Quran Apps in many lanuages:

Surah Al-Anbiya Ayahs #26 Translated in Khmer

لَوْ كَانَ فِيهِمَا آلِهَةٌ إِلَّا اللَّهُ لَفَسَدَتَا ۚ فَسُبْحَانَ اللَّهِ رَبِّ الْعَرْشِ عَمَّا يَصِفُونَ
ប្រសិនបើនៅឯមេឃ និងដី មានម្ចាស់ក្រៅពីអល់ឡោះទៀតនោះ មេឃនិងដីប្រាកដ ជាត្រូវបានវិនាសខ្ទេចខ្ទីអស់។ មហាកត្តិគុណអល់ឡោះម្ចាស់អារ៉ស្ស ពីអ្វីដែលពួកគេ ពិពណ៌នា
لَا يُسْأَلُ عَمَّا يَفْعَلُ وَهُمْ يُسْأَلُونَ
គេនឹងមិនសួរដេញដោលលោក ស្តីពីអ្វីដែលលោកប្រព្រឹត្តនោះទេ ប៉ុន្តែ ពួកគេទេដែលត្រូវគេនឹងសួរដេញដោល
أَمِ اتَّخَذُوا مِنْ دُونِهِ آلِهَةً ۖ قُلْ هَاتُوا بُرْهَانَكُمْ ۖ هَٰذَا ذِكْرُ مَنْ مَعِيَ وَذِكْرُ مَنْ قَبْلِي ۗ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ الْحَقَّ ۖ فَهُمْ مُعْرِضُونَ
តើពួកគេបានទទួលយកក្រៅពីលោកធ្វើជា ម្ចាស់ឬ? ថាទៅ សូមពួកអ្នកផ្តល់មកនូវភស្តុតាងពួកអ្នក នេះ(គួរអាន)គឺជាការក្រើន រំលឹកចំពោះអ្នកដែលនៅជាមួយយើង និងជាការក្រើនរំលឹកចំពោះអ្នកដែលកាលពីមុន យើង ក៏ប៉ុន្តែភាគច្រើននៃពួកគេមិនទាន់ដឹងពីការពិត ហើយពួកគេជាពួកគេចចេញ
وَمَا أَرْسَلْنَا مِنْ قَبْلِكَ مِنْ رَسُولٍ إِلَّا نُوحِي إِلَيْهِ أَنَّهُ لَا إِلَٰهَ إِلَّا أَنَا فَاعْبُدُونِ
រ៉សូលណាក៏ដោយ ដែលយើងបានចាត់ទៅក្នុងសម័យកាលមុនអ្នក គឺសុទ្ធតែយើង វ៉ាហ៊ីទៅកាន់រ៉សូលនោះថា ការពិតគ្មានម្ចាស់ណាក្រៅពីយើងទេ ដូចនេះ ចូរពួកអ្នក ប្រណិប័តន៍មកយើង
وَقَالُوا اتَّخَذَ الرَّحْمَٰنُ وَلَدًا ۗ سُبْحَانَهُ ۚ بَلْ عِبَادٌ مُكْرَمُونَ
ហើយពួកគេថា អល់ឡោះមហាសប្បុរស បានទទួលយកធ្វើ ជាបុត្រ មហាកត្តិគុណលោក ផ្ទុយទៅវិញ ពួកគេជាពួកអ្នកគោរពដែលត្រូវផ្តល់ កិត្តិយស

Choose other languages: