Quran Apps in many lanuages:

Surah Al-Ankabut Ayahs #13 Translated in Khmer

وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَنُدْخِلَنَّهُمْ فِي الصَّالِحِينَ
រីឯពួកដែលជឿ និងបានសាងកុសលទាំងឡាយ យើងប្រាកដជានឹងបញ្ចូលពួកគេទៅក្នុងពពួកអ្នកកុសល
وَمِنَ النَّاسِ مَنْ يَقُولُ آمَنَّا بِاللَّهِ فَإِذَا أُوذِيَ فِي اللَّهِ جَعَلَ فِتْنَةَ النَّاسِ كَعَذَابِ اللَّهِ وَلَئِنْ جَاءَ نَصْرٌ مِنْ رَبِّكَ لَيَقُولُنَّ إِنَّا كُنَّا مَعَكُمْ ۚ أَوَلَيْسَ اللَّهُ بِأَعْلَمَ بِمَا فِي صُدُورِ الْعَالَمِينَ
ក្នុងចំណោមមនុស្សមាន អ្នកនិយាយថា យើងបានជឿនឹងអល់ឡោះហើយ លុះកាលណាគេបានធ្វើទុក្ខបុកម្នេញ ដល់គេក្នុងរឿងអល់ឡោះ ជននោះបានចាត់ទុកការសោកសៅអំពីមនុស្ស ដូចជា ទណ្ឌកម្មអំពីអល់ឡោះដែរ។ តែបើជំនួយមួយមកពីម្ចាស់អ្នកបានមកដល់ ពួកគេប្រាកដ ជានឹងនិយាយថា ការពិតពួកយើង គឺជាអ្នករួមជាមួយពួកអ្នកដែរ។ តើអល់ឡោះពុំមែន ដឹងបំផុត នូវអ្វីដែលមាននៅក្នុងទ្រូងទាំងឡាយរបស់លោកទាំងមូលទេឬ?
وَلَيَعْلَمَنَّ اللَّهُ الَّذِينَ آمَنُوا وَلَيَعْلَمَنَّ الْمُنَافِقِينَ
ហើយ អល់ឡោះប្រាកដជាដឹងចំពោះពួកដែលបានជឿ ហើយដឹងចំពោះពួកពុតត្បុត
وَقَالَ الَّذِينَ كَفَرُوا لِلَّذِينَ آمَنُوا اتَّبِعُوا سَبِيلَنَا وَلْنَحْمِلْ خَطَايَاكُمْ وَمَا هُمْ بِحَامِلِينَ مِنْ خَطَايَاهُمْ مِنْ شَيْءٍ ۖ إِنَّهُمْ لَكَاذِبُونَ
ពួក ដែលមិនបានជឿ បាននិយាយទៅកាន់ពួកដែលបានជឿថា ចូរពួកអ្នកធ្វើតាមផ្លូវពួក យើង ហើយពួកយើងនឹងទទួលរ៉ាប់រង នូវរាល់កំហុសឆ្គងរបស់ពួកអ្នក ទាំងពួកគេពុំ មែនជាអ្នកទទួលរ៉ាប់រងលើរាល់កំហុសឆ្គងពួកគេបន្តិចណាឡើយ។ ការពិតពួកគេ គឺ ប្រាកដជាអ្នកដែលភូតកុហក
وَلَيَحْمِلُنَّ أَثْقَالَهُمْ وَأَثْقَالًا مَعَ أَثْقَالِهِمْ ۖ وَلَيُسْأَلُنَّ يَوْمَ الْقِيَامَةِ عَمَّا كَانُوا يَفْتَرُونَ
ហើយពួកគេ ប្រាកដនឹងទទួលរ៉ាប់រងបន្ទុកធ្ងន់ធ្ងររបស់ ពួកគេ ព្រមទាំងបន្ទុកធ្ងន់ធ្ងរទាំងឡាយទៀត រួមជាមួយនឹងបន្ទុកធ្ងន់ធ្ងរទាំងឡាយរបស់ ពួកគេ ហើយនាថ្ងៃងើបឡើងវិញ គេពិតជានឹងជជីកសួរពួកគេ អំពីអ្វីដែលពួកគេធ្លាប់ បានប្រឌិត

Choose other languages: