Quran Apps in many lanuages:

Surah Al-Ankabut Ayahs #53 Translated in Khmer

بَلْ هُوَ آيَاتٌ بَيِّنَاتٌ فِي صُدُورِ الَّذِينَ أُوتُوا الْعِلْمَ ۚ وَمَا يَجْحَدُ بِآيَاتِنَا إِلَّا الظَّالِمُونَ
ផ្ទុយទៅវិញគម្ពីរ នោះ គឺជាអាយ៉ាត់ៗដ៏ច្បាស់ក្រឡែត នៅក្នុងទ្រូងរបស់ពួកដែលគេបានផ្តល់ទៅ ពួកគេនូវតំរេះវិជ្ជា ហើយមានតែពួកអយុត្តិធម៌ទេ ដែលនឹងប្រកែកនឹងអាយ៉ាត់ ទាំងឡាយរបស់យើងនោះ
وَقَالُوا لَوْلَا أُنْزِلَ عَلَيْهِ آيَاتٌ مِنْ رَبِّهِ ۖ قُلْ إِنَّمَا الْآيَاتُ عِنْدَ اللَّهِ وَإِنَّمَا أَنَا نَذِيرٌ مُبِينٌ
ហើយពួកគេបាននិយាយថា ហេតុអ្វីគេមិនបាន ដាក់ចុះទៅលើគេ នូវអាយ៉ាត់ៗពីម្ចាស់របស់គេ? ថាទៅ ការពិតអាយ៉ាត់ៗគឺនៅ ឯអល់ឡោះប៉ុណ្ណោះ ហើយយើងពិតជាអ្នកដែលដាស់តឿនម្នាក់ដ៏ជាក់ច្បាស់ ប៉ុណ្ណោះ
أَوَلَمْ يَكْفِهِمْ أَنَّا أَنْزَلْنَا عَلَيْكَ الْكِتَابَ يُتْلَىٰ عَلَيْهِمْ ۚ إِنَّ فِي ذَٰلِكَ لَرَحْمَةً وَذِكْرَىٰ لِقَوْمٍ يُؤْمِنُونَ
តើមិនទាន់គ្រប់គ្រាន់ទេឬចំពោះពួកគេ ពិតប្រាកដយើងពិតជា បានដាក់ចុះទៅលើអ្នក នូវគម្ពីរដែលគេកំពុងអានទៅលើពួកគេនោះ? ការពិត ក្នុងព្រឹត្តិការណ៍នេះ គឺពិតជាក្តីអាណិតអាសូរមួយ និងការក្រើនរំលឹកមួយ សម្រាប់ក្រុមមនុស្សដែលបានជឿ
قُلْ كَفَىٰ بِاللَّهِ بَيْنِي وَبَيْنَكُمْ شَهِيدًا ۖ يَعْلَمُ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۗ وَالَّذِينَ آمَنُوا بِالْبَاطِلِ وَكَفَرُوا بِاللَّهِ أُولَٰئِكَ هُمُ الْخَاسِرُونَ
ចូរថាទៅ វាគ្រប់គ្រាន់ណាស់ហើយ អល់ឡោះជាសាក្សីរវាងយើង និងរវាងពួកអ្នក។ លោកដឹងនូវអ្វីដែលមានក្នុង មេឃទាំងឡាយនិងផែនដី។ រីឯពួកដែលបានជឿនឹងប្រការខុសឆ្គង ហើយ បើសិនមិនបានជឿនឹងអល់ឡោះ ពួកទាំងនេះហើយ គឺជាពួកដែលខាតបង់
وَيَسْتَعْجِلُونَكَ بِالْعَذَابِ ۚ وَلَوْلَا أَجَلٌ مُسَمًّى لَجَاءَهُمُ الْعَذَابُ وَلَيَأْتِيَنَّهُمْ بَغْتَةً وَهُمْ لَا يَشْعُرُونَ
ហើយពួកគេសុំដល់អ្នក ឱ្យឆាប់រហ័សនាំទណ្ឌកម្ម។ ប្រសិនបើគ្មានកាលកំណត់មួយដែល ត្រូវគេបានកំរិតទេនោះ ទណ្ឌកម្មប្រាកដជាបានដល់ទៅពួកគេ ហើយទណ្ឌកម្មនោះប្រាកដ ជានឹងដល់ទៅពួកគេភ្លាមមួយរំពេច ទាំងពួកគេមិនដឹងខ្លួន

Choose other languages: