Quran Apps in many lanuages:

Surah Al-Anbiya Ayahs #31 Translated in Khmer

لَا يَسْبِقُونَهُ بِالْقَوْلِ وَهُمْ بِأَمْرِهِ يَعْمَلُونَ
ពួកគេទាំងនោះ មិនដែលប្រព្រឹត្តមុនលោកទេនូវពាក្យសំដីី ហើយពួក គេប្រតិបត្តិតាមបទបញ្ជារបស់លោក
يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَلَا يَشْفَعُونَ إِلَّا لِمَنِ ارْتَضَىٰ وَهُمْ مِنْ خَشْيَتِهِ مُشْفِقُونَ
លោកដឹងនូវអ្វីដែលមាននៅពីមុខពួកគេ និង អ្វីដែលមាននៅពីក្រោយខ្នងរបស់ពួកគេ ហើយពួកគេក៏មិនដែលធ្វើអន្តរាគមន៍ឱ្យជន ណា ក្រៅពីអ្នកដែលលោកបានទទួលយល់ព្រមនោះឡើយ ហើយពួកគេជាពួកអ្នកខ្លាច ស្ញប់ស្ញែងដោយសារកោតខ្លាចលោក
وَمَنْ يَقُلْ مِنْهُمْ إِنِّي إِلَٰهٌ مِنْ دُونِهِ فَذَٰلِكَ نَجْزِيهِ جَهَنَّمَ ۚ كَذَٰلِكَ نَجْزِي الظَّالِمِينَ
ក្នុងចំណោមពួកគេ ជនណាដែលថាយើង ពិតជាម្ចាស់ក្រៅពីលោក សំដីដូចនោះ យើងនឹងទូទាត់នរកដល់ជននោះ ដូចនោះ ហើយដែលយើងទូទាត់ដល់ពួកបំពាន
أَوَلَمْ يَرَ الَّذِينَ كَفَرُوا أَنَّ السَّمَاوَاتِ وَالْأَرْضَ كَانَتَا رَتْقًا فَفَتَقْنَاهُمَا ۖ وَجَعَلْنَا مِنَ الْمَاءِ كُلَّ شَيْءٍ حَيٍّ ۖ أَفَلَا يُؤْمِنُونَ
តើពួកដែលមិនជឿនោះ មិនទាន់ឃើញ ទេឬថា មេឃនិងដី ទាំងពីរនេះ គឺពិតជាអង្គធាតុជាប់គ្នា រួចមកយើងបានញែកបំបែក ទាំងពីរនោះ ហើយយើងបានបង្កើតអំពីទឹកនូវរាល់វត្ថុមានជីវិត តើពួកគេនៅតែមិន ជឿទៀតឬ?
وَجَعَلْنَا فِي الْأَرْضِ رَوَاسِيَ أَنْ تَمِيدَ بِهِمْ وَجَعَلْنَا فِيهَا فِجَاجًا سُبُلًا لَعَلَّهُمْ يَهْتَدُونَ
ហើយយើងចាត់ចែងនៅលើដីនូវភ្នំទាំងឡាយ ដើម្បីកុំឱ្យភ្នំទាំងនោះ នាំរង្គើដល់ពួកមនុស្ស ហើយយើងបានចាត់ចែងនៅលើដី នូវច្រកចន្លោះទាំងឡាយ សម្រាប់ជាផ្លូវ ដើម្បីពួកអ្នកយកជាមគ្គុទ្ទេសន៍

Choose other languages: