Quran Apps in many lanuages:

Surah Al-Anfal Ayahs #37 Translated in Khmer

وَمَا كَانَ اللَّهُ لِيُعَذِّبَهُمْ وَأَنْتَ فِيهِمْ ۚ وَمَا كَانَ اللَّهُ مُعَذِّبَهُمْ وَهُمْ يَسْتَغْفِرُونَ
អល់ឡោះនឹងមិនធ្វើទណ្ឌកម្មទៅពួកគេឡើយ ក្នុងពេលដែល អ្នកស្ថិតនៅក្នុងចំណោមពួកគេនោះ ហើយអល់ឡោះក៏ពុំមែនជាអ្នកធ្វើទណ្ឌកម្មពួកគេ ទាំងនោះដែរ ក្នុងពេលដែលពួកគេទាំងនោះកំពុងសុំអភ័យទោសអំពីលោកនោះ
وَمَا لَهُمْ أَلَّا يُعَذِّبَهُمُ اللَّهُ وَهُمْ يَصُدُّونَ عَنِ الْمَسْجِدِ الْحَرَامِ وَمَا كَانُوا أَوْلِيَاءَهُ ۚ إِنْ أَوْلِيَاؤُهُ إِلَّا الْمُتَّقُونَ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
តើពួកគេមានអ្វីដែលអល់ឡោះ នឹងមិនធ្វើទណ្ឌកម្មពួកគេក្នុងពេលដែលពួក គេកំពុងរារាំងគេពីម៉ាស្ជីទីលហារ៉ម ក្នុងករណីដែលពួកគេពុំមែនជាពួកអ្នក មជ្ឈដ្ឋានម៉ាស្ជីទីលហារ៉មនោះ។ ពួកអ្នកមជ្ឈដ្ឋានម៉ាស្ជីទីលហារ៉ម គ្មានអ្វី ក្រៅពីពួកអ្នកគោរពកោតខ្លាចនោះឡើយ ក៏ប៉ុន្តែភាគច្រើនពួកគេមិនបាន ដឹង
وَمَا كَانَ صَلَاتُهُمْ عِنْدَ الْبَيْتِ إِلَّا مُكَاءً وَتَصْدِيَةً ۚ فَذُوقُوا الْعَذَابَ بِمَا كُنْتُمْ تَكْفُرُونَ
អំពើសឡាត៍របស់ពួកគេនៅឯគេហដ្ឋាននោះ គ្មានអ្វីក្រៅពីការហួច និងការទះដៃនោះឡើយ។ ហេតុនេះ ចូរពួកអ្នកទទួលរសជាតិទណ្ឌកម្ម បណ្តាលមកពីអ្វីដែលពួកអ្នកធ្លាប់អជំនឿ
إِنَّ الَّذِينَ كَفَرُوا يُنْفِقُونَ أَمْوَالَهُمْ لِيَصُدُّوا عَنْ سَبِيلِ اللَّهِ ۚ فَسَيُنْفِقُونَهَا ثُمَّ تَكُونُ عَلَيْهِمْ حَسْرَةً ثُمَّ يُغْلَبُونَ ۗ وَالَّذِينَ كَفَرُوا إِلَىٰ جَهَنَّمَ يُحْشَرُونَ
ការពិតពួកដែលឥតជឿ ពួកគេ ចំណាយទ្រព្យធនរបស់ពួកគេ ដើម្បីពួកគេនឹងខារខាំងគេពីផ្លូវអល់ឡោះ ពួក គេនឹងចំណាយទ្រព្យធននោះ រួចមកទ្រព្យធននោះ នឹងក្លាយទៅជាការ សោកស្តាយមួយទៅលើពួកគេ ក្រោយមកទៀត ពួកគេនឹងត្រូវបរាជ័យ។ ពួក ដែលឥតជឿ នឹងត្រូវគេប្រមូលទៅកាន់នរក
لِيَمِيزَ اللَّهُ الْخَبِيثَ مِنَ الطَّيِّبِ وَيَجْعَلَ الْخَبِيثَ بَعْضَهُ عَلَىٰ بَعْضٍ فَيَرْكُمَهُ جَمِيعًا فَيَجْعَلَهُ فِي جَهَنَّمَ ۚ أُولَٰئِكَ هُمُ الْخَاسِرُونَ
ដើម្បីអល់ឡោះនឹងញែក ជនអាក្រក់ឱ្យដាច់ពីជនល្អ ហើយដើម្បីលោកនឹងទុកដាក់ជនអាក្រក់ ជាភាគ ខ្លះនៃជនអាក្រក់ទៅភាគខ្លះទៀត រួចមកលោកនឹងពូនជនអាក្រក់ទាំងអស់ នោះ ហើយលោកនឹងទុកដាក់ជនអាក្រក់នោះទៅក្នុងនរក។ ពួកគេទាំងអស់ នោះ គឺជាពួកខាតបង់

Choose other languages: