Quran Apps in many lanuages:

Surah Al-Anfal Ayahs #40 Translated in Khmer

إِنَّ الَّذِينَ كَفَرُوا يُنْفِقُونَ أَمْوَالَهُمْ لِيَصُدُّوا عَنْ سَبِيلِ اللَّهِ ۚ فَسَيُنْفِقُونَهَا ثُمَّ تَكُونُ عَلَيْهِمْ حَسْرَةً ثُمَّ يُغْلَبُونَ ۗ وَالَّذِينَ كَفَرُوا إِلَىٰ جَهَنَّمَ يُحْشَرُونَ
ការពិតពួកដែលឥតជឿ ពួកគេ ចំណាយទ្រព្យធនរបស់ពួកគេ ដើម្បីពួកគេនឹងខារខាំងគេពីផ្លូវអល់ឡោះ ពួក គេនឹងចំណាយទ្រព្យធននោះ រួចមកទ្រព្យធននោះ នឹងក្លាយទៅជាការ សោកស្តាយមួយទៅលើពួកគេ ក្រោយមកទៀត ពួកគេនឹងត្រូវបរាជ័យ។ ពួក ដែលឥតជឿ នឹងត្រូវគេប្រមូលទៅកាន់នរក
لِيَمِيزَ اللَّهُ الْخَبِيثَ مِنَ الطَّيِّبِ وَيَجْعَلَ الْخَبِيثَ بَعْضَهُ عَلَىٰ بَعْضٍ فَيَرْكُمَهُ جَمِيعًا فَيَجْعَلَهُ فِي جَهَنَّمَ ۚ أُولَٰئِكَ هُمُ الْخَاسِرُونَ
ដើម្បីអល់ឡោះនឹងញែក ជនអាក្រក់ឱ្យដាច់ពីជនល្អ ហើយដើម្បីលោកនឹងទុកដាក់ជនអាក្រក់ ជាភាគ ខ្លះនៃជនអាក្រក់ទៅភាគខ្លះទៀត រួចមកលោកនឹងពូនជនអាក្រក់ទាំងអស់ នោះ ហើយលោកនឹងទុកដាក់ជនអាក្រក់នោះទៅក្នុងនរក។ ពួកគេទាំងអស់ នោះ គឺជាពួកខាតបង់
قُلْ لِلَّذِينَ كَفَرُوا إِنْ يَنْتَهُوا يُغْفَرْ لَهُمْ مَا قَدْ سَلَفَ وَإِنْ يَعُودُوا فَقَدْ مَضَتْ سُنَّتُ الْأَوَّلِينَ
ចូរថាទៅកាន់ពួកដែលឥតជឿនោះថា ប្រសិនពួក គេបញ្ឈប់ គេនឹងអភ័យទោសឱ្យពួកគេទាំងនោះ នូវអ្វីដែលបានកន្លងផុត ទៅ ប៉ុន្តែបើពួកគេប្រព្រឹត្តឡើងវិញ ពួកគេប្រាកដជានឹងត្រូវទណ្ឌកម្ម ដូចគំរូ របស់បុព្វបុរសដែលបានឆ្លងផុតទៅ
وَقَاتِلُوهُمْ حَتَّىٰ لَا تَكُونَ فِتْنَةٌ وَيَكُونَ الدِّينُ كُلُّهُ لِلَّهِ ۚ فَإِنِ انْتَهَوْا فَإِنَّ اللَّهَ بِمَا يَعْمَلُونَ بَصِيرٌ
ហើយចូរពួកអ្នកច្បាំងនឹងពួកគេ ទាល់តែអំពើស៊ីរិកគ្មាននៅសល់ទៀតទេ ហើយទាល់តែសាសនាទាំងស្រុងគឺ សំរាប់តែអល់ឡោះ។ ប៉ុន្តែបើសិនគេព្រមបញ្ឈប់ ពួកគេនឹងត្រូវបានអភ័យ ទោសឱ្យ ព្រោះអល់ឡោះ ពិតជាឃើញបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត
وَإِنْ تَوَلَّوْا فَاعْلَمُوا أَنَّ اللَّهَ مَوْلَاكُمْ ۚ نِعْمَ الْمَوْلَىٰ وَنِعْمَ النَّصِيرُ
ហើយបើពួកគេបែរខ្នង ចូរពួកអ្នកជ្រាបទៅថា អល់ឡោះពិតជាអ្នកដែល គាំពារពួកអ្នក គឺជាអ្នកគាំពារដ៏ប្រសើរឧត្តម និងជាអ្នកឧបត្ថម្ភដ៏ល្អប្រពៃ

Choose other languages: