Quran Apps in many lanuages:

Surah Al-Anaam Ayahs #82 Translated in Khmer

فَلَمَّا رَأَى الشَّمْسَ بَازِغَةً قَالَ هَٰذَا رَبِّي هَٰذَا أَكْبَرُ ۖ فَلَمَّا أَفَلَتْ قَالَ يَا قَوْمِ إِنِّي بَرِيءٌ مِمَّا تُشْرِكُونَ
នៅពេលដែលគេបានឃើញសុរិយារះ គេថា នេះជា ម្ចាស់ខ្ញុំ នេះធំជាងគេ នៅពេលដែលសុរិយាបានលិចបាត់ទៅ គេថា ឱ ពួកយើង ខ្ញុំពិតជាអ្នកចាកផុតពីអ្វីដែលពួកអ្នកស៊ីរិក
إِنِّي وَجَّهْتُ وَجْهِيَ لِلَّذِي فَطَرَ السَّمَاوَاتِ وَالْأَرْضَ حَنِيفًا ۖ وَمَا أَنَا مِنَ الْمُشْرِكِينَ
មុខខ្ញុំពិតជាបាន តម្រង់ទៅអ្នកដែលបានបង្កើតមេឃ និងដី ដោយភក្តីភាពបំផុត។ ហើយ ខ្ញុំពុំមែនក្នុងចំណោមពួកស៊ីរិកឡើយ
وَحَاجَّهُ قَوْمُهُ ۚ قَالَ أَتُحَاجُّونِّي فِي اللَّهِ وَقَدْ هَدَانِ ۚ وَلَا أَخَافُ مَا تُشْرِكُونَ بِهِ إِلَّا أَنْ يَشَاءَ رَبِّي شَيْئًا ۗ وَسِعَ رَبِّي كُلَّ شَيْءٍ عِلْمًا ۗ أَفَلَا تَتَذَكَّرُونَ
មនុស្សរបស់គេបានប្រកែក ជាមួយគេ។ គេថា ហេតុអ្វីពួកអ្នកប្រកែកជាមួយយើងស្តីពីអល់ឡោះ ដែលលោកពិតជាបានធ្វើមគ្គុទ្ទេសន៍យើង?។ យើងក៏មិនខ្លាចអ្វីដែល ពួកអ្នកស៊ីរិកនោះទេ លើកលែងតែម្ចាស់យើងប្រាថ្នាអ្វីមួយ។ ការដឹង របស់ម្ចាស់យើងទូលំទូលាយរាល់អ្វីៗទាំងអស់។ តើពួកអ្នកមិននឹកឃើញ ទេឬ?
وَكَيْفَ أَخَافُ مَا أَشْرَكْتُمْ وَلَا تَخَافُونَ أَنَّكُمْ أَشْرَكْتُمْ بِاللَّهِ مَا لَمْ يُنَزِّلْ بِهِ عَلَيْكُمْ سُلْطَانًا ۚ فَأَيُّ الْفَرِيقَيْنِ أَحَقُّ بِالْأَمْنِ ۖ إِنْ كُنْتُمْ تَعْلَمُونَ
តើធ្វើម្តេចយើងខ្លាចនូវអ្វីដែលពួកអ្នកបានស៊ីរិក? បើពួក អ្នកមិនទាំងខ្លាចថា ពួកអ្នកបានស៊ីរិកនឹងអល់ឡោះ ដែលលោកមិន ដែលបញ្ចុះសំអាងណាមួយទៅលើពួកអ្នកផង? ទាំងពីរភាគីនេះ តើ មួយណាដែលសមទទួលសុវត្ថិភាពជាង? បើពួកអ្នកបានដឹងនោះ
الَّذِينَ آمَنُوا وَلَمْ يَلْبِسُوا إِيمَانَهُمْ بِظُلْمٍ أُولَٰئِكَ لَهُمُ الْأَمْنُ وَهُمْ مُهْتَدُونَ
ពួកដែលបានជឿ ហើយពួកគេមិនដែលលាយឡំជំនឿពួកគេនឹងអំពើខុស ឆ្គងណាមួយ ពួកទាំងនោះត្រូវបានទទួលសុវត្ថិភាព ហើយពួកគេត្រូវទទួល បានមគ្គុទ្ទេសន៍

Choose other languages: