Quran Apps in many lanuages:

Surah Al-Ankabut Ayahs #21 Translated in Khmer

إِنَّمَا تَعْبُدُونَ مِنْ دُونِ اللَّهِ أَوْثَانًا وَتَخْلُقُونَ إِفْكًا ۚ إِنَّ الَّذِينَ تَعْبُدُونَ مِنْ دُونِ اللَّهِ لَا يَمْلِكُونَ لَكُمْ رِزْقًا فَابْتَغُوا عِنْدَ اللَّهِ الرِّزْقَ وَاعْبُدُوهُ وَاشْكُرُوا لَهُ ۖ إِلَيْهِ تُرْجَعُونَ
ការពិតពួកអ្នកបានប្រណិប័តន៍បដិមាៗក្រៅពីអល់ឡោះ ហើយពួកអ្នក បង្កើតការប្រឌិតមួយតែប៉ុណ្ណោះ។ ពិតណាស់បណ្តាបដិមាដែលពួកអ្នកប្រណិប័តន៍ក្រៅ ពីអល់ឡោះនោះនឹងមិនរ៉ាប់រ៉ងឱ្យពួកអ្នកបានឡើយ នូវទំនុកបំរុងណាមួយ ដូច្នេះ ចូរពួក អ្នកស្វែងរកទំនុកបំរុងទៅកាន់ទីក្បែរអល់ឡោះ ហើយចូរពួកអ្នកប្រណិប័តន៍លោក ព្រម ទាំងសំដែងឧបការគុណចំពោះលោក។ ឆ្ពោះទៅកាន់លោក គេនឹងបង្វិលត្រឡប់ពួកអ្នក ទៅវិញ
وَإِنْ تُكَذِّبُوا فَقَدْ كَذَّبَ أُمَمٌ مِنْ قَبْلِكُمْ ۖ وَمَا عَلَى الرَّسُولِ إِلَّا الْبَلَاغُ الْمُبِينُ
ហើយបើពួកអ្នកបានមួលបង្កាច់ ក៏ពិតជាត្រូវបានមួលបង្កាច់រួចមកហើយ ដោយសហគមន៍ៗនៃសម័យកាលមុនរបស់ពួកអ្នក។ ភារកិច្ចរបស់រ៉សូលគ្មានអ្វីក្រៅពីការ បញ្ជូនសារយ៉ាងក្រឡែតនោះទេ
أَوَلَمْ يَرَوْا كَيْفَ يُبْدِئُ اللَّهُ الْخَلْقَ ثُمَّ يُعِيدُهُ ۚ إِنَّ ذَٰلِكَ عَلَى اللَّهِ يَسِيرٌ
ពួកគេមិនទាន់ឃើញទេឬ តើអល់ឡោះនឹងផ្តើម ឱ្យកំណើត ក្រោយមកលោកនឹងប្រោសកំណើតនោះឡើងវិញយ៉ាងដូចម្តេច? ។ ការពិត ការងារនេះ គឺងាយស្រួលបំផុតលើអល់ឡោះ
قُلْ سِيرُوا فِي الْأَرْضِ فَانْظُرُوا كَيْفَ بَدَأَ الْخَلْقَ ۚ ثُمَّ اللَّهُ يُنْشِئُ النَّشْأَةَ الْآخِرَةَ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ឱ្យថាទៅ ចូរពួកអ្នកធ្វើដំណើរនៅលើ ដី រួចមកចូរពួកអ្នកពិនិត្យមើល តើលោកបានផ្តើមឱ្យកំណើតយ៉ាងដូចម្តេច? ក្រោយមក អល់ឡោះនឹងបង្កើតកំណើតនោះឡើងវិញ(នាអាឃីរ៉ាត់) អល់ឡោះពិតជាអ្នកសព្វានុភាព លើវត្ថុសព្វសារពើ
يُعَذِّبُ مَنْ يَشَاءُ وَيَرْحَمُ مَنْ يَشَاءُ ۖ وَإِلَيْهِ تُقْلَبُونَ
លោកនឹងធ្វើទណ្ឌកម្មដល់ជនដែលលោកប្រាថ្នា ហើយលោក នឹងអាណិតសូរដល់ជនដែលលោកប្រាថ្នា។ ហើយឆ្ពោះទៅកាន់លោក គេនឹងត្រឡប់ ពួកអ្នក

Choose other languages: