Quran Apps in many lanuages:

Surah Al-Anbiya Ayahs #29 Translated in Khmer

وَمَا أَرْسَلْنَا مِنْ قَبْلِكَ مِنْ رَسُولٍ إِلَّا نُوحِي إِلَيْهِ أَنَّهُ لَا إِلَٰهَ إِلَّا أَنَا فَاعْبُدُونِ
រ៉សូលណាក៏ដោយ ដែលយើងបានចាត់ទៅក្នុងសម័យកាលមុនអ្នក គឺសុទ្ធតែយើង វ៉ាហ៊ីទៅកាន់រ៉សូលនោះថា ការពិតគ្មានម្ចាស់ណាក្រៅពីយើងទេ ដូចនេះ ចូរពួកអ្នក ប្រណិប័តន៍មកយើង
وَقَالُوا اتَّخَذَ الرَّحْمَٰنُ وَلَدًا ۗ سُبْحَانَهُ ۚ بَلْ عِبَادٌ مُكْرَمُونَ
ហើយពួកគេថា អល់ឡោះមហាសប្បុរស បានទទួលយកធ្វើ ជាបុត្រ មហាកត្តិគុណលោក ផ្ទុយទៅវិញ ពួកគេជាពួកអ្នកគោរពដែលត្រូវផ្តល់ កិត្តិយស
لَا يَسْبِقُونَهُ بِالْقَوْلِ وَهُمْ بِأَمْرِهِ يَعْمَلُونَ
ពួកគេទាំងនោះ មិនដែលប្រព្រឹត្តមុនលោកទេនូវពាក្យសំដីី ហើយពួក គេប្រតិបត្តិតាមបទបញ្ជារបស់លោក
يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَلَا يَشْفَعُونَ إِلَّا لِمَنِ ارْتَضَىٰ وَهُمْ مِنْ خَشْيَتِهِ مُشْفِقُونَ
លោកដឹងនូវអ្វីដែលមាននៅពីមុខពួកគេ និង អ្វីដែលមាននៅពីក្រោយខ្នងរបស់ពួកគេ ហើយពួកគេក៏មិនដែលធ្វើអន្តរាគមន៍ឱ្យជន ណា ក្រៅពីអ្នកដែលលោកបានទទួលយល់ព្រមនោះឡើយ ហើយពួកគេជាពួកអ្នកខ្លាច ស្ញប់ស្ញែងដោយសារកោតខ្លាចលោក
وَمَنْ يَقُلْ مِنْهُمْ إِنِّي إِلَٰهٌ مِنْ دُونِهِ فَذَٰلِكَ نَجْزِيهِ جَهَنَّمَ ۚ كَذَٰلِكَ نَجْزِي الظَّالِمِينَ
ក្នុងចំណោមពួកគេ ជនណាដែលថាយើង ពិតជាម្ចាស់ក្រៅពីលោក សំដីដូចនោះ យើងនឹងទូទាត់នរកដល់ជននោះ ដូចនោះ ហើយដែលយើងទូទាត់ដល់ពួកបំពាន

Choose other languages: