Quran Apps in many lanuages:

Surah Al-Anfal Ayahs #9 Translated in Khmer

8:5
كَمَا أَخْرَجَكَ رَبُّكَ مِنْ بَيْتِكَ بِالْحَقِّ وَإِنَّ فَرِيقًا مِنَ الْمُؤْمِنِينَ لَكَارِهُونَ
ដូចនេះដែរ ក្នុងនាមសច្ចភាពម្ចាស់របស់អ្នក បានបញ្ចោញអ្នកពី លំនៅឋានរបស់អ្នក ថ្វីត្បិតតែមួយផ្នែកនៃពួកមានជំនឿជាអ្នកស្អប់ខ្ពើមក៏ដោយ
8:6
يُجَادِلُونَكَ فِي الْحَقِّ بَعْدَمَا تَبَيَّنَ كَأَنَّمَا يُسَاقُونَ إِلَى الْمَوْتِ وَهُمْ يَنْظُرُونَ
ពួកគេបានជជែកដេញដោលនឹងអ្នកស្តីពីសច្ចភាពបន្ទាប់ពីសច្ចភាពនោះ បានលេច ធ្លោច្បាស់ក្រឡែត ប្រៀបបីដូចគេអូសទាញពួកគេទៅកាន់មរណភាព ខណៈដែល ពួកគេមើលឃើញស្រាប់
8:7
وَإِذْ يَعِدُكُمُ اللَّهُ إِحْدَى الطَّائِفَتَيْنِ أَنَّهَا لَكُمْ وَتَوَدُّونَ أَنَّ غَيْرَ ذَاتِ الشَّوْكَةِ تَكُونُ لَكُمْ وَيُرِيدُ اللَّهُ أَنْ يُحِقَّ الْحَقَّ بِكَلِمَاتِهِ وَيَقْطَعَ دَابِرَ الْكَافِرِينَ
ចូររំលឹកនៅពេលអល់ឡោះសន្យាទៅកាន់ពួកអ្នកថា មួយនៃពីរក្រុមនោះពិតនឹងត្រូវបានទៅពួកអ្នក។ ពួកអ្នកប្រាថ្នាចង់ឱ្យក្រុមមួយដែល គ្មានអាវុធ កំលាំងការពារនោះក្លាយទៅជារបស់ពួកអ្នក ហើយអល់ឡោះចង់ឱ្យ សច្ចភាពនឹងប្រត្យក្សដោយវាចារបស់លោក ហើយលោកនឹងបំផ្លាញឱ្យសាបសូន្យ ដល់ឫសគល់ពួកដែលជំនឿ
8:8
لِيُحِقَّ الْحَقَّ وَيُبْطِلَ الْبَاطِلَ وَلَوْ كَرِهَ الْمُجْرِمُونَ
ដើម្បីលោកនឹងប្រត្យក្សនូវសច្ចភាព ហើយលោក នឹងធ្វើគ្រស៊ែតឃែត(ទទេ)នូវមោឃកម្ម ទោះបីពួកឧក្រិដ្ឋជនបានស្អប់ខ្ពើមក៏ដោយ
8:9
إِذْ تَسْتَغِيثُونَ رَبَّكُمْ فَاسْتَجَابَ لَكُمْ أَنِّي مُمِدُّكُمْ بِأَلْفٍ مِنَ الْمَلَائِكَةِ مُرْدِفِينَ
ហើយចូររំលឹក នូវសកម្មភាពដែលពួកអ្នកទទួចអង្វរសុំទៅម្ចាស់ពួកអ្នក រួចលោកបាន បំពេញបំណងចំពោះពួកអ្នកវិញភ្លាមថា ប្រាកដណាស់ យើងជាអ្នកជួយពួកអ្នកដោយមួយ ពាន់នៃម៉ាឡាអ៊ីកាត់ ចុះពពាក់ពពូនបន្តបន្ទាប់គ្នា

Choose other languages: