Quran Apps in many lanuages:

Surah Al-Anfal Ayahs #12 Translated in Khmer

8:8
لِيُحِقَّ الْحَقَّ وَيُبْطِلَ الْبَاطِلَ وَلَوْ كَرِهَ الْمُجْرِمُونَ
ដើម្បីលោកនឹងប្រត្យក្សនូវសច្ចភាព ហើយលោក នឹងធ្វើគ្រស៊ែតឃែត(ទទេ)នូវមោឃកម្ម ទោះបីពួកឧក្រិដ្ឋជនបានស្អប់ខ្ពើមក៏ដោយ
8:9
إِذْ تَسْتَغِيثُونَ رَبَّكُمْ فَاسْتَجَابَ لَكُمْ أَنِّي مُمِدُّكُمْ بِأَلْفٍ مِنَ الْمَلَائِكَةِ مُرْدِفِينَ
ហើយចូររំលឹក នូវសកម្មភាពដែលពួកអ្នកទទួចអង្វរសុំទៅម្ចាស់ពួកអ្នក រួចលោកបាន បំពេញបំណងចំពោះពួកអ្នកវិញភ្លាមថា ប្រាកដណាស់ យើងជាអ្នកជួយពួកអ្នកដោយមួយ ពាន់នៃម៉ាឡាអ៊ីកាត់ ចុះពពាក់ពពូនបន្តបន្ទាប់គ្នា
وَمَا جَعَلَهُ اللَّهُ إِلَّا بُشْرَىٰ وَلِتَطْمَئِنَّ بِهِ قُلُوبُكُمْ ۚ وَمَا النَّصْرُ إِلَّا مِنْ عِنْدِ اللَّهِ ۚ إِنَّ اللَّهَ عَزِيزٌ حَكِيمٌ
អល់ឡោះធ្វើដូចនេះ គ្មានអ្វីក្រៅពីជា ដំណឹងរីករាយ និងដើម្បីឱ្យដួងចិត្តរបស់ពួកអ្នកស្ងប់ស្ងាត់ដោយទង្វើនេះឡើយ។ គ្មានជ័យ ជំនះណាក្រៅពីមកពីអល់ឡោះនោះទេ។ អល់ឡោះពិតជាអ្នកប្រកបដោយពលានុពល មហាគតិបណ្ឌិតបំផុត
إِذْ يُغَشِّيكُمُ النُّعَاسَ أَمَنَةً مِنْهُ وَيُنَزِّلُ عَلَيْكُمْ مِنَ السَّمَاءِ مَاءً لِيُطَهِّرَكُمْ بِهِ وَيُذْهِبَ عَنْكُمْ رِجْزَ الشَّيْطَانِ وَلِيَرْبِطَ عَلَىٰ قُلُوبِكُمْ وَيُثَبِّتَ بِهِ الْأَقْدَامَ
ចូររំលឹក នៅពេលដែលលោកគ្របទៅលើពួកអ្នក នូវការ ងងុយគេង ជាសន្តិភាពមួយមកពីលោក ហើយចូររំលឹក ដែលលោកបង្អុរទៅលើអ្នកទាំង ឡាយ នូវទឹកភ្លៀងមកពីមេឃ ដើម្បីលោកនឹងជម្រះសំអាតអ្នកទាំងឡាយ ដោយសារទឹក ភ្លៀងនេះ ហើយលោកនឹងកំចាត់បង់អំពីអ្នកទាំងឡាយ នូវការហ្មងសៅរបស់ស្ហៃតន ដើម្បី លោកនឹងធ្វើឱ្យរឹងប៉ឹងទៅលើចិត្តថ្លើមរបស់ពួកអ្នក ហើយលោកនឹងធ្វើឱ្យនឹងនរចំពោះ ជំហានជើងទាំងឡាយដោយសារទឹកនោះ
إِذْ يُوحِي رَبُّكَ إِلَى الْمَلَائِكَةِ أَنِّي مَعَكُمْ فَثَبِّتُوا الَّذِينَ آمَنُوا ۚ سَأُلْقِي فِي قُلُوبِ الَّذِينَ كَفَرُوا الرُّعْبَ فَاضْرِبُوا فَوْقَ الْأَعْنَاقِ وَاضْرِبُوا مِنْهُمْ كُلَّ بَنَانٍ
ចូររំលឹក ដែលម្ចាស់អ្នកបានវ៉ាហ៊ីទៅកាន់ ពួកម៉ាឡាអ៊ីកាត់ថា យើងពិតជាជួយអ្នកទាំងឡាយ ហេតុនេះ ចូរពួកអ្នកទាំងឡាយធ្វើឱ្យ នឹងនរចំពោះពួកអ្នកដែលមានជំនឿ។ យើងនឹងដាក់ការភ័យរន្ធត់នៅក្នុងចិត្តថ្លើមរបស់ពួក ដែលគ្មានជំនឿ។ ហេតុនេះចូរពួកអ្នកវាយប្រហារពីលើ កៗពួកគេ ហើយចូរពួកអ្នកវាយ ប្រហារគ្រប់ចុងម្រាមដៃនៃពួកគេ

Choose other languages: