Quran Apps in many lanuages:

Surah Al-Ankabut Ayahs #22 Translated in Khmer

وَإِنْ تُكَذِّبُوا فَقَدْ كَذَّبَ أُمَمٌ مِنْ قَبْلِكُمْ ۖ وَمَا عَلَى الرَّسُولِ إِلَّا الْبَلَاغُ الْمُبِينُ
ហើយបើពួកអ្នកបានមួលបង្កាច់ ក៏ពិតជាត្រូវបានមួលបង្កាច់រួចមកហើយ ដោយសហគមន៍ៗនៃសម័យកាលមុនរបស់ពួកអ្នក។ ភារកិច្ចរបស់រ៉សូលគ្មានអ្វីក្រៅពីការ បញ្ជូនសារយ៉ាងក្រឡែតនោះទេ
أَوَلَمْ يَرَوْا كَيْفَ يُبْدِئُ اللَّهُ الْخَلْقَ ثُمَّ يُعِيدُهُ ۚ إِنَّ ذَٰلِكَ عَلَى اللَّهِ يَسِيرٌ
ពួកគេមិនទាន់ឃើញទេឬ តើអល់ឡោះនឹងផ្តើម ឱ្យកំណើត ក្រោយមកលោកនឹងប្រោសកំណើតនោះឡើងវិញយ៉ាងដូចម្តេច? ។ ការពិត ការងារនេះ គឺងាយស្រួលបំផុតលើអល់ឡោះ
قُلْ سِيرُوا فِي الْأَرْضِ فَانْظُرُوا كَيْفَ بَدَأَ الْخَلْقَ ۚ ثُمَّ اللَّهُ يُنْشِئُ النَّشْأَةَ الْآخِرَةَ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ឱ្យថាទៅ ចូរពួកអ្នកធ្វើដំណើរនៅលើ ដី រួចមកចូរពួកអ្នកពិនិត្យមើល តើលោកបានផ្តើមឱ្យកំណើតយ៉ាងដូចម្តេច? ក្រោយមក អល់ឡោះនឹងបង្កើតកំណើតនោះឡើងវិញ(នាអាឃីរ៉ាត់) អល់ឡោះពិតជាអ្នកសព្វានុភាព លើវត្ថុសព្វសារពើ
يُعَذِّبُ مَنْ يَشَاءُ وَيَرْحَمُ مَنْ يَشَاءُ ۖ وَإِلَيْهِ تُقْلَبُونَ
លោកនឹងធ្វើទណ្ឌកម្មដល់ជនដែលលោកប្រាថ្នា ហើយលោក នឹងអាណិតសូរដល់ជនដែលលោកប្រាថ្នា។ ហើយឆ្ពោះទៅកាន់លោក គេនឹងត្រឡប់ ពួកអ្នក
وَمَا أَنْتُمْ بِمُعْجِزِينَ فِي الْأَرْضِ وَلَا فِي السَّمَاءِ ۖ وَمَا لَكُمْ مِنْ دُونِ اللَّهِ مِنْ وَلِيٍّ وَلَا نَصِيرٍ
ហើយពួកអ្នកពុំមែនជាអ្នកដែលបង្ក្រាបអានុភាពនៅឯដី ហើយក៏ពុំមែននៅឯ មេឃដែរ។ ហើយក្រៅពីអល់ឡោះ ពួកអ្នកគ្មានអ្នកគាំពារណាម្នាក់ ហើយក៏គ្មានអ្នកជួយ ណាម្នាក់ដែរ

Choose other languages: