Quran Apps in many lanuages:

Surah Al-Ankabut Ayahs #52 Translated in Khmer

وَمَا كُنْتَ تَتْلُو مِنْ قَبْلِهِ مِنْ كِتَابٍ وَلَا تَخُطُّهُ بِيَمِينِكَ ۖ إِذًا لَارْتَابَ الْمُبْطِلُونَ
ហើយមុនគម្ពីរនេះ អ្នកមិនដែល សូត្រគម្ពីរណាមួយទេ ហើយក៏មិនសរសេរគម្ពីរដោយដៃស្តាំរបស់អ្នកដែរ។ ពុំ នោះសោត ពួកដែលខុសឆ្គង ប្រាកដជាបានសង្ស័យខ្លាំង
بَلْ هُوَ آيَاتٌ بَيِّنَاتٌ فِي صُدُورِ الَّذِينَ أُوتُوا الْعِلْمَ ۚ وَمَا يَجْحَدُ بِآيَاتِنَا إِلَّا الظَّالِمُونَ
ផ្ទុយទៅវិញគម្ពីរ នោះ គឺជាអាយ៉ាត់ៗដ៏ច្បាស់ក្រឡែត នៅក្នុងទ្រូងរបស់ពួកដែលគេបានផ្តល់ទៅ ពួកគេនូវតំរេះវិជ្ជា ហើយមានតែពួកអយុត្តិធម៌ទេ ដែលនឹងប្រកែកនឹងអាយ៉ាត់ ទាំងឡាយរបស់យើងនោះ
وَقَالُوا لَوْلَا أُنْزِلَ عَلَيْهِ آيَاتٌ مِنْ رَبِّهِ ۖ قُلْ إِنَّمَا الْآيَاتُ عِنْدَ اللَّهِ وَإِنَّمَا أَنَا نَذِيرٌ مُبِينٌ
ហើយពួកគេបាននិយាយថា ហេតុអ្វីគេមិនបាន ដាក់ចុះទៅលើគេ នូវអាយ៉ាត់ៗពីម្ចាស់របស់គេ? ថាទៅ ការពិតអាយ៉ាត់ៗគឺនៅ ឯអល់ឡោះប៉ុណ្ណោះ ហើយយើងពិតជាអ្នកដែលដាស់តឿនម្នាក់ដ៏ជាក់ច្បាស់ ប៉ុណ្ណោះ
أَوَلَمْ يَكْفِهِمْ أَنَّا أَنْزَلْنَا عَلَيْكَ الْكِتَابَ يُتْلَىٰ عَلَيْهِمْ ۚ إِنَّ فِي ذَٰلِكَ لَرَحْمَةً وَذِكْرَىٰ لِقَوْمٍ يُؤْمِنُونَ
តើមិនទាន់គ្រប់គ្រាន់ទេឬចំពោះពួកគេ ពិតប្រាកដយើងពិតជា បានដាក់ចុះទៅលើអ្នក នូវគម្ពីរដែលគេកំពុងអានទៅលើពួកគេនោះ? ការពិត ក្នុងព្រឹត្តិការណ៍នេះ គឺពិតជាក្តីអាណិតអាសូរមួយ និងការក្រើនរំលឹកមួយ សម្រាប់ក្រុមមនុស្សដែលបានជឿ
قُلْ كَفَىٰ بِاللَّهِ بَيْنِي وَبَيْنَكُمْ شَهِيدًا ۖ يَعْلَمُ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۗ وَالَّذِينَ آمَنُوا بِالْبَاطِلِ وَكَفَرُوا بِاللَّهِ أُولَٰئِكَ هُمُ الْخَاسِرُونَ
ចូរថាទៅ វាគ្រប់គ្រាន់ណាស់ហើយ អល់ឡោះជាសាក្សីរវាងយើង និងរវាងពួកអ្នក។ លោកដឹងនូវអ្វីដែលមានក្នុង មេឃទាំងឡាយនិងផែនដី។ រីឯពួកដែលបានជឿនឹងប្រការខុសឆ្គង ហើយ បើសិនមិនបានជឿនឹងអល់ឡោះ ពួកទាំងនេះហើយ គឺជាពួកដែលខាតបង់

Choose other languages: