Quran Apps in many lanuages:

Surah Al-Anaam Ayahs #52 Translated in Khmer

وَمَا نُرْسِلُ الْمُرْسَلِينَ إِلَّا مُبَشِّرِينَ وَمُنْذِرِينَ ۖ فَمَنْ آمَنَ وَأَصْلَحَ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
រ៉សូលៗដែលត្រូវយើងចាត់បញ្ជូន គ្មានអ្វីក្រៅពីជាពួកដែលផ្តល់ដំណឹងរីក រាយ និងរន្ធត់។ ដូចនេះ ជនណាបានជឿ និងកែលំអ គ្មានទេការតក់ស្លុតលើ ពួកគេ ហើយពួកគេក៏ឥតព្រួយបារម្ភដែរ
وَالَّذِينَ كَذَّبُوا بِآيَاتِنَا يَمَسُّهُمُ الْعَذَابُ بِمَا كَانُوا يَفْسُقُونَ
រីឯពួកដែលបានបដិសេធ អាយ៉ាត់ៗយើង ទណ្ឌកម្មនឹងប៉ះពួកគេ ដោយសារតែអ្វីដែលពួកគេធ្លាប់ខិល ខូច
قُلْ لَا أَقُولُ لَكُمْ عِنْدِي خَزَائِنُ اللَّهِ وَلَا أَعْلَمُ الْغَيْبَ وَلَا أَقُولُ لَكُمْ إِنِّي مَلَكٌ ۖ إِنْ أَتَّبِعُ إِلَّا مَا يُوحَىٰ إِلَيَّ ۚ قُلْ هَلْ يَسْتَوِي الْأَعْمَىٰ وَالْبَصِيرُ ۚ أَفَلَا تَتَفَكَّرُونَ
ថាទៅ យើងមិនដែលប្រាប់ពួកអ្នកថា រតនសម្បត្តិអល់ឡោះនៅ ឯយើងទេ យើងមិនដឹងពីអាថ៌កំបាំង ហើយយើងក៏មិនដែលប្រាប់ពួកអ្នកថា យើងជាម៉ាឡាអ៊ីកាត់ដែរ។ យើងគោរពតាមតែអ្វីដែលគេវ៉ាហ៊ីមកយើង។ ថា ទៅ តើជនខ្វាក់និងជនភ្នែកភ្លឺស្មើគ្នាឬ?។ តើពួកអ្នកមិនបានពិចារណាទេឬ?
وَأَنْذِرْ بِهِ الَّذِينَ يَخَافُونَ أَنْ يُحْشَرُوا إِلَىٰ رَبِّهِمْ ۙ لَيْسَ لَهُمْ مِنْ دُونِهِ وَلِيٌّ وَلَا شَفِيعٌ لَعَلَّهُمْ يَتَّقُونَ
ដោយគម្ពីរ ចូរអ្នកព្រមានពួកដែលខ្លាចគេប្រមូលពួកគេទៅម្ចាស់ពួក គេថា ក្រៅពីលោកពួកគេគ្មានអ្នកការពារទេ ហើយក៏គ្មានអ្នកជួយអន្តរាគមន៍ ដែរ។ សង្ឃឹមថា ពួកគេនឹងកោតខ្លាច
وَلَا تَطْرُدِ الَّذِينَ يَدْعُونَ رَبَّهُمْ بِالْغَدَاةِ وَالْعَشِيِّ يُرِيدُونَ وَجْهَهُ ۖ مَا عَلَيْكَ مِنْ حِسَابِهِمْ مِنْ شَيْءٍ وَمَا مِنْ حِسَابِكَ عَلَيْهِمْ مِنْ شَيْءٍ فَتَطْرُدَهُمْ فَتَكُونَ مِنَ الظَّالِمِينَ
ចូរអ្នកកុំបណ្តេញពួកដែលបួង សួងសុំទៅម្ចាស់ពួកគេ ពេលព្រឹក និងល្ងាច ដែលពួកគេប្រាថ្នាការសោមនស្ស របស់ម្ចាស់។ មិនតម្រូវលើអ្នកបន្តិចឡើយ ឱ្យទទួលខុសត្រូវលើទង្វើពួកគេ ហើយក៏មិនតម្រូវលើពួកគេបន្តិចសោះឡើយ ឱ្យទទួលខុសត្រូវលើទង្វើរបស់ អ្នក។ ប្រសិនបើអ្នកបណ្តេញពួកគេ គឺអ្នកមានក្នុងចំណោមពួកបំពាន

Choose other languages: