Quran Apps in many lanuages:

Surah Al-Anfal Ayahs #6 Translated in Khmer

8:2
إِنَّمَا الْمُؤْمِنُونَ الَّذِينَ إِذَا ذُكِرَ اللَّهُ وَجِلَتْ قُلُوبُهُمْ وَإِذَا تُلِيَتْ عَلَيْهِمْ آيَاتُهُ زَادَتْهُمْ إِيمَانًا وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ
ការពិតពួកដែលមានជំនឿ គឺមានតែពួកដែលកាលណាគេ រំលឹកពីអល់ឡោះ ចិត្តពួកគេបានញ័រចំប្រប់។ កាលណាគេបានសូត្រអាយ៉ាត់ៗរបស់ លោកទៅលើពួកគេ អាយ៉ាត់ទាំងនោះបានថែមកើនជំនឿដល់ពួកគេ ហើយពួកគេ ផ្ញើប្រាណទៅលើម្ចាស់របស់ពួកគេ
8:3
الَّذِينَ يُقِيمُونَ الصَّلَاةَ وَمِمَّا رَزَقْنَاهُمْ يُنْفِقُونَ
គឺជាពួកអ្នកដែលបញ្ឈរសឡាត៍ ហើយពួក គេចំណាយ “ក្នុងផ្លូវអល់ឡោះ ”នូវចំណែកខ្លះនៃអ្វីដែលយើងបានកំណត់រីសគីឱ្យ ពួកគេ
8:4
أُولَٰئِكَ هُمُ الْمُؤْمِنُونَ حَقًّا ۚ لَهُمْ دَرَجَاتٌ عِنْدَ رَبِّهِمْ وَمَغْفِرَةٌ وَرِزْقٌ كَرِيمٌ
ពួកគេទាំងនេះ គឺជាអ្នកមានជំនឿពិតប្រាកដមែន។ សំរាប់ពួកគេទាំង នេះ ឋានៈសក្កិជាច្រើននៅឯម្ចាស់របស់ពួកគេ ព្រមទាំងការអភ័យទោសឱ្យ និង ផលទុនដ៏ថ្លៃថ្នូរ
8:5
كَمَا أَخْرَجَكَ رَبُّكَ مِنْ بَيْتِكَ بِالْحَقِّ وَإِنَّ فَرِيقًا مِنَ الْمُؤْمِنِينَ لَكَارِهُونَ
ដូចនេះដែរ ក្នុងនាមសច្ចភាពម្ចាស់របស់អ្នក បានបញ្ចោញអ្នកពី លំនៅឋានរបស់អ្នក ថ្វីត្បិតតែមួយផ្នែកនៃពួកមានជំនឿជាអ្នកស្អប់ខ្ពើមក៏ដោយ
8:6
يُجَادِلُونَكَ فِي الْحَقِّ بَعْدَمَا تَبَيَّنَ كَأَنَّمَا يُسَاقُونَ إِلَى الْمَوْتِ وَهُمْ يَنْظُرُونَ
ពួកគេបានជជែកដេញដោលនឹងអ្នកស្តីពីសច្ចភាពបន្ទាប់ពីសច្ចភាពនោះ បានលេច ធ្លោច្បាស់ក្រឡែត ប្រៀបបីដូចគេអូសទាញពួកគេទៅកាន់មរណភាព ខណៈដែល ពួកគេមើលឃើញស្រាប់

Choose other languages: