ فَاهْبِطْ مِنْهَا فَمَا يَكُونُ لَكَ أَنْ تَتَكَبَّرَ فِيهَا فَاخْرُجْ إِنَّكَ مِنَ الصَّاغِرِينَ
អល់ឡោះនិយាយថា អញ្ចឹង ចូរអ្នកចុះពីទីនេះទៅ អ្នកគ្មានសិទ្ធិអ្វីនឹងធ្វើឫកក្អេងក្អាង មានះនៅទីនេះទេ ហេតុនេះ ចូរអ្នកចេញទៅ អ្នកពិតជាក្នុងចំណោមពួកថោកទាប

Choose other languages: