Quran Apps in many lanuages:

Surah Al-Anaam Ayahs #47 Translated in Khmer

فَلَوْلَا إِذْ جَاءَهُمْ بَأْسُنَا تَضَرَّعُوا وَلَٰكِنْ قَسَتْ قُلُوبُهُمْ وَزَيَّنَ لَهُمُ الشَّيْطَانُ مَا كَانُوا يَعْمَلُونَ
ចុះហេតុដូចម្តេច នៅពេលដែលការឈឺចាប់ពីយើងបានទៅដល់ពួកគេ ពួកគេ មិនបានទទូចអង្វរក? ផ្ទុយទៅវិញ ចិត្តពួកគេរឹងរូស ហើយស្ហៃតនក៏បានតាក់តែង ជូនពួកគេ នូវអ្វីដែលពួកគេធ្លាប់ប្រព្រឹត្ត
فَلَمَّا نَسُوا مَا ذُكِّرُوا بِهِ فَتَحْنَا عَلَيْهِمْ أَبْوَابَ كُلِّ شَيْءٍ حَتَّىٰ إِذَا فَرِحُوا بِمَا أُوتُوا أَخَذْنَاهُمْ بَغْتَةً فَإِذَا هُمْ مُبْلِسُونَ
នៅពេលដែលពួកគេបានភ្លេច នូវអ្វីដែលគេបានក្រើនរំលឹកពួកគេ យើងក៏បានបើកជូនពួកគេ នូវទ្វារល្អគ្រប់ វត្ថុទាំងអស់ រហូតដល់កាលណាពួកគេបានសប្បាយនឹងអ្វីដែលគេបានប្រទាន ឱ្យពួកគេ យើងក៏ច្បាមយកពួកគេភ្លាម ក្រោយមកពួកគេជាពួកអស់សង្ឃឹម
فَقُطِعَ دَابِرُ الْقَوْمِ الَّذِينَ ظَلَمُوا ۚ وَالْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ
ពួកដែលបានសាងកំហុស ក៏ត្រូវបានកាត់ផ្តាច់ឱ្យផុតពូជ។ ការកោតសរសើរ សំរាប់អល់ឡោះ ដែលជាម្ចាស់ភពទាំងអស់
قُلْ أَرَأَيْتُمْ إِنْ أَخَذَ اللَّهُ سَمْعَكُمْ وَأَبْصَارَكُمْ وَخَتَمَ عَلَىٰ قُلُوبِكُمْ مَنْ إِلَٰهٌ غَيْرُ اللَّهِ يَأْتِيكُمْ بِهِ ۗ انْظُرْ كَيْفَ نُصَرِّفُ الْآيَاتِ ثُمَّ هُمْ يَصْدِفُونَ
ថាទៅ តើពួកអ្នកយល់ ឃើញដូចម្តេចឱ្យឱ្យ បើសិនអល់ឡោះបានដកយកសោតវិញ្ញាណ ឱ្យឱ្យនិងចក្ខុវិញ្ញាណ របស់ពួកអ្នក ហើយលោកបានបិទជិតលើចិត្តពួកអ្នក តើអ្នកណាជាម្ចាស់ក្រៅពី អល់ឡោះនឹងនាំវិញ្ញាណនោះមកដល់ពួកអ្នកវិញ?។ ចូរអ្នកគិតមើលទៅ តើ យើងត្រូវពន្យល់អាយ៉ាត់ៗនោះដូចម្តេច បើសិនពួកគេនៅតែបែរងាក
قُلْ أَرَأَيْتَكُمْ إِنْ أَتَاكُمْ عَذَابُ اللَّهِ بَغْتَةً أَوْ جَهْرَةً هَلْ يُهْلَكُ إِلَّا الْقَوْمُ الظَّالِمُونَ
ថាទៅ តើពួកអ្នកយល់ឃើញដូចម្តេច បើទណ្ឌកម្មអល់ឡោះបានដល់ទៅពួក អ្នកភ្លាមៗឬស្តែងៗតើអ្នកណាដែលត្រូវគេបំផ្លាញក្រៅពីពួកបំពារបំពាន

Choose other languages: